Main Page
23 | 09 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ទំព័រដើម

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី២ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ប្រធានព្រឹទ្ធសភាស្ដីទី

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0

09-05-2011-leader_1នាព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១១ វេលាម៉ោង ០៨ : ០០ព្រឹក នៅវិមានព្រឹទ្ធសភា បានបន្ដ​ សម័យ​ប្រជុំពេញអង្គលើកទី៩ នីតិកាលទី២ ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចស៊ីសុវត្ថិជីវ័នមុនីរ័ក្ស ប្រធានព្រឹទ្ធសភាស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈ ពិនិត្យ និងឲ្យយោបល់​អត្ថបទច្បាប់ ស្ដីពីការអនុវត្ដក្រមរដ្ឋប្បវេណី ។បន្ទាប់ពីកិច្ច ប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍នេះ ព្រឹទ្ធសភា បានបន្ដសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី២ព្រឹទ្ធសភា ដើម្បីពិនិត្យ និងឲ្យយោលបល់អត្ថបទច្បាប់ ស្ដីពីការអនុវត្ដក្រម រដ្ឋប្បវេណី ។

អត្ថបទច្បាប់នេះ មាន០៨ជំពូក ចែកចេញជា៨៤មាត្រា មានគោលបំណងគោលដៅនិងវិសាលភាពដូចខាងក្រោម ៖

អាន​បន្ត៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា...

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី២ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ប្រធានព្រឹទ្ធសភាស្ដីទី

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 1

03-05-2011-leader_1ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី២ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ប្រធានព្រឹទ្ធសភា ស្ដីទីនៃព្រះរាជាណា- ចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០១១។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ដ្រៃយ៍ព្រឹទ្ធសភា អំពីសកម្មភាពការងាររបស់ ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំពេញអង្គលើកទី៨ និងលើកទី៩ នីតិកាលទី២នៃព្រឹទ្ធសភានិងប្រកាសទទួល ស្គាល់ឯកឧត្ដម ប្រាក់ ចំរើន ជាសមាជិកព្រឹទ្ធសភាសម្រាប់មណ្ឌលភូមិភាគទី៣ ខេត្ដកណ្ដាលរួចមក អង្គព្រឹទ្ធសភា បានពិនិត្យ និងឲ្យយោបល់លើអត្ថបទច្បាប់ដែលមានរបៀបវារៈដូចខាងក្រោម៖

អាន​បន្ត៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា...

សមាជិកនយោបាយនៃការិយាល័យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ​ ចូលជួបធ្វើសវនាការ និងសម្ដែងការគួរសម

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0

1-tep-nong-25-04-2011ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអនុញ្ញាតឲ្យ  គណៈប្រតិភូរដ្ឋសភា វៀតណាម ដឹកនាំដោយឯកឧត្ដម ឡេ ថាញ់ហាយ សមាជិក ការិយាល័យ នយោបាយ នៃគណៈកម្មាធិការ កុម្មុយនិស្ត វៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញចូលជួប ធ្វើសវនាការ និងសម្ដែង ការគួរសមនៅ​ វិមានព្រឹទ្ធសភា នៅព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១១ ។ឯកឧត្ដម ទេព ងន បានសម្ដែងការស្វាគមន៍ចំពោះដំណើរ ទស្សនកិច្ចរបស់ គណៈប្រតិភូទីក្រុងហូជីមិញនៅកម្ពុជាដែលបានបង្ហាញអំពីការរិត ចំណងមិត្ដភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្ដិការឲ្យកាន់តែ​​ជិត​ ស្និទ្ធរវាង រដ្ឋាភិបាល ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺទំនាក់ទំនង ល្អរវាងទីក្រុងហូជីមិញ និងរាជធានី​ ​ភ្នំពេញ។ ទន្ទឹមនឹងនេះឯកឧត្ដម បានថ្លែងអំណរ

អាន​បន្ត៖ សមាជិកនយោបាយនៃការិយាល័យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណា...

សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីមជួបធ្វើសវនាការជាមួយ ឯកឧត្តម ង្វៀង តាន់យុង(Nguyen Tan Dung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 7

1-Chea-Sim_23-04-2011 សម្ដេចអគ្គមហាធម្មពោធិសាលជាស៊ីមប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលគណៈ ប្រតិភូជាន់ ខ្ពស់វៀតណាម ដឹកនាំដោយ ឯកឧត្ដមង្វៀងតាន់យុង នាយករដ្ឋមន្ដ្រីនៃ សាធារណរដ្ឋ​​សង្គម​​និយមវៀតណាម ចូលជួបធ្វើសវនាការនិងសម្ដែងការគួរសមនៅវិមាន ព្រឹទ្ធសភាកាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០១១។
សម្ដេចអគ្គមហាធម្មពោធិសាលជាស៊ីមបានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅនិងចាត់ទុកដំណើរ ទស្សនកិច្ច របស់គណៈប្រតិភូជាន់ ខ្ពស់នៃរដ្ឋាភិបាល វៀតណាមនៅកម្ពុជានា ពេលនេះថាមានអត្ថប្រយោជន៍ក្នុងការ​ពង្រឹង​ពង្រីកមិត្ដភាពនិង កិច្ចសហប្រតិបត្ដិការដ៏ល្អរ វាងប្រទេសរដ្ឋាភិបាលនិងប្រជាជនទាំងពីរ។ សម្ដេចបាន លើកឡើង ពី​វិភាគទានដ៏ថ្លៃថ្លារបស់វៀតណាមដែលបានជួយរំដោះ ប្រជាជន និងប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ និងថែម​ទាំង​​​បានចូលរួម ចំណែកដល់ការកសាងសន្ដិភាពនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា​ ។

អាន​បន្ត៖ សម្តេចអគ្គមហាធម្មពោធិសាល ជា...

គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភាដឹកនាំដោយឯកឧត្ដម ជា គីម អនុប្រធានគណៈកម្មការ ទី៥ ជាតំណាង លោកជំទាវ ទី បូរ៉ាស៊ី ចុះស្វែងយល់អំពីការអនុវត្ដច្បាប់អន្ដោប្រវេសន៍ ផ្សព្វផ្សាយ ព័ត៌មាន និងទទួលយកព័ត៌មានរបស់ប្រជាពលរដ្ឋនៅ ខេត្ដសៀមរាប និងខេត្ដបន្ទាយមានជ័យ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0

1-Comission-5_20-23-04-2011      2-Comission-5_20-23-04-2011

គណៈប្រតិភូគណៈកម្មការទី៥ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯកឧត្ដម ជា គីម អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា នឹងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈ កម្មការទី៥​ បានអញ្ជើញចុះបំពេញបេសកកម្ម ដើម្បីសិក្សាស្វែងយល់ អំពី ការអនុវត្ដ​ច្បាប់អន្ដោប្រវេសន៍ការ​ផ្សព្វផ្សាយព័ត៌មាន និងការទទួលយកព័ត៌មានរបស់ប្រជាពលរដ្ឋនៅខេត្ដសៀមរាប និងខេត្ដ បន្ទាយមានជ័យ កាល​ពី​​​ថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១១ ។

ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំខេត្ដមន្ទីរព័ត៌មាន ស្នងការនគរបាល នគរបាល អន្ដោប្រវេសន៍ ក្រុមប្រឹក្សាស្រុក ដើម្បីក្ដាប់អំពីសកម្មភាពអនុវត្ដច្បាប់​អន្ដោប្រវេសន៍និងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនៅខេត្ដទាំងពីរ​​ ព្រមទាំងបានចុះពិនិត្យមើលសកម្មភាព ​ចេញ-ចូល​របស់ភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិ នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្នុងក្រុង ប៉ោយប៉ែត ស្រុកអូជ្រៅ និងច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍របស់ថ្នាក់ដឹកនាំខេត្ដរួចមកឯកឧត្ដម ជា គីម បានមាន ប្រសាសន៍បញ្ជាក់ពីគោលបំណងចុះបំពេញ បេសកកម្មនេះថា គឺដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ អំពីការងារលំបាក ភាពងាយស្រួលក្នុងការអនុវត្ដន៍ច្បាប់អន្ដោប្រវេសន៍ និង យល់ដឹងអំពីការងារផ្សព្វផ្សាយ ការងារគ្រប់គ្រងព័ត៌មានរបស់អាជ្ញាធរខេត្ដ ក្រុង និងបង្កើនទំនាក់ទំនងកាន់តែស្និទ្ធរវាងសមាជិកព្រឹទ្ធសភា​ជាមួយអាជ្ញាធរក្នុងការស្វែងយល់អំពីការរីកចំរើនរបស់ខេត្ដលើគ្រប់វិស័យ រួចធ្វើរបាយការណ៍ដាក់ជូនថ្នាក់​ដឹក​នាំព្រឹទ្ធសភា និងផ្ដល់ អនុសាសន៍ជូនក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកែលំអនូវចំណុចសេសសល់នៅលើ​វិស័យ​ជំនាញរបស់ខ្លួន ដូចជាការអនុវត្ដន៍ច្បាប់ អន្ដោប្រវេសន៍ ការគ្រប់គ្រងជនបរទេស ការគ្រប់គ្រងពលករ​​ខ្មែរដែលឆ្លងដែនទៅធ្វើការនៅ ក្រៅប្រទេសងាយស្រួលធ្វើការជំរឿន ជនអន្ដោរប្រវេសន៍ការផ្សព្វផ្សាយព័ត៌មាន និងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ។

អត្ថបទ​ផ្សេងៗ​ទៀត...

  1. ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អនុញ្ញាតឲ្យគណៈប្រតិភូខេត្តហឺណាន់ ដឹកនាំដោយលោក ដាយ សុងជុន (Dai Song Jum) អភិបាលរងខេត្តហឺណាន់ ប្រទេសចិន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា
  2. សមាជិកសភាក្នុងសហគមន៌អាស៊ានបង្ហាញពី ការតាំងចិត្តក្នុងកិច្ចការការពារ និងលើកកំពស់សិទ្ធិពលករទេសន្តប្រវេសន៍
  3. ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចុះទៅជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងស្រុកទាំង១១ នៅខេត្ដកណ្ដាល
  4. គណៈប្រតិភូគណៈកម្មការទី៩ ព្រឹទ្ធសភាអញ្ជើញចុះសិក្សាស្វែងយល់លើវិស័យការងារ ពាក់ព័ន្ធនឹងភារកិច្ចទទួលខុសត្រូវរបស់គណៈកម្មការ នៅក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ
  5. សកម្មភាពគណៈកម្មការទី១ នៃព្រឹទ្ធសភាចុះទៅខេត្ដកណ្ដាល និងខេត្ដតាកែវ
...........