ឯកឧត្តម ជា ជេដ្ឋ បានរៀបចំពិធីជប់លៀងជូន លោកស្រី អាន ឡង់ (Anne Lange) អគ្គនាយិកាប្រតិភូសភាសហគមន៍បារាំងវ៉ាឡូនីព្រុចសែលប្រចាំការអមស្ថានទូតវៀតណាម

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
អន់ល្អ 
បាន​បង្កើត​នា ពុធ, 13 កញ្ញា 2017 02:06
09-09-2017-0-0-01-0-1-33 09-09-2017-0-0-01-0-1-34

នារាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីរវាង ព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាឡូនីប្រ៊ុចសែល (PFWB) បានរៀបចំពិធីជប់លៀងជូន លោកស្រី អាន ឡង់ (Anne Lange) អគ្គនាយិកាប្រតិភូសភាសហគមន៍បារាំងវ៉ាឡូនីព្រុចសែលប្រចាំការអមស្ថានទូតវៀតណាម និងទទួលបន្ទុកបន្ថែមផ្នែកអប់រំនៅកម្ពុជា និងឡាវ និងសហការី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈួន ឡេង លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា និង ឯកឧត្តម ម៉ែន-ស៊ីផាន់ សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា ព្រមទាំងមន្រ្តីជំនាញ នៅភោជនីយដ្ឋានទន្លេបាសាក់ទី២ រាជធានីភ្នំពេញ។
ពិធីជប់លៀងក្នុងឳកាសនេះ បានប្រព្រឹត្តទៅក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាឡូនី ព្រុចសែល (PFWB) ស្របតាមខ្លឹមសារនៃអនុស្សារណៈយោគយល់រវាងព្រឹទ្ធសភាកម្ពុជា ជាមួយ PFWB កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅ។