Main Page
21 | 09 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ទំព័រដើម

ព្រឹទ្ធសភាទទួលអំណោយសម្ភារការិយាល័យពីសាធារណរដ្ឋប្រជាមានិតចិន

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
  

senate_18_10_2011_1c

កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ នៅវិមានព្រឹទ្ធសភា ឯកឧត្ដម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា  បានអញ្ជើញជាអធិបតីភាព​ក្នុងពិធី​ចុះហត្ថលេខា ប្រគល់-ទទួលអំណោយសម្ភារការិយាល័យ​មាន កុំព្យូទ័រចំនួន៩៧គ្រឿង និងម៉ាស៊ីនត្រជាក់ចំនួន៩៧គ្រឿង ដែលជាអំណោយ​របស់​សាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនស្ថាប័ន ព្រឹទ្ធសភានៃព្រះរាជា​ណា​​ចក្រកម្ពុជា ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាប្រធាន គណៈកម្មការ​ ជំនាញទាំង៩ ព្រឹទ្ធសភា និង ឯកឧត្ដម  Pan GuanXue ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំ គ្រប់គ្រង អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ឯកឧត្ដម ទេព ងន បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែបានយក ចិត្ដទុកដាក់ ក្នុងការផ្ដល់ជំនួយ សម្រាប់ ការកសាង ហេដ្ឋារចនាសម្ព័ន្ធដល់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ក្នុងនោះ ប្រទេសចិនក៏បានជួយដល់ព្រឹទ្ធសភា មានអគារធ្វើការរបស់ សមាជិក សមាជិកា ព្រឹទ្ធសភាបណ្ណាល័យ ប្រព័ន្ធផ្លូវលូទឹក សម្ភារការិយាល័យ សួនច្បារ ។ល។  ហើយប្រទេសចិនក៏នៅតែបន្ដ ផ្ដល់នូវមូលដ្ឋាន សម្ភារៈមធ្យោបាយផ្សេងៗ ដើម្បីជួយឲ្យព្រឹទ្ធសភាមានដំណើរការល្អ។

អាន​បន្ត៖ ព្រឹទ្ធសភាទទួលអំណោយសម្ភារការិយាល័យពីសាធារណរដ្ឋប្រជ...

ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អនុញ្ញាតឲ្យសមាគមនាវាយុវជន អាស៊ី អាគ្នេយ៍កម្ពុជា ចូលជួបសម្ដែងការគួរសម

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 1

senate_18_10_2011_1

កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ នៅវិមានព្រឹទ្ធសភា ឯកឧត្ដម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអនុញ្ញាតឲ្យប្រតិភូ សមាគមនាវា យុវជនអាស៊ីអាគ្នេយ៍ កម្ពុជា ចំនួន២៩នាក់ ដឹកនាំដោយ លោក ធាម រតនៈ ប្រធានប្រតិភូនៃកម្មវិធីនាវា យុវជនអាស៊ីអាគ្នេយ៍លើកទី៣៨ ចូលជួបសម្ដែងការគួរសមនិង សុំអនុសាសន៍មុនពេល ដែលប្រតិភូសមាគម នាវាយុវជនអាស៊ី អាគ្នេយ៍កម្ពុជា ទៅចូលរួមកម្មវិធីនាវាយុវជន អាស៊ីអាគ្នេយ៍ លើកទី ៣៨ ។

ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានផ្ដល់ អនុសាសន៍ ដល់យុវជនទាំងអស់ខិតខំយក ចិត្ដទុកដាក់សិក្សាស្វែងយល់ ឲ្យច្បាស់អំពី សីលធម៌ វប្បធម៌ ប្រពៃណី ប្រវត្ដិសាស្ដ្រ និង នយោបាយរបស់ ប្រទេសជាតិ  ដើម្បីជាមូលដ្ឋានសម្រាប់យកទៅផ្សព្វផ្សាយ និងបង្ហាញទៅ ដល់ក្រុមយុវជន នៃបណ្ដា ប្រទេសប្រជាជាតិ អាស៊ាន និងប្រទេសជប៉ុន ឲ្យបានយល់ដឹង និងស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ ជាពិសេស បង្ហាញឲ្យគេដឹងពី ការរីកចម្រើន វិស័យទេសចរណ៍ និងបង្ហាញថាប្រទេសកម្ពុជាបច្ចុប្បន្នមានសន្ដិភាព ស្ថិរភាពនយោបាយ ពេញលេញទូទាំងប្រទេស។

អាន​បន្ត៖ ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា...

គណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញចុះស្វែងយល់អំពី ការអនុវត្ដន៍ ច្បាប់អន្ដោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅខេត្ដព្រៃវែង និងខេត្ដស្វាយរៀង

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 1

com5_25-8-2011_1ដើម្បីបំពេញមុខងារទាំងបីរបស់ខ្លួន គឺមុខងារនីតិកម្ម មុខងារតាមដាន និងមុខងារផ្ដល់ព័ត៌មាន កាលពីថ្ងៃទី២២-២៥ ខែសីហា ឆ្នាំ២០១១ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្ដិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន ដែលហៅកាត់គណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្ដម ជា គីម អនុប្រធានគណៈកម្មការទី៥ បានអញ្ជើញ ចុះសិក្សាស្វែងយល់អំពីការអនុវត្ដន៍ច្បាប់អន្ដោប្រវេសន៍ និងការ ផ្សព្វផ្សាយព័ត៌មាន នៅខេត្ដព្រៃវែង និងខេត្ដស្វាយរៀង ។

នៅក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយ នឹងអាជ្ញាធរខេត្ដ មន្ទីរព័ត៌មានខេត្ដ ស្នងការនគរបាលខេត្ដ នគរបាលអន្ដោប្រវេសន៍ និងមន្ដ្រីពាក់ព័ន្ធ ផ្សេងៗទៀត ដើម្បីស្ដាប់សេចក្ដីរាយការណ៍អំពីការអនុវត្ដច្បាប់អន្ដោប្រវេសន៍ ការគ្រប់គ្រងជនបរទេស ការ ផ្សព្វផ្សាយព័ត៌មាន ការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋព្រមទាំងចុះពិនិត្យមើលសកម្មភាពចេញចូលរបស់ភ្ញៀវ ទេសចរណ៍ជាតិ និងអន្ដរជាតិ នៅច្រកព្រំដែនអន្ដរជាតិបន្ទាយចក្រី ស្រុក ព្រះស្ដេច  ខេត្ដព្រៃវែង និងច្រកទ្វារ ព្រំដែនអន្ដរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ និងច្រកទ្វារព្រំដែនអន្ដរជាតិបាវិត ក្រុងបាវិត ខេត្ដស្វាយរៀង ។

