Main Page
21 | 11 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ទំព័រដើម

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋ នឹងអាជ្ញាធរ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
អន់ល្អ 
16-08-2017-0-0-0-332 16-08-2017-0-0-0-333

នៅព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋ នឹងអាជ្ញាធរ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បន្ទាប់ពីស្តាប់អាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋ ជម្រាបរាយការណ៍ អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ក្នុងមូលដ្ឋាន ពីជីវភាពរស់នៅប្រចាំថ្ងៃ មុខ របរ ការងារ របស់បងប្អូន សម្តេចភក្តី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ ជូនចំពោះបងប្អូន ប្រជាពលរដ្ឋ ហើយព្រមជាមួយនេះ សម្តេចភក្តី បានជម្រាបជូនអំពីសភាពការណ៍ថ្មីៗ របស់ប្រទេសជាតិ និងបានផ្តែផ្តាំសូមឲ្យអាជ្ញាធរសង្កាត់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រួមសាមគ្គី ឯកភាព គ្នាជាធ្លុងមួយ លើកកម្ពស់ជីវភាពរស់នៅ មុខរបរ ការងារ និងរួមកសាងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើង ជាពិសេសរួមគ្នាការពារ សុខសន្តិភាពរបស់សង្គមជាតិយើងសព្វថ្ងៃ ដែលយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែង និងពុះពាររាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនមហិមា ដើម្បីទទួលបានដូចសព្វថ្ងៃនេះ៕

...........