Main Page
19 | 10 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ទំព័រដើម

សម្ដេចស៊ីសុវត្ថិជីវ័នមុនីរ័ក្សអនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បំពាក់គ្រឿងឥស្សរិយយសជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដវៀតណាម

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 13

leader_13-08-2011_1សម្ដេចស៊ីសុវត្ថិជីវ័នមុនីរ័ក្ស អនុប្រធានទី១ព្រឹទ្ធសភា បានយាងជាអធិបតីភាពក្នុង ពិធីបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ និងថ្នាក់មហាសេនាជូនដល់ក្រុមគ្រូ ពេទ្យស្ម័គ្រចិត្ដសប្បុរសនៃ ក្ដីសង្ឃឹមទីក្រុងហូជីមីញប្រទេសវៀតណាមដឹកនាំ ដោយលោកង្វៀងធីមីហ្វឿក ប្រធានក្រុមគ្រូ ពេទ្យស្ម័គ្រចិត្ដសប្បុរសនៃក្ដីសង្ឃឹមទីក្រុងហូជីមីញប្រទេសវៀតណាម នៅវិមានព្រឹទ្ធសភា​ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ ។

សម្ដេចស៊ីសុវត្ថិជីវ័នមុនីរ័ក្សមានព្រះបន្ទូលស្វាគមន៍ និងថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ដរបស់ប្រទេសវៀតណាមដែលបានចំណាយ ពេលវេលាដ៏មាន តម្លៃមកជួយពិនិត្យនិងព្យាបាលជំងឺជូន​ប្រជាពលរដ្ឋកម្ពុជាតាមរយៈទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្ដិការល្អរវាងប្រទេស ទាំងពីរកម្ពុជា-វៀតណាម សម្ដេចសង្ឃឹមនិងជឿជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដសប្បុរសនៃក្ដីសង្ឃឹមទីក្រុងហូជីមីញ​ប្រទេសវៀតណាមនឹងនៅតែបន្ដជួយពិនិត្យ និងព្យាបាលជំងឺដល់ ប្រជាពលរដ្ឋ កម្ពុជាបន្ដទៀត ។

អាន​បន្ត៖ សម្ដេចស៊ីសុវត្ថិជីវ័នមុនីរ័ក្សអនុប្រធានទី១ព្រឹទ្ធស...

លោកជំទាវ មាន សំអាន សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺ និងចែកអំណោយជូនប្រជាពលរដ្ឋ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 1

com3_06_08_2011_1កាលពីថ្ងៃទី០៤-០៦ ខែសីហា ឆ្នាំ២០១១​ លោកជំទាវ មាន សំអាន លេខាធិការគណៈ​កម្ម​ការ​ទី៣​ព្រឹទ្ធសភា ជាប្រធានក្រុមមិត្តភាពកម្ពុជា-វៀតណាម និងជាអនុប្រធាន សមាគមន៍នារីកម្ពុជា ដើម្បី​​សន្តិ​ភាព និងអភិវឌ្ឍន៍ បានអញ្ជើញចុះសហការជាមួយនឹងក្រុមសប្បុរសជន និងក្រុមគ្រូ​​​​​ពេទ្យស្ម័គ្រ​ចិត្តវៀត​ណាម​ ដើម្បី​​ពិនិត្យ​ព្យាបាលជំងឺ និង​ចែកអំណោយជូនដល់ប្រជាពលរដ្ឋនៅស្រុកអន្លង់វែង ខេត្តឧត្តរមាន​ជ័យ ខេត្តសៀមរាប  ដោយមានការចូលរួមពីសំណាក់លោកជំទាវ គឹង ចាន់ឌី គន់ គីម ឯកឧត្តម សួន លន់ លេខាធិការគណៈកម្មការទី៨ ឯកឧត្តម ហុង ទូហាយ សមាជិកគណៈកម្ម​ការ​ទី៥ព្រឹទ្ធសភា ។

ព្រះតេជគុណ ថៃ មិនហ្វូ តំណាងក្រុមសប្បុរសជនសមាគមន៍វត្តយ៉ាកង្វៀនទីក្រុងហូជីម៉ីញប្រទេស វៀតណាម បានមានសង្ឃដីកាថា ឆ្លើយតបតាមការអញ្ជើញរបស់ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋ​មន្ត្រីប្រចាំការនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិ​វឌ្ឍន៍​បានធ្វើចលនាសប្បុរសជន ពីប្រទេសចិន តៃវ៉ាន់ វៀតណាម ហុងកុង​ និងអូស្ត្រាលី ដើម្បី​ទិញ​សម្ភារៈ​ជារទះរុញ រទះធាក់ ព្រមទាំងសម្ភារៈផ្សេងៗទៀតមកចែកជូនដល់ប្រជាពលរដ្ឋកម្ពុជានាឳ​កាស​​​នេះ។

