Main Page
21 | 07 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

នាយកដ្ឋានស្រាវជ្រាវទូទៅ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 1
អន់ល្អ 

នាយកដ្ឋានស្រាវជ្រាវទូទៅ

reseach01

ប្រធាននាយកដ្ឋាន
ឯកឧត្តម គឹម សុចិត្រា
លេខទូរស័ព្ទៈ០១២ ៩១៩ ០៩៣

reseach02 reseach03 reseach04
អនុប្រធាននាយដ្ឋាន
ឈ្មោះ លោក សំអឿន ម៉ារឌី
លេខទូរស័ព្ទៈ០១៧ ៨០០ ៩៩៩

អនុប្រធាននាយដ្ឋាន
ឈ្មោះ លោកស្រី ពុំ ស្យាណូ
លេខទូរស័ព្ទៈ០១២ ៨២៣ ១៦៨

អនុប្រធាននាយដ្ឋាន
ឈ្មោះ លោក ម៉ែន ខែមវរៈ
លេខទូរស័ព្ទៈ ០៨១ ២២៧  ៧៩៦

 

១-រចនាសម្ព័ន្ធ

នាយកដ្ឋានស្រាវជ្រាវទូទៅ ជាអង្គភាពចំណុះអគ្គនាយកដ្ឋានសេវាច្បាប់ និងសហមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ នាយកដ្ឋានស្រាវជ្រាវទូទៅដឹកនាំដោយប្រធាន ១រូប និងមាន អនុប្រធានជាជំនួយការ។ នាយកដ្ឋានស្រាវជ្រាវទូទៅចែកជា ៧ ការិយាល័យគឺ៖ ការិយាល័យរបៀប ការិយាល័យកិច្ចការសភា ការិយាល័យគោលនយោបាយការបទេស និងសិទ្ធិមនុស្ស ការិយាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការិយាល័យគោលនយោបាយរដ្ឋ និងកំណែទម្រង់ ការិយាល័យសង្គម និងវប្បធម៌ និងការិយាល័យបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ។ ការិយាល័យ នីមួយៗ ដឹកនាំដោយប្រធាន ១រូប និងមានអនុប្រធានជាជំនួយការ។

 

២-តួនាទី និងភារកិច្ចរបស់នាយកដ្ឋាន

២.១-តួនាទី ៖

នាយកដ្ឋានស្រាវជ្រាវទូទៅ មានតួនាទីផ្តល់សេវាសិក្សាស្រាវជ្រាវ ប្រមូលព័ត៌មាន និងទិន្នន័យ ដើម្បីវិភាគ និងផ្តល់យោបល់លើវិស័យទូទៅរបស់ រដ្ឋ និងកិច្ចការសភា និងការអភិវឌ្ឍន៍សភា។

 

២.២-ភារកិច្ច ៖

១-ការងារសិក្សាស្រាវជ្រាវ ប្រមូលព័ត៌មាន និងទិន្នន័យដើម្បីវិភាគ និងផ្តល់យោបល់ពាក់ព័ន្ធនឹងវិស័យទូទៅរបស់រដ្ឋ។

២-ការងារវិភាគ និងផ្តល់យោបល់លើអត្ថបទច្បាប់ដោយផ្អែកលើទិដ្ឋភាពសេដ្ឋ-កិច្ច និងសង្គម។

៣-ការតាមដានបញ្ហាបច្ចុប្បន្នភាព ដែលពាក់ព័ន្ធនឹងវិស័យទូទៅរបស់រដ្ឋទាំងនៅថ្នាក់ជាតិនិងថ្នាក់ ក្រោមជាតិ។

៤-ការងារសហប្រតិបត្តិការជាមួយបណ្តាស្ថាប័នជាតិ និងអន្តរជាតិពាក់ព័ន្ធ និងជាមួយសភាប្រទេស នានា ដើម្បីផ្លាស់ប្តូរព័ត៌មាន។

៥-ការសិក្សា ស្រាវជ្រាវ និងផ្តល់យោបល់លើការអភិវឌ្ឍន៍ស្ថាប័នព្រឹទ្ធសភា។

៦-ការងារកសាងឯកសារផ្សេងៗពាក់ព័ន្ធឯកសារតាមវិស័យ។

៧-ការងាររៀបចំផែនការ កម្មវិធីការងារ តម្រូវការសម្ភារ ថវិកា និងការគ្រប់គ្រងសារពើភ័ណ្ឌ។

៨-ការងារបណ្តុះបណ្តាលធនធានមនុស្ស។

៩-ការងារគ្រប់គ្រងការអនុវត្តវិន័យ បទបញ្ជាផ្ទៃក្នុង និងគោលនយោបាយផ្សេងៗរបស់មន្ត្រីបុគ្គលិក។

១០-ការងារផ្សេងៗទៀតដែលអគ្គនាយកដ្ឋានប្រគល់ឱ្យ។
...........