Main Page
23 | 09 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ឯកឧត្តម ជា ជេដ្ឋបានអញ្ជើញចូលរួមពិធីសូត្រមន្ត ក្នុងបិណ្ឌទី៩ នៅវត្តនាគវ័ន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
14-09-2017-0-0-27 14-09-2017-0-0-28

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា អមដោយមន្រ្តីជំនួយការ និងក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ នៃសង្កាត់ផ្សារដើមគរ បានអញ្ជើញចូលរួមពិធីសូត្រមន្ត ក្នុងបិណ្ឌទី៩ នៅវត្តនាគវ័ន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន សាច់ញាតិទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅ បរលោកខាងមុន និងបួងសួងសូមឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ។

ឯកឧត្តម ជា ជេដ្ឋ បានរៀបចំពិធីជប់លៀងជូន លោកស្រី អាន ឡង់ (Anne Lange) អគ្គនាយិកាប្រតិភូសភាសហគមន៍បារាំងវ៉ាឡូនីព្រុចសែលប្រចាំការអមស្ថានទូតវៀតណាម

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
09-09-2017-0-0-01-0-1-33 09-09-2017-0-0-01-0-1-34

នារាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីរវាង ព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាឡូនីប្រ៊ុចសែល (PFWB) បានរៀបចំពិធីជប់លៀងជូន លោកស្រី អាន ឡង់ (Anne Lange) អគ្គនាយិកាប្រតិភូសភាសហគមន៍បារាំងវ៉ាឡូនីព្រុចសែលប្រចាំការអមស្ថានទូតវៀតណាម និងទទួលបន្ទុកបន្ថែមផ្នែកអប់រំនៅកម្ពុជា និងឡាវ និងសហការី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈួន ឡេង លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា និង ឯកឧត្តម ម៉ែន-ស៊ីផាន់ សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា ព្រមទាំងមន្រ្តីជំនាញ នៅភោជនីយដ្ឋានទន្លេបាសាក់ទី២ រាជធានីភ្នំពេញ។
ពិធីជប់លៀងក្នុងឳកាសនេះ បានប្រព្រឹត្តទៅក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាឡូនី ព្រុចសែល (PFWB) ស្របតាមខ្លឹមសារនៃអនុស្សារណៈយោគយល់រវាងព្រឹទ្ធសភាកម្ពុជា ជាមួយ PFWB កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅ។

 

ឯកឧត្តម ជា ជេដ្ឋបានអញ្ជើញចូលរួមពិធីបុណ្យ ខួបគម្រប់៤៩ថ្ងៃ និង១០០ថ្ងៃសពឧបាសិកា ប៉ិល សុខា

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
09-09-2017-0-0-01-0-1-32

នារាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីរវាង ព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាឡូនីប្រ៊ុចសែល (PFWB) បានរៀបចំពិធីជប់លៀងជូន លោកស្រី អាន ឡង់ (Anne Lange) អគ្គនាយិកាប្រតិភូសភាសហគមន៍បារាំងវ៉ាឡូនីព្រុចសែលប្រចាំការអមស្ថានទូតវៀតណាម និងទទួលបន្ទុកបន្ថែមផ្នែកអប់រំនៅកម្ពុជា និងឡាវ និងសហការី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈួន ឡេង លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា និង ឯកឧត្តម ម៉ែន-ស៊ីផាន់ សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា ព្រមទាំងមន្រ្តីជំនាញ នៅភោជនីយដ្ឋានទន្លេបាសាក់ទី២ រាជធានីភ្នំពេញ។

ពិធីជប់លៀងក្នុងឳកាសនេះ បានប្រព្រឹត្តទៅក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាឡូនីព្រុចសែល (PFWB) ស្របតាមខ្លឹមសារនៃអនុស្សារណៈយោគយល់រវាងព្រឹទ្ធសភាកម្ពុជា ជាមួយ PFWB កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅ។

 

 

ក្រុមសមា​ជិក​ព្រឹទ្ធសភា​ប្រចាំភូបានរៀបចំវេទិកាថ្នាក់ខណ្ឌស្តីពី ការផ្តល់ សេវាសធារណៈ និងការចូលរួមរបស់មហាជន ក្នុងការអភិវឌ្ឍមូលដ្ឋាន ភូមិ សង្កាត់

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
16-08-2017-0-0-0-84 16-08-2017-0-0-0-85

នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមសមា​ជិក​ព្រឹទ្ធសភា​ប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានរៀបចំវេទិកាថ្នាក់ខណ្ឌស្តីពី ការផ្តល់ សេវាសធារណៈ និងការចូលរួមរបស់មហាជន ក្នុងការអភិវឌ្ឍមូលដ្ឋាន ភូមិ សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម សុឹម កា អនុប្រធានក្រុម និង ជាសមាជិកគណៈកម្មការទី២ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​ ប្រធាន ក្រុមប្រឹក្សារាជធានី អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ​ និងសមាជិកក្រុមប្រឹក្សាសង្កាត់ នៅសាលប្រជុំសាលា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឯកឧត្តម ជា ជេដ្ឋ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាអំពីខ្លឹមសារ ដើម្បីត្រៀមរៀបចំវេទិកាដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
16-08-2017-0-0-0-77 16-08-2017-0-0-0-78

នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយឯកឧត្តមជា ជេដ្ឋ ប្រធានក្រុមភូមិភាគទី១ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាអំពីខ្លឹមសារ ដើម្បី ត្រៀមរៀបចំវេទិកាដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០១៧នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អត្ថបទផ្សេងទៀត គណៈកម្មការទី២
...........