Main Page
18 | 12 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានដឹកនាំបុគ្គលិក កម្មករ ប្រជាជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរដែនដីឱ្យមកចូលរួមដាំកូនឈើចំនួន9.660ដើមនៅលើផ្ទៃដីទំហំ២៤ហិតា នៅក្នុងឃុំកែវផុស

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
c3 8 7 2017 1
c3 8 7 2017 2 c3 8 7 2017 3
c3 8 7 2017 4 c3 8 7 2017 5

ថ្ងៃសុក្រទី៧ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីចូលរួមអបអរសាទរក្នុង ពិធីរុក្ខទិវាថ្ងៃទី៩ ខែកក្កដា ខាងមុខនេះ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណកម្មការទី៣ព្រឹទ្ធសភា ទទួលបន្ទុកផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ និងបរិស្ថាន បានដឹកនាំបុគ្គលិក កម្មករ ប្រជាជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរដែនដីឱ្យមកចូលរួមដាំកូនឈើចំនួន9.660ដើមនៅលើផ្ទៃដីទំហំ២៤ហិតា នៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
- ក្នុងឆ្នាំ១៩៩៧ដាំកូនឈើបានចំនួន 667ដើម
- ក្នុងឆ្នាំ១៩៩៨ដាំកូនឈើបានចំនួន 2.999ដើ
- ក្នុងឆ្នាំ២០១១ដាំកូនឈើបានចំនួន 96ដើម
- ក្នុងឆ្នាំ២០១៣ដាំកូនឈើបានចំនួន 2.034ដើម
- ក្នុងឆ្នាំ២០១៤ដាំកូនឈើបានចំនួន 992ដើម
- ក្នុងឆ្នាំ២០១៥ដាំកូនឈើបានចំនួន 14.422ដើម
- ក្នុងឆ្នាំ២០១៦ដាំកូនឈើបានចំនួន 9.106ដើម
- ក្នុងឆ្នាំ២០១៧នេះបានដាំរួចហើយចំនួន 4.311ដើម
- ក្នុងឆ្នាំ២០១៦ ២០១៧ដាំនៅភ្នំសែនដីខេត្តកំពង់ស្ពឺចំនួន16.770ដើម
សរុបកូនឈើដែលបានដាំទាំងអស់កន្លងមកមានចំនួន 57.397ដើម ។
ប្រភេទកូនឈើដែលបានដាំកន្លងមករួមមានបេង ធ្នង់ គគី កកោះ ផ្ចឹក ឈើក្រម នាងនួន គីនិន ក្រញូង ឈើទាល អង្កាញ់ ៕ល៕

ឯកឧត្តម ម៉ុង ឬទ្ធីបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សចំនួន២០០នាក់ នៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
18-05-2017-01-2-0-5 18-05-2017-01-2-0-5
នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សា ឃុំ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សចំនួន២០០នាក់ នៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ ចុះសិក្សាឈ្វេងយល់ និងសម្រង់ព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តបន្ទាយមានជ័យ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
com3_01-05-2014-1
com3_01-05-2014-2 com3_01-05-2014-3
នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ   គណៈប្រតិភូគណៈ កម្មការសេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន (គណៈកម្មការទី៣ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានជួប

អាន​បន្ត៖ គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា...

គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ ចុះសិក្សាឈ្វេងយល់ និងសម្រង់ព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តប៉ៃលិន

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
com3_30-04-2014-1-1-1 com3_30-04-2014-1-1-2
នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តប៉ៃលិនគណៈប្រតិភូគណៈកម្មការ សេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន(គណៈកម្មការ ទី៣ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធាន  គណៈកម្មការ បានជួបពិភាក្សាការងារ ជាមួយនឹងអាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយ ឯកឧត្តម កើត សុធា អភិបាលរងខេត្ត ដើម្បីសិក្សា ឈ្វេងយល់ និងសម្រង់ព័ត៌មានដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដោយមានការអញ្ជើញចូលរួមពី សំណាក់ប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត។

អាន​បន្ត៖ គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា...

គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ ចុះសិក្សាឈ្វេងយល់ និងសម្រង់ព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យជា សមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តបាត់ដំបង

