Main Page
21 | 09 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

នាយកដ្ឋានជំនួយការគណៈ​កម្មការ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 1
អន់ល្អ 

នាយកដ្ឋានជំនួយការគណៈ​កម្មការ

 

១-រចនាសម្ព័ន្ធ

នាយកដ្ឋានជំនួយការគណៈកម្មការ​ ជាអង្គភាពចំណុះ​អគ្គនាយកដ្ឋាន​សេវា​ច្បាប់​ និងសមូហភាពដែន ដី​នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ​ដឹកនាំ​ដោយប្រធាន​មួយរូប​ និង​មាន​អនុប្រធានជាជំនួយការ។ នាយកដ្ឋានជំនួយការ​គណៈកម្មការ​ ចែកជា​ ១០លេខាធិការដ្ឋាន និងមួយការិយាល័យ​ គឺការិយាល័យ​របៀប​ ​លេខាធិការដ្ឋាន​សម្រប​សម្រួលបច្ចេកទេស​ លេខាធិការដ្ឋាន​គណៈកម្មការទី១​ ​លេខាធិការដ្ឋាន​គណៈ​កម្មការទី២ លេខាធិការដ្ឋានគណៈកម្មការទី៣​ ​លេខាធិការដ្ឋាន​គណៈកម្មការ​ទី៤​ លេខាធិកា រដ្ឋាន​គណៈកម្មការទី៥​ លេខាធិការដ្ឋាន​គណៈកម្មការទី៦​ លេខាធិការដ្ឋាន​គណៈកម្មការទី៧​ លេខាធិការដ្ឋាន​គណៈកម្មការទី៨​ លេខាធិការដ្ឋាន​គណៈកម្មការ​ទី៩។ ការិយាល័យរបៀប​ និងលេខាធិការដ្ឋាន នីមួយៗ​ មានប្រធាន១រូប​ និង​មាន​អនុប្រធានជាជំនួយការ។

 

២-តួនាទី និងភារកិច្ច

២.១-តួនាទី ៖

នាយកដ្ឋានជំនួយការគណៈកម្មការ​ មានតួនាទីផ្តល់​នូវ​រាល់សេវា ​(ពហុសេវា)​ ផ្នែកបច្ចេកទេស និងគតិយុត្ត ព្រមទាំង​កិច្ចការរដ្ឋបាល​ និងជួយ​សម្រួលខាង​ហិរញ្ញវត្ថុ​ជូន​ដល់គណៈកម្មការជំនាញ នានា រួមទាំង​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ បទបញ្ជាផ្ទៃក្នុង នៃ ព្រឹទ្ធសភា។

 

២.២-ភារកិច្ច ៖

នាយកដ្ឋានជំនួយការគណៈកម្មការ មានភារកិច្ចដូចខាងក្រោម៖

១-ការងារវិភាគ និងផ្តល់សេវាបច្ចេកទេស​ និងគតិយុត្ត​ (មុខងារនីតិកម្ម​ និង​មុខងារ​ត្រួតពិនិត្យ)។

២-ការងារវិភាគ និងផ្តល់សេវាព័ត៌មាន (មុខងារព័ត៌មាន)។

៣-ការងាររ៉ាប់រងសេវារដ្ឋបាល និងជួយ​​សម្រួលខាង​ហិរញ្ញវត្ថុ។

៤-ការងារផ្តល់សេវាដទៃទៀត (តាមសំណូម​ពរគណៈកម្មការ​ ​និង​សមាជិក​ សមាជិកា​ព្រឹទ្ធសភា)។

៥-ការងារផ្សេងៗទៀត ដែល​អគ្គនាយកដ្ឋាន​ប្រគល់ឱ្យ។

...........