ក្រុមសមា​ជិក​ព្រឹទ្ធសភា​ប្រចាំភូបានរៀបចំវេទិកាថ្នាក់ខណ្ឌស្តីពី ការផ្តល់ សេវាសធារណៈ និងការចូលរួមរបស់មហាជន ក្នុងការអភិវឌ្ឍមូលដ្ឋាន ភូមិ សង្កាត់

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
អន់ល្អ 
បាន​បង្កើត​នា អង្គារ, 05 កញ្ញា 2017 02:03
16-08-2017-0-0-0-84 16-08-2017-0-0-0-85

នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមសមា​ជិក​ព្រឹទ្ធសភា​ប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានរៀបចំវេទិកាថ្នាក់ខណ្ឌស្តីពី ការផ្តល់ សេវាសធារណៈ និងការចូលរួមរបស់មហាជន ក្នុងការអភិវឌ្ឍមូលដ្ឋាន ភូមិ សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម សុឹម កា អនុប្រធានក្រុម និង ជាសមាជិកគណៈកម្មការទី២ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​ ប្រធាន ក្រុមប្រឹក្សារាជធានី អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ​ និងសមាជិកក្រុមប្រឹក្សាសង្កាត់ នៅសាលប្រជុំសាលា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។