Main Page
23 | 09 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 2
អន់ល្អ 

អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ

khiev_sokhom

អគ្គនាយក
ឯកឧត្តម ខៀវ សុខុម

voeuk_santo
អគ្គនាយករង

ឯកឧត្តម វើក សានតូ

ly-rithy
អគ្គនាយករង
លោក លីរិទ្ទី

 

១-តួនាទី ៖

អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ជាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានតួនាទី ផ្តល់សេវាលើការងារព័ត៌មាន ការងារពិធីការ ទំនាក់ទំនងសាធារណៈ និងទំនាក់ទំនង អន្តរជាតិ គ្រប់គ្រងសៀវភៅ តម្កល់ឯកសារ សេវាស្រាវជ្រាវ និងគ្រប់គ្រងការងាររដ្ឋបាលទៅតាមប្រព័ន្ធរដ្ឋបាលព័ត៌មានវិទ្យា ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារជូនអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងស្ថាប័នព្រឹទ្ធសភា ។

 

២-ភារកិច្ច ៖

អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ មានភារកិច្ចដូចខាងក្រោម៖

១-រ៉ាប់រងផ្តល់សេវា ប្រមូល និងផ្សព្វផ្សាយព័ត៌មានរាល់គ្រប់សកម្មភាពរបស់ព្រឹទ្ធសភា និងអគ្គលេខា ធិការដ្ឋានព្រឹទ្ធសភាជូនដល់ប្រជាពលរដ្ឋ

២-ផ្តល់សេវាពិធីការ ទំនាក់ទំនងសាធារណៈ និងទំនាក់ទំនងអន្តរជាតិរបស់ព្រឹទ្ធសភា ជូនដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងព្រឹទ្ធសភា

៣-ផ្តល់សេវាខាងឯកសារ ការស្រាវជ្រាវ ការគ្រប់គ្រងសៀវភៅ និងតម្កល់ឯកសារតាមប្រព័ត៌មានវិទ្យា ជូនដល់មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា និងសាធារណជនជាតិ និងអន្តរជាតិ

៤-ផ្តល់សេវាស្រាវជ្រាវ និងផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានវិទ្យា និងរៀបចំការគ្រប់គ្រងរដ្ឋរបាលរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាប្រព័ន្ធរដ្ឋបាលព័ត៌មានវិទ្យា និងប្រាស្រ័យឆ្លើយឆ្លង ជូនដល់ស្ថាប័ន ព្រឹទ្ធសភា និងសាធារណជន ជាតិ-អន្តរជាតិ

៥-រៀបចំផែនការការងារ សម្រាប់កំណត់ទិសដៅ និងគោលដៅដែលអគ្គនាយកដ្ឋានត្រូវដំណើរការ អនុវត្ត

៦-រៀបចំផែនការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សរបស់អគ្គនាយកដ្ឋាន ដើម្បីធានាបានប្រសិទ្ធ ភាពការងារ

៧-បំពេញការងារដោយឡែកទៀត តាមការណែនាំរបស់អគ្គលេខាធិការ។

 

  • ន.ព័ត៌មាន

  • បណ្ណាល័យ

  • ន.ព័ត៌មានវិទ្យា

  • បណ្ណាសារដ្ឋាន

  • ន.ពិធីការ និងទំនាក់ទំនងអន្តរជាតិ

...........