Main Page
21 | 09 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

Human Resource Development Department

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 2
អន់ល្អ 


នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស

sangbon_001

លោក សុទ្ធ សាងបុណ្យ
មុខតំណែង ៖ ប្រធាននាយកដ្ឋាន
លេខទូរស័ព្ទ៖ ០១២ ៣០៣ ១៦៩
E-mail ៖


nub_kouch_002

លោក ណុប គុជ
មុខតំណែង ៖ អនុប្រធាននាយកដ្ឋាន
លេខទូរស័ព្ទ៖ ០១២ ៧៦៧ ៦៧៥
E-mail ៖

kong_kouthear_003

លោកស្រី គង់ គន្ធា
មុខតំណែង ៖ អនុប្រធាននាយកដ្ឋាន
លេខទូរស័ព្ទ៖០៩២ ៩៥៤ ៧៧៨
E-mail ៖

        ក.តួនាទី
           នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស មានតួនាទីផ្តល់សេវាបណ្តុះបណ្តាល ពង្រឹងសមត្ថភាព សិក្សា ស្រាវជ្រាវ​ វិភាគ និងផ្តល់យោបល់ក្នុងការកសាងគោលនយោបាយ​ពាក់ព័ន្ធទៅនឹង​ការអភិវឌ្ឍ​​ធនធានមនុស្ស​ និង​កំណត់​​សេចក្តីត្រូវការជំនាញចាំបាច់​សម្រាប់​អភិវឌ្ឍ​ធនធានមនុស្ស​ឲ្យមានចំណេះដឹង ជំនាញ​ ឯកទេស និង​បទ​ពិសោធន៍ ប្រកប​ដោយ​​វិជ្ជាជីវៈ និងមាន​គុណភាព​ខ្ពស់សំរាប់​ស្ថាប័ន ឲ្យឆ្លើយតបទៅនឹងបរិបទសភាប្រជាធិបតេយ្យ ។

ខ.ភារកិច្ច
នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សមានភារកិច្ចដូចខាងក្រោម ៖
១‑  រៀបចំផែនការតម្រូវការជំនាញ និងផែនការអភិវឌ្ឍធនធានមនុស្ស
២‑ រៀបចំផែនការការងារ កម្មវិធីការងារ ផែនការតម្រូវការធនធាន​មនុស្ស សម្ភារ‑ថវិកា​ និង គ្រប់គ្រង​សារពើភ័ណ្ឌរបស់នាយកដ្ឋាន
៣​​‑ធ្វើរបាយការណ៌ពីតម្រូវការបណ្តុះបណ្តាលនៃអង្គភាពចំណុះអគ្គលេខាធិការដ្ឋាន
៤​‑ ស្វែងរកអាហារូបករណ៍ ក្នុង និងក្រៅប្រទេស សម្រាប់មន្រ្តីបុគ្គលិក​របស់​អគ្គលេខា​​ធិការដ្ឋាន​​ ព្រឹទ្ធសភា
៥‑ រៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗ និងសិក្ខាសាលា ដើម្បីលើកកម្ពស់សមត្ថភាពសភា
៦‑ ធ្វើលិខិតឧទ្ទេសនាម និងវិញ្ញាបនបត្រសម្រាប់វគ្គបណ្តុះបណ្តាលនានា ក្នុងអគ្គលេខាធិការដ្ឋាន​ ព្រឹទ្ធសភា
៧‑ ស្រាវជ្រាវពីការវិវត្តនៃបែបបទការងារ តម្រូវការជំនាញ ឯកទេស និងនិន្នាការការងារសភា​ក្នុងតំបន់ និងសកលលោក
៨‑ ស្រាវជ្រាវ និងអភិវឌ្ឍវិធីសាស្រ្តបង្រៀន​ និងធ្វើវិក្រឹត្យការគ្រូបង្គោល
៩‑ សិក្សា ស្រាវជ្រាវ វិភាគ និងផ្តល់យោបល់ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍​ធនធានមនុស្ស​​​របស់​ស្ថាប័ន
១០‑ទំនាក់ទំនង និងសម្របសម្រួលជាមួយអង្គភាពនានា​  ស្វែងយល់ពីតម្រូវការអភិវឌ្ឍសមត្ថភាព​មន្រ្តីបុគ្គលិក
១១‑ទំនាក់ទំនង និងសហការជាមួយស្ថាប័ន គ្រឹះស្ថានអប់រំ អង្គការជាតិ‑អន្តរជាតិ ដៃគូអភិវឌ្ឍ​នានា អង្គការសភា សភាប្រទេសនានា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ គំនិត យោបល់ក្នុងការងារ​អភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់សមត្ថភាពជំនាញ និងបច្ចេកទេស
១២‑ទំនាក់ទំនង និងសហការជាមួយស្ថាប័នអង្គការជាតិ‑អន្តរជាតិ ដៃគូអភិវឌ្ឍ​នានា អង្គការសភា និងសភាប្រទេសនានា ដើម្បីទាក់ទាញការគាំទ្រទាំង​សម្ភារ ថវិកា​ និងបច្ចេកទេស​ក្នុង​ការអនុវត្តគម្រោងអភិវឌ្ឍធនធានមនុស្ស និងពង្រឹង​សមត្ថភាព​របស់ស្ថាប័ន
១៣‑ធ្វើសារពើភណ្ឌជំនាញមន្រ្តីបុគ្គលិករបស់​អគ្គលេខាធិ​ការដ្ឋាន​​ព្រឹទ្ធសភា
១៤ ‑ គ្រប់គ្រងទិន្នន័យ និងស្ថិតិនៃការបណ្តុះបណ្តាលធនធានមនុស្សរបស់​អគ្គលេខាធិ​ការដ្ឋាន​​ព្រឹទ្ធសភា
១៥‑​ ពិនិត្យ​ តាមដាន វាយតម្លៃគុណភាព​នៃការបណ្តុះបណ្តាល និងលទ្ធផលនៃការអនុវត្ត​ការងារ ​របស់​​អង្គភាព​ចំណុះអគ្គលេខាធិការដ្ឋាន
១៦- អភិវឌ្ឍវិធីសាស្រ្តវាយតម្លៃការងាររបស់មន្ត្រីបុគ្គលិក និងស្ថាប័ន
១៧‑ វិភាគ និងវាយតម្លៃតម្រូវការអភិវឌ្ឍធនធានមនុស្សរបស់ស្ថាប័ន
១៨‑ បំពេញការងារផ្សេងៗទៀត ដែលអគ្គលេខាធិការ ឬអគ្គនាយកប្រគល់ឲ្យ

...........