Main Page
18 | 12 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ទំព័រដើម

ឯកឧត្តម ទេព ងនបានអញ្ជើញជាអធិបតីក្នុងពិធីបើកការ ប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាមួយនឹងក្រុមយុវជននៃខេត្តប៉ៃលិន

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
14-09-2017-0-0-5 14-09-2017-0-0-6

នារសៀលថ្ងៃទី១៣ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការ ប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាមួយនឹងក្រុមយុវជននៃខេត្តប៉ៃលិន ព្រមទាំងបាន ឧបត្ថម្ភសម្ភារៈកីឡាមួយចំនួន ដល់ ក្រុមទាំងពី២ផងដែរ ។

ឯកឧត្តម ទេព ងនបានអញ្ជើញអុជធូបនៅបូជនីយដ្ឋានលោកឧកញ៉ាឃ្លាំងមឿង ដើម្បីបួងសួងសុំសេចក្តីសុខដល់ប្រជាជនកម្ពុជា និងបានចូលពិនិត្យ មើល ការសាងសង់សមិទ្ធផលក្នុងវត្តបឹងអំបិល និងវត្តភ្នំយ៉ាត នៃខេត្តប៉ៃលិន

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
14-09-2017-0-0-3 14-09-2017-0-0-4

នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងដំណើរបេសកកម្មទៅកាន់ខេត្តប៉ៃលិន ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញអុជធូបនៅបូជនីយដ្ឋានលោកឧកញ៉ាឃ្លាំងមឿង ដើម្បីបួងសួងសុំសេចក្តីសុខដល់ប្រជាជនកម្ពុជា និងបានចូលពិនិត្យ មើល ការសាងសង់សមិទ្ធផលក្នុងវត្តបឹងអំបិល និងវត្តភ្នំយ៉ាត នៃខេត្តប៉ៃលិន ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានប្រគេនបច្ច័យសម្រាប់កសាងសមិទ្ធផលក្នុងវត្តទាំងពីរ ចំនួន ២,៩០០ដុល្លារ ប្រគេនព្រះសង្ឃ និងឧបត្ថម្ភតាជីយាយជី ប្រជាពលរដ្ឋ និងកងកម្លាំង ចំនួន២,១៧០,០០០រៀល ។

 

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូសហព័ន្ធនារីវៀតណាម ចូលជួបសវនាការ និងសម្តែងការគួរសម

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
09-09-2017-0-0-01-0-1-39 09-09-2017-0-0-01-0-1-40
09-09-2017-0-0-01-0-1-41 09-09-2017-0-0-01-0-1-42

នាវេលាម៉ោង០៨:៤៥ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូសហព័ន្ធនារីវៀតណាម ដឹកនាំដោយលោកជំទាវ ង្វៀង ធីធូហា សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ឯកឧត្តម នៃ ប៉េណាបានអនុញ្ញាតឲ្យឯកឧត្តម Marek Librickyចូលជួបសវនាការ និងសម្តែងការគួរសម

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
09-09-2017-0-0-01-0-1-29
09-09-2017-0-0-01-0-1-30 09-09-2017-0-0-01-0-1-31

នាវេលាម៉ោង០៩:០០ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Marek Libricky ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ សាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានអញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តម អ៊ុំម៉ាន្នូរីន សមាជិកព្រឹទ្ធសភា

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
09-09-2017-0-0-01-0-1-35 09-09-2017-0-0-01-0-1-36

ក្នុងឱកាសនៃថ្ងៃបុណ្យកាន់បិណ្ឌប្រពៃណីជាតិ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០៩:៣០នាទីព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តម អ៊ុំម៉ាន្នូរីន សមាជិកព្រឹទ្ធសភា ដែលមានវ័យជរា(៩៤វស្សា) នឹងមានជំងឺកំពុងសំរាកព្យាបាលនៅគេហដ្ឋានក្នុង សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

អត្ថបទ​ផ្សេងៗ​ទៀត...

  1. ឯកឧត្តម ទេព ងន បាន​អញ្ជើញ​ចុះពិនិត្យ​មើល ​អំពី​ការ​រៀបចំ និងការអភិវឌ្ឍនៅតំបន់ប្រាសាទ​សំបូរ​ព្រៃគុក
  2. សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឲ្យក្រុមនិស្សិតកម្ពុជាចំនួន១៦រូប ដែលបានទទួលអាហារូបករណ៍ Chevening ពីរាជរដ្ឋាភិបាល អង់គ្លេស ដើម្បីបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ឆ្នាំ២០១៧-២០១៨ នៅតាមសាកលវិទ្យាល័យនានាក្នុងចក្រក្រភពអង់គ
  3. សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឲ្យគណៈប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺចំនួន០៨រូប ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
  4. សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត Adel Mohamed Ali BA Hamid ឯកអគ្គរដ្ឋ ទូតនៃសាធារណរដ្ឋយេម៉ែន ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា
  5. ឯកឧត្តម នៃ ប៉េណា បានអញ្ជើញដឹកគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ធ្វើមាតុភូមិនិវត្តមកកាន់មាតុប្រទេសដោយសុវត្តិភាព
...........