បន្ទាប់ពីបានស្ដាប់សេចក្ដីរាយការណ៍របស់អាជ្ញាធរ មន្ទីរពាក់ព័ន្ធក្នុងខេត្ដទាំងពីររួចមក ឯកឧត្ដម ជា គីម អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបានមាន ប្រសាសន៍ បញ្ជាក់អំពីគោលបំណងនៃបេសកកម្ម របស់គណៈកម្មការ com5_25-8-2011_2គឺសំដៅសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើវិស័យជំនាញរបស់ខ្លួន ដូចជាការអនុវត្ដន៍​ ច្បាប់អន្ដោប្រវេសន៍ ការគ្រប់គ្រងជនបរទេស សកម្មភាពគ្រប់គ្រង ពលករ ខ្មែរឆ្លងដែនទៅធ្វើការនៅបរទេស ការផ្សព្វផ្សាយព័ត៌មានតាមរយៈវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី និងការទទួល ព័ត៌មានរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្ដទាំងពីរ ព្រៃវែង និងខេត្ដស្វាយរៀង ដើម្បីធ្វើរបាយការណ៍សម្រាប់ដាក់ជូនដល់គណៈកម្មាធិការ​អចិន្ដ្រៃយ៍ព្រឹទ្ធសភា។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្ដម ក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំ ប្រឹងប្រែងក្នុងការ​អនុវត្ដន៍​ច្បាប់អន្ដោប្រវេសន៍ ទប់ស្កាត់សកម្មភាពពលករឆ្លងដែនដោយខុសច្បាប់ និងអនុវត្ដន៍រាល់សកម្មភាព​នានា ដែលជាកក្តាធ្វើឲ្យមានការ អភិវឌ្ឍន៍របស់ខេត្ដ​ ។ ព្រមជាមួយគ្នានោះ ឯកឧត្ដម បានជំរុញឲ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ដ បន្ដអនុវត្ដន៍ការងារបន្ថែមទៀត ដើម្បីធ្វើឲ្យមាន សន្ដិសុខ សុវត្ថិភាព និងកិច្ចសហប្រតិបត្ដិការល្អរវាងប្រទេសកម្ពុជាយើងជាមួយនឹងប្រទេសជិតខាង ដែលជាប្រទេស ភូមិផង​របង- ជាមួយ សជាបងប្អូន ជាពិសេសត្រូវយក ចិត្ដទុកដាក់តាមដាន និងសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅរាល់​អត្ថបទច្បាប់នានា ដែលទើបនឹងអនុម័តចូល ជាធរមាន ដើម្បីជាភាពងាយស្រួល ក្នុងការបំពេញ កាតព្វកិច្ច​ជូនជាតិមាតុភូមិ ។

 

គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភាជួប អគ្គនាយកដ្ឋានពន្ធធនាគារ នៃក្រសួងមហាផ្ទៃ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0

com1_18-08-2011_1កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១១  គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយលោក ជំទាវ ម៉ែន ម៉ាលី ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បាន អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានពន្ធធនាគារនៃក្រសួងមហាផ្ទៃ ស្ដីពី “ការអភិវឌ្ឍន៍វិស័យពន្ធធនាគារនៅកម្ពុជា” នៅទីស្ដីការ ក្រសួងមហាផ្ទៃ   ។

ឯកឧត្ដម  គុយ ប៊ុនសន អគ្គនាយកពន្ធធនាគារបានមានប្រសាសន៍ថា បច្ចុប្បន្ននេះនៅប្រទេសកម្ពុជា មានពន្ធធនាគារចំនួន ២៥ ក្នុងនោះមាន ០៤ ជាពន្ធធនាគារ កណ្ដាល ថ្នាក់ជាតិហៅថាមណ្ឌលអប់រំកែប្រែទី១ ទី២ ទី៣ និងទី៤ និង ២៣ទៀតជាពន្ធធនាគារថ្នាក់មូលដ្ឋានហៅថាមណ្ឌលអប់រំកែប្រែរាជធានីខេត្ដក្រោមការ គ្រប់គ្រងរបស់ក្រសួងមហាផ្ទៃហើយគិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១ ជនជាប់ឃុំទូទាំងប្រទេសមានចំនួន ១៥.៣៤៤នាក់ ក្នុងនោះមានស្រី ១.១៧៦នាក់ ។ ឯកឧត្ដមបានគូសបញ្ជាក់ថា  ផ្ដើមចេញពីលទ្ធផលនៃការ អនុវត្ដគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល នៅឆមាសទី១ ឆ្នាំ២០១១នេះ អត្រាជន ជាប់ឃុំបានកើនឡើង ៥.០០០នាក់ ហើយនឹងបន្ដកើនឡើងឥតឈប់ឈរជាលំដាប់ដែលអគ្គនាយកដ្ឋាន     ពន្ធធនាគារអាចព្យាករណ៍បានថា ចំនួនជនជាប់ក្នុង ពន្ធធនាគារ ទូទាំងប្រទេស អាចនឹងកើនឡើងដល់  ២៥.០០០នាក់ ទៅ៣០.០០០នាក់ សម្រាប់បីឆ្នាំខាងមុខ ដែលបណ្ដាលឲ្យពន្ធធនាគារទូទាំងប្រទេសមាន បញ្ហាចង្អៀតខ្លាំង ។

អាន​បន្ត៖ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភាជួប...

