Main Page
21 | 11 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

អគ្គនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 15
អន់ល្អ 

អគ្គនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ


general-news-finance01

អគ្គនាយក
ឯកឧត្តម ឈឹម ព្រះខ័ន
លេខទួរស័ព្ទ៖ ០១២ ៨២៨ ៩៣៧


general-news-finance02


general-news-finance03

អគ្គនាយករង
ឯកឧត្តម កែវ ចាន់ណា
លេខទួរស័ព្ទ៖ ០១២ ៩៩៣ ០៩៥

អគ្គនាយករង
ឯកឧត្តម គឹម សុផា
លេខទួរស័ព្ទ៖ ០១២ ៧៣៧ ៧២៩
                        ០៩៧ ៨៨១ ៨៥៨៧

 

 

១-រចនាសម្ព័ន្ធ

អគ្គនាយកដ្ឋានរដ្ឋបាល និង​ហិរញ្ញវត្ថុ ជា​អង្គភាព​ចំណុះ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា។ អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ចែកជា ០៤ ​នាយកដ្ឋាន​ និង ​០២ អង្គភាព គឺ នាយកដ្ឋាន​រដ្ឋបាល នាយកដ្ឋាន​ហិរញ្ញវត្ថុ​ នាយកដ្ឋាន​ធនធាន​មនុស្ស​ នាយកដ្ឋាន​គ្រប់គ្រង​អគារ សារពើ​ភ័ណ្ឌ  និង​សំណង់​ អង្គភាព​ស្ទូឌីយោ​ និង​អង្គភាព​សន្តិ​សុខ ។ អគ្គ​នាយកដ្ឋាន រដ្ឋបាល និង​ហិរញ្ញវត្ថុ​ ដឹកនាំ​ដោយ​អគ្គនាយក​ ០១រូប និងមាន​អគ្គនាយករង ជាជំនួយការ។

២-តួនាទី និងភារកិច្ច

២.១-តួនាទី ៖

អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ជា​អង្គភាព​ជំនាញ​ចំណុះ​អគ្គ​លេខាធិការ​ដ្ឋាន​ព្រឹទ្ធសភា មានតួនាទីក្នុង​ការផ្តល់សេវា​ផ្គត់ផ្គង់ ថវិកា សម្ភារ ​មធ្យោបាយ ​ទីកន្លែង​ ធ្វើការ សេវាកម្ម​ទូទៅ បរិស្ថាន អនាម័យ ធនធាន​មនុស្ស ស្ទូឌីយោ​ និង​សន្តិសុខ​ ដើម្បី​ធានា​រក្សា​និរន្តភាព និងប្រសិទ្ធភាព​ការងារ​របស់ស្ថាប័ន​ ។

២.២-ភារកិច្ច ៖

អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មានភារកិច្ចដូចខាងក្រោម ៖

១-សហការ​សម្រប​សម្រួល​ការគ្រប់គ្រង និង​រ៉ាប់រង​ការងារ​រដ្ឋបាល និង​ទទួល​ពាក្យ​បណ្ដឹងរបស់ព្រឹទ្ធសភា​ ។

២-កសាង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា និង​ថវិកា​ប្រចាំ​ឆ្នាំរបស់​ស្ថាប័ន​ព្រម​ទាំង​សម្រប​សម្រួល​ការអនុវត្ត​ថវិកា​ឱ្យមាន​ប្រសិទ្ធភាព ។

៣-ដឹកនាំ និង​អនុវត្ត​កម្មវិធីកំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ​របស់​ស្ថាប័ន ។

៤-ផ្តល់​សេវា​ផ្គត់ផ្គង់​មធ្យោបាយ ទីកន្លែង​ធ្វើការ ជូនដល់​សមាជិក​-សមាជិកា​ព្រឹទ្ធសភា និង​អ្នក​រាជការ នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ។

៥-ផ្តល់​សេវា​សង្គមកិច្ច ជូន​ដល់សមាជិក-សមាជិកា​ព្រឹទ្ធសភា ​អ្នករាជការ និវត្តន៍​ជន និង​ជនបាត់បង់​សម្បទានវិជ្ជាជីវៈ ។

៦-គ្រប់គ្រង​មន្ត្រី​បុគ្គលិក​ជំនាញ និង​ធនធាន​មនុស្ស ព្រមទាំង​អភិវឌ្ឍន៍​សមត្ថភាព របស់​អ្នករាជការ​ចាប់តាំង​ពីចូលរួមបំរើការងារ​រហូតដល់​ពេលចូល​និវត្តន៍ ។

៧-រៀប​ចំផែន​ការ​ការងារ និងកំណត់ទិសដៅ ដែលត្រូវអនុវត្ត​របស់​នាយកដ្ឋាន​ និង​អគ្គនាយកដ្ឋាន ។

៨-ធានា​រ៉ាប់រង​សុវត្ថិភាព សន្តិសុខ និង​សណ្តាប់​ធ្នាប់ក្នុង​ស្ថាប័ន ។

៩-គ្រប់​គ្រង និង​អភិវឌ្ឍន៍​ស្ទូឌីយោ ។

១០-សិក្សា​ស្រាវជ្រាវ និងបង្កើត​គោល​នយោបាយ ដើម្បី​ជាគុណ​ប្រយោជន៍​ជូន​សមាជិក-សមាជិកាព្រឹទ្ធសភា អ្នករាជការ និងស្ថាប័ន ។

១១-ការងារ​ផ្សេង​ទៀត ដែល​អគ្គលេខាធិការប្រគល់ឲ្យ ។

...........