ឯកឧត្តម ជា ជេដ្ឋ បានអនុញ្ញាតឲ្យ កញ្ញា និត នីតិការ ជានិស្សិតបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតផ្នែកនីតិជំនួញ និងពន្ធដារ នៅប្រទេសបារាំង ចូលជួបសម្តែងការគួរសម និងបានផ្តល់អនុសាសន៍ឲ្យខិតខំរៀនសូត្រអំពីកិច្ចការសភា

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
អន់ល្អ 
បាន​បង្កើត​នា ពុធ, 08 វិច្ឆិកា 2017 01:30
06-11-2017-00-355

នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ៩:៣០នាទីព្រឹក នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជា ប្រធានក្រុមមិត្តភាពទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាឡូនីប្រ៊ុចសែល (PFWB) បានអនុញ្ញាតឲ្យ កញ្ញា និត នីតិការ ជានិស្សិតបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតផ្នែកនីតិជំនួញ និងពន្ធដារ នៅប្រទេសបារាំង ចូលជួបសម្តែងការគួរសម និងបានផ្តល់អនុសាសន៍ឲ្យខិតខំរៀនសូត្រអំពីកិច្ចការសភា មុនពេលដែល កញ្ញាត្រូវទៅចូលរួមវគ្គសិក្សាស្តីពីយុវជនសភា នៅសភាសហព័ន្ធវ៉ាឡូនីប្រ៊ុចសែល (PFWB) នៃប្រទេសប៊ែលហ្ស៊ិក ដែលនឹងប្រព្រឹត្តទៅនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។