Main Page
21 | 07 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

អង្គភាពសវនកម្មផ្ទៃក្នុង

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 2
អន់ល្អ 

អង្គភាពសវនកម្មផ្ទៃក្នុង

A_03-04-2014-4 A_03-04-2014-5
លោក គួយ ចន្ធា
មុខតំណែង អនុប្រធានសវនកម្មផ្ទៃក្នុង
លេខទូរស័ព្ទ​ ០១២ ៨៨៦ ៥៨៨
លោកស្រី ឈឹម ច័ន្ទវត្តី
មុខតំណែង អនុប្រធានសវនកម្មផ្ទៃក្នុង
លេខទូរស័ព្ទ ០៨៩ ៥៥៩ ៧៣៣
១- តួនាទីៈ
អង្គភាពសវនកម្មផ្ទៃក្នុងជាអង្គភាពចំណុះអគ្គាធិការដ្ឋានដែលទទួលបន្ទុកការងារសវនកម្មផ្ទៃក្នុងត្រួតពិនិត្យតាមដាន និងវាយ តម្លៃលើកិច្ចការហិរញ្ញវត្ថុទាំងផ្នែកថវិកា និងទ្រព្យសម្បត្ដិរដ្ឋនៅ​គ្រប់អង្គភាព​ថវិកាហិរញ្ញវត្ថុ​ក្នុងអគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ព្រមទាំងមានតួនាទីជាសេនាធិការ​អោយ​​​អគ្គសវនកម្មជាតិ ក្នុងការរៀបចំផែនការសវនកម្ម ការធ្វើសវនកម្មផ្ទៃក្នុង និងរបាយ​ការណ៍ សវនកម្មជូនអគ្គសវនកម្មជាតិ។
២- ភារកិច្ចៈ

ក-រៀបចំផែនការសវនកម្មផ្ទៃក្នុងនឹងធ្វើរបាយការណ៍ជូនថ្នាក់លើ និងជូនអគ្គសវនកម្មជាតិ និងត្រួត​ពិនិត្យលើប្រតិបត្ដិការ​ហិរញ្ញវត្ថុគ្រប់អង្គភាពថវិកាចំណុះអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា។
ខ-ពិនិត្យលើកិច្ចប្រតិបត្ដិការហិរញ្ញវត្ថុ   (មុនពេលអនុវត្ដចំណាយ ពេលអនុវត្ដចំណាយ  និងក្រោយ​ពេល​​អនុវត្ដចំណាយ) អោយត្រឹមត្រូវតាមកម្មវិធីចំណាយ និងត្រឹមត្រូវ តាមជំពូក តាមខ្ទង់​គណនី​នីមួយៗ ដែលក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ​តំរូវអោយ​អនុវត្ដ និងតាមកម្មវិធីច្បាស់លាស់។
គ-ពិនិត្យលើឯកសារបញ្ជីគណនេយ្យ កិច្ចការលទ្ធកម្មសាធារណៈ (កិច្ចសន្យាផ្គត់ផ្គង់ កិច្ចសន្យា​ជួសជុល-សាងសង់) របាយ​ការណ៍​បេឡា របាយការណ៍សារពើភ័ណ្ឌ និង ពិនិត្យលើការបិទបញ្ជី​ថវិកា និងជំរះបញ្ជីសំភារៈ នៅដំណាច់ឆ្នាំនីមួយៗ អោយ​មាន​ភាពត្រឹមត្រូវតាម​លក្ខណៈបច្ចេកទេស តាមគោលការណ៍ហិរញ្ញវត្ថុ  តាមកម្មវិធីច្បាស់លាស់។
ឃ-ពិនិត្យ និង តាមដានកម្មវិធីចំណាយថវិកាតាមជំពូក តាមគណនី ធៀបនិងកញ្ចប់ថវិកាប្រចាំឆ្នាំ​ដើម្បីអោយកាន់តែមាន​ប្រសិទ្ធភាព  និងសន្សំសំចៃ។
ង-ពិនិត្យផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនៃរបាយការណ៍ របស់អង្គភាពហិរញ្ញវត្ថុ  និងអង្គភាពពាក់ព័ន្ធ​តាម​កម្ម​វិធីច្បាស់លាស់។
ច-ពិនិត្យលើចំនួនបុគ្គលិក ប្រាក់បៀវត្ស ប្រាក់រង្វាន់ របស់មន្ដ្រីក្នុងស្ថាប័ន។
ឆ-បំពេញការងារផ្សេងៗទៀតដែលអគ្គាធិការប្រគល់អោយ។ 
...........