Main Page
21 | 09 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

នាយកដ្ឋានរដ្ឋបាល

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 8
អន់ល្អ 

នាយកដ្ឋានរដ្ឋបាល

 

១-រចនាសម្ព័ន្ធ

នាយកដ្ឋាន​រដ្ឋបាល​ដឹកនាំ​ដោយ​ប្រធាន​មួយរូប និង​មាន​អនុប្រធាន​ជា​ជំនួយការ ចែក​ជា ០៤ ការិយាល័យ រួម​មាន ៖ ការិយាល័យ​រដ្ឋបាល​ទូទៅ ការិយាល័យ​សង្គមកិច្ច​ ការិយាល័យទទួលពាក្យ បណ្ដឹង និង​ការិយាល័យសេវាកម្ម។ ការិយាល័យ​នីមួយៗ​ ដឹកនាំ​ដោយ​ប្រធាន ០១រូប និង​មានអនុប្រធាន​ជាជំនួយការ។ ដោយ​ឡែក​ការិយាល័យ​សេវាកម្ម ចែកជា ០៣ ផ្នែកមាន ៖ ផ្នែកអនាម័យ ផ្នែកសួនច្បារ​ និង​ផ្នែកស្តង់ដារ​ទូរស័ព្ទ​-វិទ្យុទាក់ទង ផ្នែក​នីមួយៗ ដឹកនាំ​ដោយប្រធាន​មួយរូប។

 

២-តួនាទី និងភារកិច្ច

២.១-តួនាទី ៖

នាយកដ្ឋាន​រដ្ឋបាល ជាសេនាធិការ​ឱ្យ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ទទួល​ខុស​ត្រូវលើកិច្ចការ​រដ្ឋបាល សង្គមកិច្ច ទទួលពាក្យបណ្តឹង​ ​សេវាអនាម័យ សួនច្បារ និង​ទូរស័ព្ទ-វិទ្យុ​ទាក់ទង ។

 

២.២-ភារកិច្ច ៖

នាយកដ្ឋាន​រដ្ឋបាល មានភារកិច្ចដូចខាងក្រោម ៖

១-គ្រប់​គ្រង​លិខិត ឯកសារ​ចេញ-ចូលក្នុង និងក្រៅ​ស្ថាប័ន ​ធ្វើជា​ច្រក​ចេញ-ចូល​តែ​មួយ ។

២-ជួយ​អ្នក​រាជការ ដែល​ជួបការ​លំបាក​ជាង​គេក្នុង​ជីវភាព​ មានជម្ងឺ​ធ្ងន់ធ្ងរ ជួប​ភ័យន្ត​រាយ ឬ​គ្រោះថ្នាក់​ក្នុងពេល​បំពេញ​ការងារ ។

៣-ទទួល​ពាក្យ​បណ្តឹង ញ្ញត្តិ សំណូមពរ​ពីម្ចាស់ឆ្នោត និង​ប្រជាពលរដ្ឋ ។

៤-វិភាគ និង​ផ្តល់​យោបល់ អំពីដំណោះស្រាយ​បណ្តឹង ញ្ញត្តិ ​សំណូមពរ​ជូន​ថ្នាក់​ដឹកនាំ ។

៥-សំអាត​ក្នុង​អគារ ទីធ្លា ថែទាំ និង​កែលម្អ​សួនច្បារ​ក្នុង​បរិវេណ​ព្រឹទ្ធសភា ។

៦-បម្រើ​ភេសជ្ជៈ នំ ផ្លែឈើ ក្នុង​សម័យ​ប្រជុំ​ព្រឹទ្ធសភា ប្រជុំ​គណៈកម្មា​ធិការ​អចិន្ត្រៃយ៍ និង​ក្នុងពិធីប្រជុំ ផ្សេងទៀតរបស់អគ្គលេខាធិការដ្ឋាន ។

៧-ធ្វើ​លិខិត​បេសកកម្ម អនុញ្ញាត​ច្បាប់របស់សមាជិក-សមាជិកា​ព្រឹទ្ធសភា​ និង​ស្រង់​វត្តមាន​ក្នុងសម័យ ប្រជុំព្រឹទ្ធសភា ។

៨-ធ្វើលិខិត​បេសកកម្ម ឧទ្ទេសនាម និងលិខិតអញ្ជើញ​អ្នករាជការ​ចូលរួម​ក្នុង​ពិធី​ផ្សេងៗ ។

៩-គ្រប់​គ្រង​ត្រា​ព្រឹទ្ធសភា ត្រាអគ្គលេខា​ធិការដ្ឋាន និងត្រាឈ្មោះ​ថ្នាក់​ដឹកនាំ ។

១០-​ទំនាក់​ទំនងការងារ​ក្នុង និងក្រៅស្ថាប័ន ដើម្បីបម្រើ​សម័យប្រជុំព្រឹទ្ធ​សភា សិក្ខាសាលា និងពិធី ផ្សេងទៀត ។

១១-គ្រប់គ្រង​និវត្តន៍ជន និងជនបាត់បង់កាយសម្បទា​វិជ្ជាជីវៈ រហូត​ដល់​ទទួល​មរណភាព ។

១២-ព្រាង​គោលការណ៍ លិខិតបទដ្ឋានស្តីពីរបប​សង្គមកិច្ច ​និងធ្វើសៀវភៅ​និវត្តន៍ជន ជន​បាត់បង់​កាយ​សម្បទាវិជ្ជាជីវៈ។

១៣-លើក​ផែនការ​សម្ភារ និងថវិកា ។

១៤-លើកគម្រោង​ឥណទាន​និវត្តន៍ជន និង​ជនបាត់បង់​កាយសម្បទា​វិជ្ជាជីវៈ។

១៥-បូក​សរុបរបាយការណ៍​ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ។

១៦-កសាង​ផែនការយុទ្ធសាស្ត្រ​រយៈ​ពេល ០៥ឆ្នាំ និងផែនការ​ប្រតិបត្តិ​ប្រចាំឆ្នាំ។

១៧-លើក​ផែនការការងារប្រចាំខែ និងប្រចាំសប្តាហ៍ ។

១៨-​ទទួល​បន្ទុកគ្រប់គ្រងសាលប្រជុំ សាលសិក្ខាសាលា​ និង​សម្ភារ​ក្នុងសាល។

១៩-ចាត់ចែង​ផែនការ​បណ្តុះបណ្តាល​ជំនាញអ្នករាជការ ។

២០-​ទទួល​ការងារ​ផ្សេងទៀតពីថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន និង​អគ្គលេខា​ធិការ​ដ្ឋាន ។
ការិយាល័យ ចំណុះនាយកដ្ឋានរដ្ឋបាល
...........