នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា អ៊ុំ សារឹទ្ធ បានអញ្ជើញចូលរួមធ្វើជាវាគ្មិននៅក្នុងកម្មវិធីសន្និសីទជាតិស្តីពីរដ្ឋធម្មនុញ្
នៅព្រឹកថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា, ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា អ៊ុំ សារឹទ្ធ បានអញ្ជើញចូលរួមធ្វើជាវាគ្មិននៅក្នុងកម្មវិធីសន្និសីទជាតិស្តីពីរដ្ឋធម្មនុញ្ញ៖ គុណតម្លៃទំនើប និងគុណតម្លៃខ្មែរ ដែលរៀបចំដោយក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បអបអរសាទរទិវារំលឹកខួប២៧ឆ្នាំនៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមនឹងធ្វើជាវាគ្មិន(Panelist)ក្នុង Panel ទី២ និងធ្វើបទអន្តរាគមន៍អំពី ប្រព័ន្ធទ្វិសភានៅក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។