Main Page
21 | 09 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 1
អន់ល្អ 

អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាព​ដែនដី

 

ជាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ​អគ្គនាយកដ្ឋាន​សេវាច្បាប់​ នាយកដ្ឋាននីតិវិធី នាយកដ្ឋានជំនួយការគណៈកម្មការ ​នាយកដ្ឋាន​ភូមិភាគ​ និង ​សមូ-ហភាពដែនដី​ នាយកដ្ឋាន ស្រាវជ្រាវ​ទូទៅ ​និងនាយកដ្ឋាន​កិច្ចការនារី។ ​អគ្គនាយក​-ដ្ឋានសេវាច្បាប់ ​និងសមូហភាពដែនដី​ ដឹកនាំដោយ​អគ្គនាយក​ ០១រូប ​និងមានអគ្គ​នាយករង ​ជាជំនួយការ​។

 

១-តួនាទី និងភារកិច្ច

១.១-តួនាទី

អគ្គនាយកដ្ឋានសេវា​ច្បាប់ និងសមូហភាពដែនដី ​មានតួនាទី​ផ្តល់សេវាច្បាប់​ ការស្រាវជ្រាវ វិភាគ និងផ្តល់យោបល់ ​លើវិស័យ​ទូទៅរបស់រដ្ឋ ​ដោយឡែកលើ​ ទិដ្ឋភាពច្បាប់ សេដ្ឋកិច្ច សង្គម និងយេនឌ័រ ព្រមទាំងសេវា​សមូហភាព​ដែនដី​ ដល់​អគ្គលេខាធិការដ្ឋាន និងព្រឹទ្ធសភាទាំងមូល ដើម្បីឱ្យព្រឹទ្ធសភា​បំពេញបាន​នូវមុខងារ​ស្នូលទាំងបី គឺមុខងារ នីតិកម្ម មុខងារ​ត្រួតពិនិត្យ​ និងមុខងារ​តំណាង​ និងជួយឱ្យ​គណៈកម្មការ​ជំនាញទាំង៩​ របស់​ព្រឹទ្ធសភា បំពេញ​បានគ្រប់​ជ្រុងជ្រោយ​នូវមុខងារ​ទាំងបីរបស់ខ្លួន និងមុខងារត្រួតពិនិត្យ ​និងមុខងារព័ត៌មាន​ ​និងផ្តល់សេវា​ទ្រទ្រង់​សកម្មភាព​ការងារ​របស់ ក្រុមសមាជិកា​ព្រឹទ្ធសភា។

 

២.២-ភារកិច្ច

អគ្គនាយកដ្ឋានសេវាច្បាប់ ​និងសមូហភាពដែនដី ​មានភារកិច្ច​ដូចខាងក្រោម៖

១-ការងារសិក្សាស្រាវជ្រាវ វិភាគ​ និងផ្តល់យោបល់ផ្នែកច្បាប់។

២-ការងារតាមដាន​ដំណើរការនៃការងារនីតិកម្ម ​(ថ្នាក់ជាតិ​ និង​ក្រោមជាតិ)​។

៣-ការងារនីតិវិធីប្រជុំ។

៤-ប្រតិទិនការងារ និងរបៀប​វារៈប្រជុំ​ព្រឹទ្ធសភា​។

៥-ការងារឯកសារគតិយុត្ត។

៦-ការងារកំណត់ហេតុសង្ខេប និងពិស្តារ។

៧-របាយការណ៍ ពិនិត្យសិក្សាអត្ថបទច្បាប់ ​និងរបាយការណ៍​ត្រួតពិនិត្យ​តាម​វិស័យរបស់គណៈកម្មការជំនាញ។

៨-ការងារតាមដានការអនុវត្ត និងសិក្សា​វិភាគផ្តល់​យោបល់​លើរបាយការណ៍​ការងាររបស់ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល តាមវិស័យជំនាញ​របស់​គណៈកម្មការ។

៩-ការគាំទ្រផ្នែកបច្ចេកទេស គតិយុត្ត និងព័ត៌មាន។

១០-ការងារសមូហភាពដែនដី និង​វិមជ្ឈការ​ និង​វិសហមជ្ឈការ​។

១១-ការផ្តួចផ្តើមគំនិតរៀបចំសវនាការ វេទិកា ​និងសិក្ខាសាលា ​សន្និសិទ ​កិច្ចប្រជុំ​ ពិគ្រោះយោបល់នានា។

១២-ការងារសិក្សាស្រាវជ្រាវ វិភាគ និងផ្តល់​យោបល់តាម​វិស័យ។

១៣-ការងារសិក្សាស្រាវជ្រាវ វិភាគ ផ្តល់យោបល់​ និង​រៀបចំ​របាយការណ៍​វិភាគ​ផលប៉ះពាល់របស់ច្បាប់ និងគោលនយោបាយផ្សេងៗ​ ​ដោយផ្អែកលើ​ទិដ្ឋភាព​យេនឌ័រ។

១៤-ការងារគាំទ្រសកម្មភាពរបស់ក្រុម​សមាជិកា​ព្រឹទ្ធសភា។

១៥-ការងារសិក្សាស្រាវជ្រាវ ដើម្បីផ្តួចផ្តើម​គំនិតយោបល់​ ក្នុង​ការអភិវឌ្ឍ​វិស័យ​ជំនាញ។

១៦-ការងារចងក្រងឯកសារច្បាប់ និងលិខិត​បទដ្ឋានគតិ​យុត្តផ្សេងៗ។

១៧-ការគ្រប់គ្រង និងការបណ្តុះបណ្តាល​មន្ត្រី​ បុគ្គលិក។

១៨-ការងាររដ្ឋបាល និងហិរញ្ញវត្ថុ​របស់​អគ្គនាយកដ្ឋាន។

១៩-ការងារសហប្រតិបត្តិការទាំងក្នុង​ និង​ក្រៅស្ថាប័ន។

២០-ការងារផ្សេងៗទៀត ដែល​អគ្គលេខាធិការដ្ឋាន​ប្រគល់ឱ្យ។
...........