ថ្លែងក្នុងឳកាសនោះលោកជំទាវ មាន សំអាន​ បានមានប្រសាសន៍ថា តាមរយៈសមាគមន៍​នារី​កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍​ ក្រោមការដឹកនាំរបស់លោកជំទាវ ម៉ែន សំអន ឧបនាយក​រដ្ឋ​មន្ត្រី​ប្រ​ចាំការ​នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិ​វឌ្ឍន៍​​ នេះជា​លើកទី២​ហើយដែលក្រុមសប្បុរសជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម បានចុះមកពិនិត្យព្យាបាល ព្រមទាំងបាន ចែក​អំណោយជូនដល់ប្រជាពលរដ្ឋ នៅស្រុកអន្លង់វែង ដែលនៅពេលេនេះមានការអញ្ជើញចូលរួមពីក្រុម​​​ សប្បុ​រស​ជនចំនួនពីរក្រុមគឺ ក្រុមសប្បុរសជនសមាគមន៍វត្តយ៉ាកង្វៀនទីក្រុងហូជីម៉ីញ ប្រទេស​​​វៀតណាម​ ដែល​ដឹក​នាំដោយព្រះតេជគុណ ថៃ មិនហ្វូ ​និង​ក្រុមសប្បុរសជន​សមាគមន៍គ្មានព្រំដែន ដែលដឹកនាំ​ដោយ​លោក​​ ងូ​ ខូកថាំង និងក្រុមគ្រូពេទ្យដែលមានឯកទេសជំងឺចំនួន​០៦​មុខ​​រួមមា​ន​ ​ការ​ពិនិត្យ​ព្យាបាលជំងឺភ្នែក ពិនិត្យរោគស្ត្រី វាស់បេះដូង ពិនិត្យអេកូ ពិនិត្យធ្មេញ និង​com3_06_08_2011_2ពិនិត្យជំងឺទូទៅ។

លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះ វត្តមានរបស់ក្រុមសប្បុរសជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ដែលអញ្ជើញមកនាឳកាស​នេះ គឺជាសក្ខីភាពដែលបង្ហាញ ឲ្យឃើញនូវទឹកចិត្តមនុស្សធម៌ដ៏ថ្លៃ​ថ្លា​មិនអាចកាត់ថ្លៃ បាន និងជា​ការចូលរួមចំណែកចែករំលែកនូវការលំបាករបស់ប្រជាពលរដ្ឋកម្ពុជា និង​ដើម្បីចូលរួមលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយភាពក្រីក្រ​ ហើយ​នេះក៏ជាការ​ចូលរួម​ចំ​ណែកពង្រឹងពង្រីកចំណង មិត្តភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាមផង​ដែរ។

លោកជំទាវ និងក្រុមសប្បុរសជនក៍បានចែកនូវសម្ភារៈប្រើបា្រស់រួមមាន រទះរុញ រទះ​ធាក់ចំនួន ​៣១០ គ្រឿង និង​ថវិកា​មួយចំនួនជូនដល់ប្រជាពលរដ្ឋ​ ដែលអញ្ជើញចូលរួម នាឳកាស​នោះផងដែរ។សូមគូស​បញ្ជាក់ថា​ នេះគឺជាលើកទី២០ហើយ ដែលក្រុមសប្បុរសជនវៀតណាម​មកធ្វើចលនា​ចែក​   អំ​ណោយ និង​ពិនិត្យ​ព្យា​​​បាលជំ​ងឺ​ជូនដល់ប្រជាពលរដ្ឋនៅ ប្រទេសកម្ពុជា។

តំណាងសម្ព័ន្ធប្រជានេសាទចូលជួបនិងរាយការណ៍ជូនសមាជិកព្រឹទ្ធសភា

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0

com4_04-08-2011_1សមាជិកសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដឹកនាំដោយឯកឧត្ដមគង់ សារាជប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអនុញ្ញាតឲ្យតំណាងក្រុម ការងារទំនាក់ទំនង សភាកម្ពុជានិងតំណាងឲ្យសមាជិកសម្ព័ន្ធប្រជានេសាទតំបន់បឹងទន្លេសាបតំបន់ឆ្នេរ តំបន់ទន្លេមេគង្គកម្ពុជាសរុបចំនួន១៨រូប ដឹកនាំដោយលោកឱមសាវាត នាយកប្រតិបត្ដិនៃអង្គការសម្ព័ន្ធភាពប្រជានេសាទចូលជួបសម្ដែងការគួរសម និងរាយការណ៍​អំពីការរីកចម្រើននិងបញ្ហាប្រឈមនៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១១ ។