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
cm3-29-04-2014-1
cm3-29-04-2014-2 cm3-29-04-2014-3
cm3-29-04-2014-4 cm3-29-04-2014-5
នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តបាត់ដំបង    គណៈប្រតិភូគណៈកម្មការ សេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន(គណៈកម្មការទី៣ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តបាត់ដំបង ដឹកនាំ ដោយឯកឧត្តម សុខ គង់ អភិបាលស្តីទីនៃគណៈអភិបាលខេត្ត ដើម្បីសិក្សាឈ្វេងយល់ និងសម្រង់ព័ត៌មានដែលពាក់ព័ន្ធទៅនឹង វិស័យជាសមត្ថកិច្ចរបស់គណៈកម្មការដោយមានការអញ្ជើញចូលរួមពី សំណាក់ប្រធានមន្ទីរពាក់ព័ន្ធនានា ជុំវិញខេត្តបាត់ដំបង។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាធម្មពោធិសាល ជា    ស៊ីម ប្រធានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ និងមានការនឹករលឹកចំពោះថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងខេត្តបាត់ដំបង។
ឯកឧត្តម ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានបន្តមានប្រសាសន៍ថា ដើម្បីឆ្លើយ តបបានយ៉ាងត្រឹមត្រូវ ទៅនឹងមុខងារទាំងបីរបស់ព្រឹទ្ធសភាគឺមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារជាតំណាង គណៈកម្មការទាំង៩ព្រឹទ្ធសភា ក៏មានមុខងារបីដែរ គឺមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារផ្តល់ព័ត៌មាន។ ហើយមុខងារជាតំណាងឲ្យម្ចាស់ ឆ្នោតទាំងមូលក៏អាចអនុវត្តតាមរយៈ គណៈកម្មការនានាបានដែរ ពីព្រោះថាគណៈកម្មការ នានាដើរតួនាទីជាស្ថាប័នព្រឹទ្ធសភាទាំងមូល តាមវិស័យដែលជាសមត្ថកិច្ចរបស់គណៈកម្ម ការនីមួយៗ។
ឯកឧត្តម បានបន្តមានប្រសាសន៍ទៀតថា គោលបំណងនៃដំណើរបេសកកម្មគឺដើម្បីសិក្សាឈ្វេងយល់ និងធ្វើការសម្រង់ព័ត៌មាននានាដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការដោយផ្តោតទៅលើទី១ការអនុវត្ត គោលនយោបាយកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងលទ្ធផលនៃការអភិវឌ្ឍរបស់ឃុំ-សង្កាត់ ស្រុក-ខណ្ឌ ក្នុងខេត្តនាពេលបច្ចុប្បន្ន ទី២-ការងារនឹងលទ្ធផលតាមវិស័យដែលពាក់ព័ន្ធ ទៅនឹងសមត្ថកិច្ចរបស់  គណៈកម្មការដូចជា៖ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ទី៣-ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធ ទៅនឹងការ ពង្រឹងវិស័យនីតិរដ្ឋនៅកម្ពុជា។   
ឯកឧត្តម សុខ គង់ អភិបាលស្តីទីនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងឆ្នាំ២០១៣ ខេត្តបាត់ដំបងទទួល បាននូវសមិទ្ធផលល្អប្រសើរ បង្កបាននូវភាពងាយស្រួលដល់ការអភិវឌ្ឍ និងមានជំនឿទុកចិត្ត ពីគ្រប់មជ្ឈដ្ឋាន។ ផ្អែកតាមលទ្ធផលទាំងនេះ ខេត្តបានកែប្រែមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍ និងបង្កបរិយាកាសដល់ការ វិនិយោគកាន់តែល្អប្រសើរឡើង ជាពិសេសវិស័យទេសចរណ៍ បានចលនាចូលរួមប្រឡងប្រណាំង ទីក្រុងស្អាតនៅទូទាំងប្រទេស ដោយទទួលបានចំណាត់ថ្នាក់លេខ១ជាទីក្រុងស្អាតផងដែរ។
បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍របស់មន្ទីរកសិកម្ម មន្ទីរធនធានទឹក និងឧតុនិយម សភាពាណិជ្ជកម្មខេត្ត និងតំណាងសង្កាត់នានារួចមក ឯកឧត្តមឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួនថា៖ សូមឲ្យសភាពាណិជ្ជកម្មខេត្ត និងខេត្ត ធ្វើការពិភាក្សាគ្នាដើម្បី រកនូវចំណុចខ្វះខាតក្នុងអភិវឌ្ឍខេត្តបន្ត ទៀត ត្រូវធ្វើយ៉ាងណារក្សាអ្នកវិនិយោគចាស់ៗក្នុងខេត្តនិងទាក់ទាញ នូវអ្នកវិនិយោគថ្មីៗ បន្ថែមទៀត បង្កើនការចិញ្ចឹមសត្វឡើងវិញពីព្រោះថាខេត្តមាន សក្តានុពលជាច្រើនដែលអំ ណោយផលដល់ការចិញ្ចឹមសត្វ។
ឯកឧត្តម បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការវិនិយោគគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងជាសសៃឈាម របស់ប្រជាពលរដ្ឋ ដូច្នេះហើយរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទាក់ទាញអ្នកវិនិយោគ ពីបណ្តាប្រទេសនានាមកធ្វើការវិនិយោគនៅកម្ពុជា ជាក់ស្តែងក្នុងដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហា- សេនាបតីតេជោ ហ៊ុន សែន កាល ពីពេលថ្មីៗនេះនៅប្រទេសអាហ្សាបៃហ្សង់ និងប៊ែលឡារុស សម្តេចបានស្នើដល់រដ្ឋាភិបាល នៃប្រទេសទាំងពីរបញ្ជូនអ្នកវិនិយោគមកធ្វើការ វិនិយោគនៅប្រទេសកម្ពុជាផងដែរ។
បន្ទាប់មកគណៈប្រតិភូ អមដំណើរដោយឯកឧត្តម សុខ គង់ អភិបាលស្តីទីនៃគណៈអភិបាល ខេត្តបាត់ដំបង និងឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអញ្ជើញទស្សនកិច្ច រោងម៉ាស៊ីនកិនស្រូវរបស់ឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងផងដែរ៕

រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន

អត្ថបទផ្សេងទៀត គណៈកម្មការទី៣
...........