ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងពីធីបិទវគ្គបណ្តុះបណ្តាលស្តីពី វឌ្ឍនភាព នៃសន្តិសុខព័ត៌មានវិទ្យាសភា នៅសាលសិក្ខាសាលាខាងជើង
នាថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងពីធីបិទវគ្គបណ្តុះបណ្តាលស្តីពី វឌ្ឍនភាព នៃសន្តិសុខព័ត៌មានវិទ្យាសភា (Improvement of the IT Security at the Senate) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមន្រ្តីសិក្ខាកាមមកពីនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង។
វគ្គបណ្តុះបណ្តាលនេះ ចាប់ផ្តើមពីថ្ងៃទី០៦ ខែសីហា ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ មានរយៈពេល១៥ថ្ងៃ ដែលមានសិក្ខាកាមចូរួមសរុប១៤នាក់ មកពីនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដែលឧទេសនាមដោយ Mr Lutz Bickhardt ជាអ្នកជំនាញការជាន់ខ្ពស់អាល្លឺម៉ង់។