លោកឱមសាវាតនាយប្រតិបត្ដិនៃអង្គការសម្ព័ន្ធភាពប្រជានេសាទបានមានប្រសាសន៍ថា​គោលបំណង​នៃក្រុមការងារចូលជួបពេលនេះគឺៈ
ទី១-ចង់ឲ្យសមាជិកសមាជិកាព្រឹទ្ធសភាបានយល់ដឹង​​និងស្គាល់ ​ឲ្យកាន់តែច្បាស់អំពីសកម្មភាពរបស់សម្ព័ន្ធប្រជានេសាទកម្ពុជាទាំង៣តំបន់នៃដែននេសាទ ទី២-ប្រជានេសាទ​​ចង់​ជម្រាបជូននូវបញ្ហាមួយចំនួនដល់សមាជិកសមាជិកាព្រឹទ្ធសភាឲ្យយល់កាន់តែច្បាស់ និងចូលរួមចំណែក​ដោះស្រាយតាមរយៈរាជរដ្ឋាភិបាលកម្ពុជា ទី៣-ដើម្បីលើកទឹកចិត្ដដល់សម្ព័ន្ធប្រជានេសាទកម្ពុជាឲ្យមានឆន្ទៈ​ក្នុងការចូលរួមការពារធនធានធម្មជាតិ និងធនធានជលផលនៅតាមតំបន់របស់ខ្លួននីមួយៗ ទី៤-ចង់រៀនសូត្រ​ អំពី​របៀបរបបនៃការទំនាក់ទំនងមន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលក៏ដូចជាសមាជិកសមាជិកាព្រឹទ្ធសភា។បន្ទាប់​​មកលោកឡុងសូចែតប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជារាយការណ៍នូវបញ្ហាចំពោះមុខដែលពួកគាត់កំពុងជួបប្រទះគឺបញ្ហាមងហោះដែលជាឧបករណ៍នេសាទម្យ៉ាងដែលគេអនុញ្ញាតឲ្យធ្វើការនេសាទនៅតំបន់​ទឹកជ្រៅដែលមានជម្រៅ ចាប់ពី២០ម៉ែត្រឡើងទៅ។ក៏ប៉ុន្ដែបច្ចុប្បន្ននេះមានអ្នកនេសាទធំៗជាច្រើនបានយក​​ឧបករណ៍​នេសាទនេះមកនេសាទនៅតំបន់ទឹករាក់ដូចជាតំបន់ឆ្នេរទៅវិញដែលជាហេតុនាំឲ្យប៉ះពាល់យ៉ាងខ្លាំង​ដល់ជីវៈចំរុះប៉ះពាល់ដល់ស្មៅសមុទ្រ ដែលជាជំរកមច្ឆាជាតិគ្រប់ប្រភេទមិនតែប៉ុណ្ណោះការនេសាទខុសច្បាប់​នេះក៏បានធ្វើឲ្យមានបញ្ហាជាច្រើនដល់ប្រជានេសាទតាមទូកតូចៗដែលពួកគាត់ជាង៨០%គឺពឹងពាក់លើការ​នេសាទនេះដែលធ្វើឲ្យពួកគាត់ បង្ខំចិត្ដធ្វើចំណាក ស្រុកទៅប្រទេសជិតខាង។ រីឯក្មេងៗវិញមិន បានរៀនសូត្រ​​ព្រោះជីវភាពគ្រួសារបង្ខំឲ្យត្រូវទៅលក់កំលាំងពលកម្មសំរាប់ប្ដូរយកប្រាក់ដើម្បីជួយគ្រួសារដែលជាហេតុនាំឲ្យ​បាត់បង់​នូវធនធានមនុស្សយ៉ាងសំខាន់នៅ ថ្ងៃមុខ។ ជាចុងបញ្ចប់លោកក៏បានសំណូមពរដល់រាជរដ្ឋាភិបាល​តាមរយៈព្រឹទ្ធសភាឲ្យចាត់វិធានការការពាររារាំងចំពោះការនេសាទដោយប្រើឧបករណ៍មងហោះនេះ​នៅតំបន់​ទឹករាក់ក៏ដូចជាតំបន់ឆ្នេរដែលវាអាចនឹងធ្វើឲ្យបាត់បង់នូវ សម្បត្ដិធម្មជាតិមច្ឆាជាតិក៏ដូចជាធ្វើឲ្យជីវភាពប្រជាជននៅតំបន់នោះកាន់តែមានភាពលំបាកដែលអាចជួយដល់កុមារដែលបានបោះបង់ការរៀនសូត្រឲ្យសិក្សាបន្ដដែលអាចធ្វើឲ្យក្មេងតូចៗទាំងនោះអាចក្លាយជាទំពាំងស្នងឬស្សីនាថ្ងៃមុខ។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់តំណាងសម្ព័ន្ធប្រជានេសាទកម្ពុជារួចមកឯកឧត្ដមគង់ សារាជ com4_04-08-2011_2ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភាបានផ្ដល់អនុសាសន៍ ឲ្យសមាគមន៍សម្ព័ន្ធប្រជានេសាទកម្ពុជាសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់នូវបទល្មើសនេះនិងរៀបចំបោះ បង្គោលនៅតំបន់ ដែលមានការនេសាទដោយមងហោះឯកឧត្ដមបានបន្ដថាចំពោះការអនុវត្ដបទបញ្ជាលេខ០១  មានពីរគឺបទបញ្ជា​លេខ០១ឆ្នាំ២០១០ និងបទបញ្ជាលេខ០១ ឆ្នាំ២០១១ចំពោះបទបញ្ជាលេខ០១  ឆ្នាំ២០១០ វាទាក់ទងទៅ​នឹង​​ការបោះបង្គោលតំបន់នៅជុំវិញបឹងទន្លេសាបនិងលុបបំបាត់អាងផ្សេងៗ រីឯបទបញ្ជាលេខ០១ ឆ្នាំ២០១១ ទាក់ទងនឹងការចាត់វិធានការលុបបំបាត់ភាពអាណាធិបតេយ្យនៃការដាក់សំរះធ្នស់ព្រួលនិងសំណល់កាត់ទទឹងទន្លេស្ទឹងព្រែកអូរនិងបឹងបួរនៅតាមបណ្ដាខេត្ដពាក់ព័ន្ធ នឹងបឹងទន្លេសាប។ នៅក្នុងឱកាសនោះដែរឯកឧត្ដមបានថ្លែងអំណរគុណដល់សហគមន៍សម្ព័ន្ធនេសាទដែលបានយកចិត្ដដល់ការងារនេសាទនេះនិងទទួលយកសំណូមពរ ទាំងឡាយព្រមទាំងរាយការណ៍ជូនរាជរដ្ឋាភិបាលដើម្បីឲ្យ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់អនុវត្ដឲ្យបានតឹងរឹងនិងកាត់បន្ថយឲ្យបាននូវបទល្មើសនេសាទ ។

គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចុះស្វែងយល់ពីដំណើរការវិមជ្ឈការ វិសហមជ្ឈការ និងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ នៅខេត្ដព្រៃវែង

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0

com8_03-08-2011_1កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១១ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ សម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី (ហៅកាត់គណៈកម្មការទី៨) ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្ដម ឈឹម សាខន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរខេត្ដ មន្ទីរពាក់ព័ន្ធក្នុង ខេត្ដ និងក្រុម ប្រឹក្សា ឃុំ-សង្កាត់ ដើម្បីសិក្សាស្វែងយល់ពីដំណើការវិមជ្ឈការ វិសហមជ្ឈការ និងភាពជាតំណាងផលប្រយោជន៍ ឃុំ-សង្កាត់ និងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ  នៅខេត្ដព្រៃវែង ដោយមានចូលរួមពីថ្នាក់ដឹកនាំសាលា ខេត្ដ មន្ទីរការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ស្នងការនគរបាលខេត្ដ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់។

អាន​បន្ត៖ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា...

សម្ដេចប្រធានព្រឹទ្ធសភាអនុញ្ញាតឲ្យឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជាចូលជួបធ្វើសវនាការ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
senate_29-06-2011_2សម្ដេចអគ្គមហាធម្មពោធិសាលកិត្ដិព្រឹទ្ធបណ្ឌិតជាស៊ីមប្រធានព្រឹទ្ធសភាបានអនុញ្ញាតិឲ្យឯកឧត្ដម SOMPONG  SANGUANBUN ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការនិងសម្ដែងការគួរសម​ នៅភូមិគ្រិះ សម្ដេចនៅថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០១១។

សម្ដេចអគ្គមហាធម្មពោធិសាលកិត្ដិព្រឹទ្ធបណ្ឌិតជាស៊ីម​មានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ ឯកឧត្ដម ឯកអគ្គរាជទូតថៃ នៅកម្ពុជាហើយសង្ឃឹមថា តាមរយៈបេសកម្ម នេះឯកឧត្ដម​ឯកអគ្គរាជទូតនឹងខិតខំធ្វើឱ្យទំនាក់ទំនង និង កិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរកម្ពុជា-ថៃបានប្រសើរ​ឡើង​។សម្ដេចបានបញ្ចាក់ថារាល់ដំណោះស្រាយផ្សេងរវាងប្រទេស យើងទាំងពីរគឺត្រូវតែ ដោះស្រាយដោយសន្ដិវិធីដោយឈរលើកិច្ចសហប្រតិបត្ដិការល្អគោរពគ្នាទៅវិញទៅមក ដើម្បីជាប្រយោជន៏ សម្រាប់ ប្រជាជននិងរាជរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ។​

អាន​បន្ត៖ សម្ដេចប្រធានព្រឹទ្ធសភាអនុញ្ញាតឲ្យឯកអគ្គរាជទូតថៃថ្ម...

...........