Main Page
21 | 09 | 2017
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ទំព័រដើម

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
09-06-2017-0-1-0-84
09-06-2017-0-1-0-85 09-06-2017-0-1-0-85

នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ព្រឹទ្ធសភាបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១-ពិនិត្យនិងសម្រេចលើសំណើររបស់គណកម្មការទី៦ ព្រឹទ្ធសភាសុំដាក់សេចក្ដីស្នើរច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភានីតិកាលទី៣។
២-ពិនិត្យ និងសម្រេចលើសំណើរលេខៈ ០១២/១៧ គសរ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ របស់គណបក្ស សម រង្សី។
៣-កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៣៕

សម្ដេច សាយ ឈុំ អញ្ជើញរំលែកទុក្ខក្រុមគ្រួសារសពប្រជានជន

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
09-06-2017-0-1-0-81
09-06-2017-0-1-0-82 09-06-2017-0-1-0-82

ល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសារសពឧបាសក ឡាយ ស្រ៊ី (ហៅ សុខ វណ្ណឌី)ដែលជាប្រជាពលរដ្ឋរស់ នៅ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង0:៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។
បច្ចុប្បន្ននេះសពត្រូវបានក្រុមគ្រូសារតំកល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនានៅគេហដ្ឋាននៃសព ដែល ស្ថិតនៅផ្ទះលេខ១៨Eo ផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។

ឯកឧត្តម ទេព ងន បានថ្លែងសុន្ទរកថាគន្លឹះទៅកាន់អង្គប្រជុំលើកទី២ ប្រធានសភាប្រទេសអាស៊ី-អ៉ឺរ៉ុប

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
09-06-2017-0-1-0-79 09-06-2017-0-1-0-79

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៤:០០រសៀល (ម៉ោងនៅទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េ) ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភានិងជាប្រធានគណៈប្រតិភូសភាកម្ពុជាបានថ្លែងសុន្ទរកថាគន្លឹះទៅ កាន់អង្គប្រជុំលើកទី២ ប្រធានសភាប្រទេសអាស៊ី-អ៉ឺរ៉ុប ក្រោមប្រធានបទការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភានៃតំបន់អាស៊ី-អ៉ឺ រ៉ុបដើម្បី លើកកម្ពស់កិច្ចសហប្រតិបត្តិការ អន្តរសភាសម្រាប់វិបុលភាពរួមនៅក្នុងតំបន់អាស៊ីអ៉ឺរ៉ុប ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង សេអ៊ូល សាធារណរដ្ឋកូរ៉េ៕

ឯកឧត្តម ទេព ងន បានទទួលជួបសវនាការ ពិភាក្សាការងារ ជាមួយ ឯកឧត្តម Nikolay Fedorov

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
09-06-2017-0-1-0-77 09-06-2017-0-1-0-77

ក្នុងឱកាសចូលរួមកិច្ចប្រជុំលើកទី២ ប្រធានសភាប្រទេសអាស៊ី-អ៉ឺរ៉ុបក្រោមប្រធានបទ ការលើកកម្ពស់កិច្ច សហប្រតិបត្ តិការសភានៃតំបន់អាស៊ី-អ៉ឺរ៉ុបដោយផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ ការផ្លាស់ប្តូរវប្បធម៌និង ការ ការពារបរិស្ថាន នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ឯកឧត្តម ទេព ងនអនុប្រធានទី២ ព្រឹទ្ធសភា និងជា ប្រធានគណៈប្រតិភូសភាកម្ពុជាបានទទួលជួបសវនាការ ពិភាក្សាការងារ ជាមួយ ឯកឧត្តម Nikolay Fedorov អនុប្រធានទី១ក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សីនាថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១០:០០ នាទីព្រឹក (ម៉ោងនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ)។

សម្តេចវិបុលសេនាភក្កី សាយ ឈុំ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ សឿ ភូ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
09-06-2017-0-1-0-73 09-06-2017-0-1-0-73
09-06-2017-0-1-0-73 09-06-2017-0-1-0-73

នារសៀលថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្កី​ សាយ ឈុំ​​ ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញា​ណក្ខន្ធសព​លោកជំទាវ សឿ ភូត្រូវជា​ភរិយារបស់ឯកឧត្តម ជុំ វង សមាជិកគណៈ​កម្មការ​ទី៦​ព្រឹទ្ធសភាដែលបានទទួល មរណភាព ដោយ​រោគាពាធ ក្នុងជន្មាយុ៦៧ឆ្នាំ នាវេលាម៉ោង១៥:០០ នាទីកាលពីថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០១៧​ នៅភូមិចំបក់ ឃុំវលិ៍ស ស្រុកសំរោងទងខេត្តកំពង់ស្ពឺ។

អាន​បន្ត៖ សម្តេចវិបុលសេនាភក្កី សាយ ឈុំ...

អត្ថបទ​ផ្សេងៗ​ទៀត...

  1. សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ ថ្ងៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងវៀតណាម
  2. សារលិខិតថ្វាយព្រះពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហមុនី ព្រះវរាជមាតាជាតិខ្មែរ
  3. សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់ខួប២ឆ្នាំ និង៨ឆ្នាំ ដើម្បីឧទិ្ទសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម
  4. សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
  5. សម្តេចវិបុលសេនាភក្តី អនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ចូលជួបសម្តែងការគួរសម
...........