Main Page
19 | 10 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ទំព័រដើម

សម្តេចវិបុលសេនាភក្កី សាយ ឈុំ អញ្ជើញជូនភ្លើងបូជាសពលោកយាយ ធួន អំ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
16-08-2017-0-0-0-259
16-08-2017-0-0-0-260 16-08-2017-0-0-0-261

នាល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងក្រុមគ្រួសារ សាច់ញាតិ នៅភូមិកំណើតរបស់សម្ដេច ព្រមទាំងចូលរួមជាអធិបតីក្នុងពិធីបូជាសព លោកយាយ ធួន អំ (ដែលត្រូវជាម្តាយមីងបង្កើតរបស់សម្តេច ) ដែលទទួលមរណភាព កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៥:៣០នាទីព្រឹក ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធិ។ ក្នុងឱកាសនោះ សម្តេច​វិបុលសេនាភក្តី សាយ ឈុំ បានផ្តល់កិត្តិយសជូនភ្លើងបូជាសព នៅទីមេរុក្នុង​បរិវេណ​នៃ​គេហដ្ឋានសព ដែលស្ថិតនៅ ភូមិទី៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តមអភិបាលខេត្ត លោកអភិបាលស្រុក អាជ្ញាធរដែនដី និងបងប្អូនញាតិ​មិត្តជិតឆ្ងាយ នៃក្រុម​គ្រួសារសព ជាច្រើននាក់​

ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមហាសន្តិបាតលើកទី១៣៧

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
16-08-2017-0-0-0-212
16-08-2017-0-0-0-210 16-08-2017-0-0-0-211

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមហាសន្តិបាតលើកទី១៣៧ របស់សហភាពអន្តរសភា(IPU) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី​១២ ដល់ថ្ងៃទី​១៨ ខែតុលា ឆ្នាំ២០១៧ នៅប្រទេស​រុស្ស៊ី​៕

ឯកឧត្តម ទេព ងនបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមការងារ IPU ព្រឹទ្ធសភា និងរដ្ឋសភា

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
16-08-2017-0-0-0-187 16-08-2017-0-0-0-188

នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំពិសេសព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមការងារ IPU ព្រឹទ្ធសភា និងរដ្ឋសភា ដើម្បីត្រៀមរៀបចំការចូលរួមមហាសន្និបាត លើកទី១៣៧ របស់សហភាពអន្តរសភា(IPU) ៕

 

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានអញ្ជើញចុះសាកសួរ សុខទុក្ខប្រជាពលរដ្ឋ ចាស់ជរាចំនួន ០៥ គ្រួសារនៅភូមិប្ញស្សីទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
16-08-2017-0-0-0-183 16-08-2017-0-0-0-184
16-08-2017-0-0-0-185 16-08-2017-0-0-0-186

នារសៀលថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសាកសួរ សុខទុក្ខប្រជាពលរដ្ឋ ចាស់ជរាចំនួន ០៥ គ្រួសារនៅភូមិប្ញស្សីទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ឯកឧត្តម នៃ ប៉េណានិងឯកឧត្តម ទេព ងនបានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃសពឯកឧត្តម អ៊ុំ ម៉ាន្នូរីន

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
16-08-2017-0-0-0-161 16-08-2017-0-0-0-162
16-08-2017-0-0-0-163 16-08-2017-0-0-0-164
16-08-2017-0-0-0-165 16-08-2017-0-0-0-166

នារសៀលថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃសពឯកឧត្តម អ៊ុំ ម៉ាន្នូរីន ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ និងសុភមង្គល នៅវត្តបុទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឯកឧត្តម អ៊ុំ ម៉ាន្នូរីន បានទទួលមរណភាព កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០៨:០០ នាទីព្រឹក ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជរាពាធ៕

អត្ថបទ​ផ្សេងៗ​ទៀត...

  1. សម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថៃ្ងទី០៥ ខែតុលា ឆ្នាំ២០១៧
  2. សម្តេចវិបុលសេនាភក្កី សាយ ឈុំ អញ្ជើញជូនបូជាសព ឯកឧត្តម អ៊ុំ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភា
  3. សម្តេចវិបុលសេនាភក្តី សាយ ឈុំបានអញ្ជើញជាអធិបតីភាព​ ដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីជប់លៀងជូនជាកិត្តិយស ដល់ឯកឧត្តម លីវ យុនសាន សមាជិក គណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយ និងជាសមាជិកគណៈលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
  4. សម្តេចវិបុលសេនាភក្តី សាយ ឈុំបានអនុញ្ញាតឲ្យឯកឧត្តម លីវ យុនសានចូលជួបសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា
  5. សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម THACH DU ចូលជួបសម្តែងការគួរសម និងជម្រាបលា
...........