Main Page
18 | 12 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ទំព័រដើម

សម្ដេចប្រធានព្រឹទ្ធសភាអនុញ្ញាតឲ្យឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជាចូលជួបធ្វើសវនាការ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
senate_29-06-2011_2សម្ដេចអគ្គមហាធម្មពោធិសាលកិត្ដិព្រឹទ្ធបណ្ឌិតជាស៊ីមប្រធានព្រឹទ្ធសភាបានអនុញ្ញាតិឲ្យឯកឧត្ដម SOMPONG  SANGUANBUN ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការនិងសម្ដែងការគួរសម​ នៅភូមិគ្រិះ សម្ដេចនៅថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០១១។

សម្ដេចអគ្គមហាធម្មពោធិសាលកិត្ដិព្រឹទ្ធបណ្ឌិតជាស៊ីម​មានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ ឯកឧត្ដម ឯកអគ្គរាជទូតថៃ នៅកម្ពុជាហើយសង្ឃឹមថា តាមរយៈបេសកម្ម នេះឯកឧត្ដម​ឯកអគ្គរាជទូតនឹងខិតខំធ្វើឱ្យទំនាក់ទំនង និង កិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរកម្ពុជា-ថៃបានប្រសើរ​ឡើង​។សម្ដេចបានបញ្ចាក់ថារាល់ដំណោះស្រាយផ្សេងរវាងប្រទេស យើងទាំងពីរគឺត្រូវតែ ដោះស្រាយដោយសន្ដិវិធីដោយឈរលើកិច្ចសហប្រតិបត្ដិការល្អគោរពគ្នាទៅវិញទៅមក ដើម្បីជាប្រយោជន៏ សម្រាប់ ប្រជាជននិងរាជរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ។​

អាន​បន្ត៖ សម្ដេចប្រធានព្រឹទ្ធសភាអនុញ្ញាតឲ្យឯកអគ្គរាជទូតថៃថ្ម...

ឯកឧត្ដមអនុប្រធានទី២ព្រឹទ្ធសភាអនុញ្ញាតឲ្យគណៈប្រតិភូសភាប្រឹក្សាពិគ្រោះនយោបាយ ប្រជាជនចិន ចូលជួបពិភាក្សាការងារ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0

senateleader24-06-2011_1ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអនុញ្ញាតឲ្យគណៈប្រតិភូសភាប្រឹក្សាពិគ្រោះនយោបាយ  ប្រជាជនចិនដឹកនាំ ដោយឯកឧត្ដម ទូ ឈីងលីង (Du Qinglin) អនុប្រធានសភា ប្រឹក្សាពិគ្រោះនយោបាយប្រជាជន ចិន និងជារដ្ឋមន្ដ្រីការងារ រណសិរ្សនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ដចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សា ការងារ  នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១១។

ឯកឧត្ដម ទេព ងន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភា ប្រឹក្សាពិគ្រោះ នយោបាយប្រជាជនចិន នៅកម្ពុជាដែល បានបង្ហាញ អំពីការរិតចំណងមិត្ដភាពសាមគ្គីភាព ឲ្យកាន់តែជិតស្និតរវាងរដ្ឋាភិបាលប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ។

អាន​បន្ត៖ ឯកឧត្ដមអនុប្រធានទី២ព្រឹទ្ធសភាអនុញ្ញាតឲ្យគណៈប្រតិភូ...

អង្គវេទិកាស្ដីពី “ ព្រឹទ្ធសភា និងការលើកកម្ពស់ការអនុវត្ដគោលនយោបាយវិមជ្ឈការ និងសហមជ្ឈការ និងយេនឌ័រ ” នៅភូមិភាគទី៨

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0

com6_22-06-2011_1ឯកឧត្ដម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦នៃព្រឹទ្ធសភា  បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបើកអង្គវេទិកាស្ដីពី “ព្រឹទ្ធសភា និងការលើកកម្ពស់ការអនុវត្ដគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងយេនឌ័រ” នៅភូមិទី៨ ដែលរៀបចំឡើង ដោយ នាយកដ្ឋាន ភូមិភាគ និងសមូហភាពដែនដី ក្រោមការជួយ ឧបត្ថម្ភគាំទ្រពីសម្ព័ន្ធភាពជាតិឃុំ-សង្កាត់ មូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ វិទ្យាស្ថានតស៊ូតមតិ និងគោល នយោបាយមូលនិធិអ៊ីទែរសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្ដិការ និងអង្គការ EC-UNDP ដែលបានចូលរួម ឧបត្ថម្ភជាថវិកា និងអង្គការយេនឌ័រដែលបានផ្ដល់សៀវភៅឯកសារផ្សេងៗសម្រាប់អង្គវេទិកានេះ នៅខេត្ដកំពង់ធំ កាលពីថ្ងៃពី២២ ខែមិថុនា ឆ្នាំ២០១១ ដែលមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សា ខេត្ដ គណៈអភិបាល ខេត្ដ មន្ទីរ ក្រសួងពាក់ព័ន្ធ  ព្រមទាំង សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ភូមិភាគទី៨ ចំនួន សរុប២៣៥ ។

អាន​បន្ត៖ អង្គវេទិកាស្ដីពី “ ព្រឹទ្ធសភា...

