Main Page
23 | 09 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ទំព័រដើម

ឯកឧត្តម នៃ ប៉េណាបានអនុញ្ញាតឲ្យឯកឧត្តម Marek Librickyចូលជួបសវនាការ និងសម្តែងការគួរសម

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
09-09-2017-0-0-01-0-1-29
09-09-2017-0-0-01-0-1-30 09-09-2017-0-0-01-0-1-31

នាវេលាម៉ោង០៩:០០ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Marek Libricky ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ សាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានអញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តម អ៊ុំម៉ាន្នូរីន សមាជិកព្រឹទ្ធសភា

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
09-09-2017-0-0-01-0-1-35 09-09-2017-0-0-01-0-1-36

ក្នុងឱកាសនៃថ្ងៃបុណ្យកាន់បិណ្ឌប្រពៃណីជាតិ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០៩:៣០នាទីព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តម អ៊ុំម៉ាន្នូរីន សមាជិកព្រឹទ្ធសភា ដែលមានវ័យជរា(៩៤វស្សា) នឹងមានជំងឺកំពុងសំរាកព្យាបាលនៅគេហដ្ឋានក្នុង សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ឯកឧត្តម ទេព ងន បាន​អញ្ជើញ​ចុះពិនិត្យ​មើល ​អំពី​ការ​រៀបចំ និងការអភិវឌ្ឍនៅតំបន់ប្រាសាទ​សំបូរ​ព្រៃគុក

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
31-08-2017-0-0-0-29 31-08-2017-0-0-0-30

នៅ​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អមដំ​ណើរ​​ដោយ​ឯកឧត្តម បា្រក់ ចំរើន សមាជិកព្រឹទ្ធសភា បាន​អញ្ជើញ​ចុះពិនិត្យ​មើល ​អំពី​ការ​រៀបចំ និងការអភិវឌ្ឍនៅតំបន់ប្រាសាទ​សំបូរ​ព្រៃគុក ​ដែលជា​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិ​សាស្ត្រ​​ដ៏​ចំ​ណា​ស់​​​​មួយ និង​​ជា​អតីត​រាជធានី​ដ៏​ល្បីល្បាញ​របស់​ខ្មែរ ដែលមាន​ទីតាំង ​ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំ​ពង់ធំ ក្រោយពីតំបន់ប្រាសាទ​សំបូរ​ព្រៃគុក ត្រូវបានចុះក្នុង​បញ្ជីជា បេតិ​កភណ្ឌពិភពលោក​នៅថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៧។ ក្នុងឱ​កាស​នោះ​​ដែរ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ក៏បានជួបសំណេះ​សំណាល សាកសួរ​សុខទុក្ខ​​ជាមួយ​ប្រជាពលរដ្ឋដែលអញ្ជើមកទស្សនា នៅតំបន់ប្រាសាទ​សំបូរ​ព្រៃគុកនេះ​ផង​ដែរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឲ្យក្រុមនិស្សិតកម្ពុជាចំនួន១៦រូប ដែលបានទទួលអាហារូបករណ៍ Chevening ពីរាជរដ្ឋាភិបាល អង់គ្លេស ដើម្បីបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ឆ្នាំ២០១៧-២០១៨ នៅតាមសាកលវិទ្យាល័យនានាក្នុងចក្រក្រភពអង់គ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
27-08-2017-0-0-0-36 27-08-2017-0-0-0-37

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមនិស្សិតកម្ពុជាចំនួន១៦រូប ដែលបានទទួលអាហារូបករណ៍ Chevening ពីរាជរដ្ឋាភិបាល អង់គ្លេស ដើម្បីបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ឆ្នាំ២០១៧-២០១៨ នៅតាមសាកលវិទ្យាល័យនានាក្នុងចក្រក្រភពអង់គ្លេស ដឹកនាំដោយលោក ឡេង សុខជា តំណាងក្រុម និស្សិតជ័យលាភី Chevening ចូលជួបសម្តែងការគួរសម ក្នុងគោលបំណង ដើម្បីទទួលបាននូវបទពិសោធន៍ និងអនុសាសន៍ដ៏មានអត្ថន័យខ្លឹមសារពរបស់សម្តេចប្រមុខ រដ្ឋស្តីទី ។
សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨នេះ ក្រុមនិស្សិតកម្ពុជា ចំនួន២១រូប ដែលបានទទួលអាហារូបករណ៍ Chevening នេះដេលជាកម្មវិធីអាហាររូបករណ៍សាកលរបស់រាជរដ្ឋាភិបាលអង់គ្លេស។ កម្មវិធីនេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៨៣។ ព្រះរាជាណាចក្រកម្ពុជាចាប់ផ្តើមទទួលអាហារូបករណ៍ Chenening នេះ ចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ ឆ្នាំ២០១៧នេះ មាននិស្សិតកម្ពុជាប្រមានជាង២០០រូប ហើយដែលទទួលអាហារូបករណ៍ Chenening។

 


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឲ្យគណៈប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺចំនួន០៨រូប ចូលជួបសំណេះសំណាល និងសម្តែងការគួរសម

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
27-08-2017-0-0-0-34 27-08-2017-0-0-0-35

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៩:៤០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺចំនួន០៨រូប ដឹកនាំដោយលោកជំទាវ ទឹម សាវ៉ាត ប្រធានសមាគមប្រចាំខេត្តកំពង់ស្ពឺ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម។

អត្ថបទ​ផ្សេងៗ​ទៀត...

  1. សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត Adel Mohamed Ali BA Hamid ឯកអគ្គរដ្ឋ ទូតនៃសាធារណរដ្ឋយេម៉ែន ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា
  2. ឯកឧត្តម នៃ ប៉េណា បានអញ្ជើញដឹកគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ធ្វើមាតុភូមិនិវត្តមកកាន់មាតុប្រទេសដោយសុវត្តិភាព
  3. ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូ ព្រឹទ្ធសភានៃព្រះជាណាចក្រកម្ពុជា បំពេញទស្សនៈកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណសង្គមនិយមវៀតណាម
  4. ឯកឧត្តម ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីប្រកាសបិទសន្និសីទលើកទី១១
  5. ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទលេីកទី ១១ ស្តីពីការពង្រឹងមិត្តភាពរវាងប្រជាជន និងប្រជាជនអាស៊ាន~ចិន
...........