Main Page
18 | 12 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ទំព័រដើម

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម THACH DU ចូលជួបសម្តែងការគួរសម និងជម្រាបលា

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0

14-09-2017-0-0-31
14-09-2017-0-0-32 14-09-2017-0-0-33

នាវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម THACH DU ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។

សម្តេចភក្តី សាយ ឈុំ អញ្ជើញប្រារព្ធពិធីបង្សុកូល និងជួបសួរសុខទុក្ខ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ នៅភូមិកំណើត

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
14-09-2017-0-0-23 14-09-2017-0-0-24
14-09-2017-0-0-25 14-09-2017-0-0-26

ព្រឹកថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់ដួង វិញ្ញាណក្ខ័ន្ធ បុព្វការីជន និងញ្ញាតិកាទាំង៧សន្តាន របស់សម្តេច នៅភូមិកណ្តាលកោះ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
បន្ទាប់ពីបានប្រារព្ធ ពិធីតាមប្រពៃណី ព្រះពុទ្ធសាសនារួចមក សម្តេចភក្តី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិកំណើតរបស់សម្តេច ប្រកបដោយមនោសញ្ចេតនា គោរព ស្រឡាញ់ រាប់អាន យ៉ាង ស្និទ្ធស្នាលជាទីបំផុត។

 

 

ឯកឧត្តម ទេព ងនបានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តមង្គលសួរស្តីត្រែង ខេត្តប៉ៃលិន

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
14-09-2017-0-0-21 14-09-2017-0-0-22

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តមង្គលសួរស្តីត្រែង ខេត្តប៉ៃលិន ។
ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បាននាំយកទេយ្យទានទៅប្រគេនព្រះសង្ឃ និងចូលបច្ច័យកសាងវត្ត​ចំនួន ៥០០ ដុល្លារអាមេរិក និងជូនតាជីយាយជី ១៥នាក់ ម្នាក់ៗ ទទួលបានថវិកាចំនួន ៥ម៉ឺនរៀល៕

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យ កាន់បិណ្ឌវេនទី៩ នៅវត្តអង្គបឹងចក

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
14-09-2017-0-0-15
14-09-2017-0-0-16 14-09-2017-0-0-17
14-09-2017-0-0-18 14-09-2017-0-0-19

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីភាពក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តអង្គបឹងចក សង្កាត់កំបូល ខណ្ឌ​ពោសែនជ័យ រាជធានីភ្នំពេញ ដោយមាន ការអញ្ជើញចូលរួមពីសមាជិក សមា​ជិកា​ព្រឹទ្ធសភា ថ្នាក់​ដឹកនាំ មន្ត្រីរាជការនៃអគ្គលេ​ខាធិការ​ដ្ឋានព្រឹទ្ធសភា អាជ្ញាធរដែនដី និងប្រជា​ពលរដ្ឋ​ចំណុះជើងវត្ត​ជិតឆ្ងាយ​យ៉ាងច្រើនកុះករ។

អាន​បន្ត៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី...

ឯកឧត្តម ទេព ងនបានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាថ្នាក់ខេត្តស្តីពី កិច្ចពិគ្រោះ យោបល់សាធារណៈ និងពង្រឹងសមត្ថភាពការងារកសាងផែនការអភិវឌ្ឍមូលដ្ឋាន

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
14-09-2017-0-0-13 14-09-2017-0-0-14


នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានរៀបចំវេទិកាថ្នាក់ខេត្តស្តីពី កិច្ចពិគ្រោះ យោបល់សាធារណៈ និងពង្រឹងសមត្ថភាពការងារកសាងផែនការអភិវឌ្ឍមូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម ទេព ងន អនុប្រធាន ទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្តប៉ៃលិន ក្រោមកិច្ចសហការរៀបចំជាមួយនឹង វិទ្យស្ថានសភាកម្ពុជា (PIC) ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មន្ទីរពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ប្រធានសមាគមក្រុមប្រឹក្សា ក្រុង ស្រុក សង្កាត់ និងក្រុមប្រឹក្សាសង្កាត់ ខេត្តប៉ៃលិន ចំនួន ១៥០នាក់៕

អត្ថបទ​ផ្សេងៗ​ទៀត...

  1. ឯកឧត្តម ទេព ងនបានអញ្ជើញជាអធិបតីក្នុងពិធីបើកការ ប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាមួយនឹងក្រុមយុវជននៃខេត្តប៉ៃលិន
  2. ឯកឧត្តម ទេព ងនបានអញ្ជើញអុជធូបនៅបូជនីយដ្ឋានលោកឧកញ៉ាឃ្លាំងមឿង ដើម្បីបួងសួងសុំសេចក្តីសុខដល់ប្រជាជនកម្ពុជា និងបានចូលពិនិត្យ មើល ការសាងសង់សមិទ្ធផលក្នុងវត្តបឹងអំបិល និងវត្តភ្នំយ៉ាត នៃខេត្តប៉ៃលិន
  3. សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូសហព័ន្ធនារីវៀតណាម ចូលជួបសវនាការ និងសម្តែងការគួរសម
  4. ឯកឧត្តម នៃ ប៉េណាបានអនុញ្ញាតឲ្យឯកឧត្តម Marek Librickyចូលជួបសវនាការ និងសម្តែងការគួរសម
  5. សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានអញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តម អ៊ុំម៉ាន្នូរីន សមាជិកព្រឹទ្ធសភា
...........