Main Page
18 | 12 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ទំព័រដើម

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
អន់ល្អ 
21-11-2017-0-0-8 21-11-2017-0-0-5
21-11-2017-0-0-6 21-11-2017-0-0-7

នាថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨:០០នាទីព្រឹក គណៈកម្មាធិការ អចិន្ត្រៃ យ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិប​តី​ភាព​​ដ៏ខ្ពង់​ខ្ពស់​របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ យកថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៨:០០នាទីព្រឹក

ដើម្បីបន្តសម័យ ប្រជុំលើក ទី១១ ព្រឹទ្ធស​ភានីតិកាលទី៣ ដោយមានរបៀប​វារៈ​ដូចខាងក្រោម៖
១-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង   ឆ្នាំ២០១៨
២-ពិនិត្យ និងឲ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ ១-កិច្ចព្រម​ព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋ សិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេង បន្លំពន្ធពាក់ ព័ន្ធនឹង ពន្ធលើប្រាក់ចំណូល ២- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង​រដ្ឋា​ភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការ ការ​កិប​កេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ៣-កិច្ចព្រមព្រៀងរវាង​រាជរដ្ឋាភិបាល​នៃ​ព្រះ​រាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះចៅស៊ុលតង់ និងយ៉ាងឌីពើរតួន​នៃប្រទេស​ព្រុយណេដារូសាឡឹម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការ​ការកិបកេង​​បន្លំពន្ធ​ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង​៤-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិ​បាលនៃព្រះ​រាជាណា​ចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ស្តីពីការចៀសវាងការយក​ពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

៣-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រងឆ្នាំ២០១៦។

៤-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើធម្មនុញ្ញ​នៃមជ្ឈ​មណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ។

ជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចឲ្យអគ្គ​លេខាធិការដ្ឋាន​ព្រឹទ្ធសភា អនុវត្តឲ្យបានត្រឹមត្រូវតាម​សាលដីកាលេខៈ៣៤០(ឆ)ចុះថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ​២០១៧ របស់តុលាការកំពូល។ ជាពិសេសចាប់ពីពេល​ដែលសាលដីកានេះ​ចូលជា​ធរមាន លោក​ជំទាវ គុណ លំអង និងឯកឧត្តម សោ ចាន់ដេត លែងជាសមាជិក​ព្រឹទ្ធសភា​ទៀត​ហើយ​។

 

 

 

...........