ទំព័រដើម

ឯកឧត្តម ទេព ងន បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សា ០១ខ្នង

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
អន់ល្អ 
បាន​បង្កើត​នា ច័ន្ទ, 20 វិច្ឆិកា 2017 02:03
17-11-2017-0-0-0-7
17-11-2017-0-0-0-9 17-11-2017-0-0-0-8

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សា ០១ខ្នង មាន៥បន្ទប់ ដែលជាអំណោយរបស់ក្រុមសមាជិក ព្រឹទ្ធសភា ប្រចាំភូមិភាគទី៣ ជួនដល់អនុវិទ្យាល័យព្រះពុទ្ធ ស្ថិតនៅក្នុងឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។អាគារសិក្សានេះ មាន ទំហំបណ្តោយប្រវែង៤០ម៉ែត្រ ទទឹង៩ម៉ែត្រ កម្ពស់៤.៥០ម៉ែត្រ ចាប់ផ្តើមសាងសង់ពីថ្ងៃទី១១ ខែកមរា ឆ្នាំ២០១៧ រហូតដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលចំណាយថវិកាអស់៥៩៦៤០ដុល្លារ៕