ឯកឧត្ដម ទេព ងន អព្ជើាញសម្ពោធកុដិ និងសមិទ្ធផលនានា វត្ដគោករវាង ឃុំព្រៃពូច ស្រុកអង្គស្នួល ខេត្ដកណ្តាល

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 1

senate-17-06-2011_1នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១១ ឯកឧត្ដម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងជាសមាជិក ព្រឹទ្ធសភាជាតិ មណ្ឌលភូមិភាគ ៣ និងមន្ដ្រីរួមដំណើរមួយចំនួនទៀត បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លង​សម្ពោធកុដិថ្មី និង សមិទ្ធផល នានា ក្នុងវត្តគោករវាង ស្ថិតក្នុងឃុំព្រៃពួច ស្រុកអង្គស្នួលខេត្ដកណ្ដាល ។

លោក សា មុតធឿន អភិបាលស្រុកអង្គស្នួលបានឱ្យដឹងថាសមិទ្ធផល ដែលត្រូវសម្ពោធនាពេល​នេះ មានកុដិថ្មី១ ខ្នង សាងសង់ពីថ្ម មានបណ្ដោយ១២ម៉ែត្រ ទទឹង៩ម៉ែត្រ ចាប់ផ្ដើមសាងសង់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៤  រួចរាល់ជាស្ថាពរ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១១ ចំណាយអស់ថវិកាជាង៣០លាន៤សែន៧ម៉ឺន​រៀល និង ជាង១ម៉ឺន២ពាន់៣រយដុល្លារ អាមេរិក ព្រមទាំងសមិទ្ធ ផលនានា នៅក្នុងទីវត្ដអារ៉ាមនេះដែល កើតចេញ​​ពីការចូលរួមឧបត្ថម្ភ គាំទ្រពីព្រះសង្ឃពុទ្ធបរិស័ទ សប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសឯកឧត្ដម ទេព ងន និងមន្ដ្រីក្រុមការងារទាំងអស់ផងដែរ ។

អាន​បន្ត៖ ឯកឧត្ដម ទេព ងន អព្ជើាញសម្ពោធកុដិ...

គណៈប្រតិភូសភាចុះសាកសួរសុខទុក្ខ កុមារកំព្រា ចាស់ជរា និងជនពិការ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0

com8-02-6-2011_1ក្នុងឱកាសទិវាកុមារអន្ដរជាតិ១មិថុនា គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា រដ្ឋសភាដឹកនាំដោយ ឯកឧត្ដម ឈឹម សាខន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងលោកជំទាវ ហូ ណូន ប្រធានគណៈ- កម្មការទី៨នៃរដ្ឋសភា បានអញ្ជើញ ចុះសាកសួរ សុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់កុមារកំព្រាចាស់ជរា និងជនពិការ  នៅមជ្ឈមណ្ឌលកុមារកំព្រាគៀនឃ្លាំង នៅ ខណ្ឌឬស្សីកែវ រាធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១១។

លោក មាស សុផាត នាយកមជ្ឈមណ្ឌលកុមារកំព្រាគៀនឃ្លាំង បានថ្លែងអំណរគុណ ចំពោះគណៈ ប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា រដ្ឋសភា ដ៏ឧត្ដុងឧត្ដមដែលបានចំណាយពេលវេលាដ៏មមាញឹកអញ្ជើញចុះ សាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា មកចែកជូន ដល់កុមារកំព្រាជនពិការ និងចាស់ជរាក្នុងឱកាស អបអរសាទរ ខួបលើកទី៦២ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១០ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១១នាថ្ងៃនេះ។

អាន​បន្ត៖ គណៈប្រតិភូសភាចុះសាកសួរសុខទុក្ខ កុមារកំព្រា...

អត្ថបទ​ផ្សេងៗ​ទៀត...

  1. គណៈប្រតិភូព្រឹទ្ធសភាចុះសាកសួរសុខទុក្ខកងទ័ពកម្ពុជានៅតាមព្រំដែនកម្ពុជា ខេត្ដឧត្ដរមានជ័យ
  2. សិក្ខាសាលាស្ដីពី “ការបង្កើនសមាមាត្រស្ដ្រីជាអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ ” ដែលប្រព្រឹត្ដទៅភូមិភាគទី៨ ខេត្ដស្ទឹងត្រែង
  3. លោកជំទាវ មាន សំអាន អញ្ជើញចុះសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងសប្បុរសជនវៀតណាម ដើម្បីពិនិត្យព្យាបាលជំងឺភ្នែក ជូនប្រជាពលរដ្ឋក្រីក្រ នៅខេត្តព្រៃវែង កំពង់ចាម និងបាត់ដំបង
  4. ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី២ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ប្រធានព្រឹទ្ធសភាស្ដីទី
  5. ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី២ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ប្រធានព្រឹទ្ធសភាស្ដីទី
...........