Main Page
21 | 07 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

អង្គភាពសន្តិសុខ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 2
អន់ល្អ 

អង្គការលេខរបស់អង្គភាពសន្តិសុខផ្ទៃក្នុងព្រឹទ្ធសភា

S_23-04-204-1
ឯកឧត្តម ឡុង  វុធ្ធ   (ប្រធាន)(ទីប្រឹក្សា)
S_23-04-204-2 S_23-04-204-3
លោក ឡី ណាវី   (អនុប្រធាន) លោក ទូ សេង  (អនុប្រធាន)


១-រចនាសម្ព័ន្ធ

អង្គភាពសន្តិសុខ ជាអង្គភាពចំណុះ​អគ្គនាយកដ្ឋានរដ្ឋបាល​ ​និង​ហិរញ្ញវត្ថុ​ ចំពោះ​ការងាររដ្ឋបាល និងហិរញ្ញវត្ថុ ។ អង្គភាពសន្តិសុខ​មានសេនាធិការ​ដ្ឋានមួយ​ ដែល​ដឹកនាំដោយ​ប្រធានសេនាធិការដ្ឋាន ០១រូប​ និង​មានសេនាធិការរង​ ០២រូប​ ជាជំនួយការ ។ សេនាធិការដ្ឋាន មានការិយាល័យសន្តិសុខ​ ០១ ​ចែកជា​ ០៣ផ្នែក​ គឺផ្នែកសរុប ផ្នែកសណ្តាប់ ធ្នាប់ និងផ្នែកសន្តិសុខ ។

 

២-តួនាទី និងភារកិច្ច

២.១-តួនាទី ៖

អង្គភាពសន្តិសុខ ជាអង្គភាពចំណុះ​អគ្គនាយកដ្ឋាន​រដ្ឋបាល ​និងហិរញ្ញវត្ថុ​ នៃ​អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ទទួលបន្ទុក​ការងារការពារ​សុវត្ថិភាព​ និងសណ្តាប់ធ្នាប់​ ជូនស្ថាប័នព្រឹទ្ធសភា ។

 

២.២-ភារកិច្ច ៖

អង្គភាពសន្តិសុខ មានភារកិច្ចដូចខាងក្រោម ៖

-គ្រប់គ្រងកម្លាំងសន្តិសុខ ។

-គ្រប់គ្រងថែរក្សាសន្សំសំចៃទ្រព្យសម្បត្តិរដ្ឋ ក្នុងអង្គភាព ។

-ឆ្លើយឆ្លងពត៌មានផ្ទៃក្នុងអង្គភាពសន្តិសុខ និង ជាមួយ​អង្គភាព​ពាក់ព័ន្ធ ។

-ប្រជុំអប់រំកម្លាំងសន្តិសុខជាប្រចាំ ។

-ដោះស្រាយការផ្គត់ផ្គង់ផ្សេងៗ ជាសេចក្តីត្រូវការ​ របស់​អង្គភាព​សន្តិសុខ ។

-រៀបចំកម្មវិធីប្រជុំធ្វើរបាយការណ៍ប្រចាំខែប្រចាំត្រីមាស​ ប្រចាំឆមាស​ និងឆ្នាំ​របស់អង្គភាព ។

-កសាងផែនការ និងកម្មវិធីការពារ​សម្តេចប្រធានព្រឹទ្ធសភា​ជួបភ្ញៀវ ​ប្រជុំគណៈ​កម្មាធិការអចិន្ត្រៃយ៍ ប្រជុំពេញអង្គ សិក្ខាសាលា និងពិធីផ្សេងៗ ។

-តាមដានត្រួតពិនិត្យលើការងារអនុវត្ត​វិន័យរបស់​សន្តិសុខ ​ដែលបានដាក់ចុះ​ ។

-តាមដានត្រួតពិនិត្យលើបាតុភាពផ្សេងៗ ក្នុង​ស្ថាប័ន​ព្រឹទ្ធសភា​ ។

-ដឹកនាំរៀបចំកម្មវិធីសមយុទ្ធបង្កាគ្រោះអាសន្នជាយថាហេតុ ។

-ត្រួតពិនិត្យ​ទៅលើវត្តមាន​អ្នកយាមតាមប៉ុស្តិ៍​ត្រួតពិនិត្យ​មន្ត្រីរាជការ​ និង​ភ្ញៀវ​ចេញ-ចូល ក្នុងស្ថាប័នព្រឹទ្ធសភា ។

-ត្រួតពិនិត្យ​ផែនការដែលបានដាក់អោយការិយាល័យ​សន្តិសុខ​ ​និងផ្នែក​ទាំងបី​អនុវត្ត ។

-ត្រួតពិនិត្យ​របាយការណ៍តាមការិយាល័យ និង​ផ្នែកទាំងបី​ក្នុង​អង្គភាព​សន្តិសុខ​ផ្ទៃក្នុងព្រឹទ្ធសភា ។

-ទំនាក់ទំនង​ជាមួយអាជ្ញាធរ​មូលដ្ឋាន​ ដែលពាក់ព័ន្ធ​ក្នុង​ការងារ​ការពារសន្តិសុខ​។

-បំពេញភារកិច្ច​ដោយឡែកចាំបាច់មួយ​ចំនួនទៀត​ តាមការណែនាំ​របស់អគ្គ​លេខា​ធិការ ។

ការិយាល័យ ចំណុះអង្គភាពសន្តិសុខ
...........