គូបាគាំទ្រកម្ពុជាជាបេក្ខភាពសមាជិកមិនអចិន្ដ្រៃយ៍ក្នុង ក្រុមប្រឹក្សាសន្ដិសុខអង្គការ សហប្រជាជាតិ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 6

leader_20-08-2011_1

សម្ដេចអគ្គមហាធម្មពោធិសាល   ជា ស៊ីម ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោកជំទាវ Gilda   loper Arminteros ឯកអគ្គរដ្ឋ ទូតនៃសាធារណរដ្ឋ គូបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប ធ្វើសាវនាការ និងជំរាបលាក្នុងឱកាសដែលលោកជំទាវបញ្ចប់ បេសកកម្មការ ទូតរយៈពេល០៤ឆ្នាំនៅកម្ពុជានៅ គេហដ្ឋានសម្ដច កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១១ ។

សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភាបាន សម្ដែងនូវសេចក្តីសង្ឃឹមថា សាធារណរដ្ឋគូបានឹងបន្ដការជួយគាំទ្រ ដល់កម្ពុជា ពិសេសគាំទ្រ បេក្ខភាព កម្ពុជាជាសមាជិកមិន អចិន្ដ្រៃយ៍ នៃក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០១៣-២០១៤ ។ សម្ដេចបានកោតសរសើរនិង វាយតម្លៃខ្ពស់ ចំពោះអាណត្ដិបេសកកម្ម ការទូតរបស់លោកជំទាវនៅកម្ពុជា  ដែលបានបង្ហាញឲ្យឃើញពីការខិតខំ ក្នុងការងារការទូតទទួល ជោគជ័យទាំង ការពង្រឹងពង្រីកចំណងទាក់ទង មិត្ដភាព សាមគ្គីភាព កិច្ចសហប្រតិបត្ដិ ការលើគ្រប់វិស័យក៏ដូចជាការពង្រឹង ចំណងទាក់ទង រវាងបក្សប្រជាជននិងរដ្ឋាភិបាល ប្រទេសទាំងពីរ កម្ពុជា-គូបា  សម្ដេចបានថ្លែងអំណរគុណដល់ប្រជាជន និង រដ្ឋាភិបាលនៃសាធារណរដ្ឋគូបាដែលតែងតែជួយឧបត្ថម្ភគាំទ្រ ជានិច្ចក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា  ។

អាន​បន្ត៖ គូបាគាំទ្រកម្ពុជាជាបេក្ខភាពសមាជិកមិនអចិន្ដ្រៃយ៍ក្ន...

អត្ថបទ​ផ្សេងៗ​ទៀត...

  1. សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ចូ យុងខាង សមាជិកគណៈអចិន្ដ្រៃយ៍នៃការិយាល័យនយោបាយចិន
  2. ឯកឧត្ដម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកអង្គសិក្ខាសាលា ស្ដីពី “ការរៀបចំរចនាសម្ព័ន្ធស្ថាប័នថ្នាក់ក្រោមជាតិ”
  3. សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកអគ្គរាជទូតថៃ ចូលជួបធ្វើសវនាការ
  4. សម្ដេចស៊ីសុវត្ថិជីវ័នមុនីរ័ក្សអនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បំពាក់គ្រឿងឥស្សរិយយសជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដវៀតណាម
  5. លោកជំទាវ មាន សំអាន សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺ និងចែកអំណោយជូនប្រជាពលរដ្ឋ
...........