khmer eng
  • លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម ដែលស្ថិតនៅភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    សូមបញ្ជាក់ផងដែរថា គម្រោងកាត់ដេរ ក្ដីសង្ឃឹមនេះ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ស្ត្រីអ៉ិស្លាមកម្ពុជាដែលមានជីវភាពខ្វះខាត ជាពិសេសស្ត្រីមេផ្ទះ ស្ត្រីមេម៉ាយឱ្យទទួលបានជំនាញមួយច្បាស់លាស់ដើម្បីអាចរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបានដោយខ្លួនឯង។ ក្នុងនោះ ស្ត្រីចំនួនជាង ៣៥នាក់កំពុងសិក្សាជំនាញនេះ ដែលមានរយៈពេល១២ខែ ពួកគាត់នឹងសិក្សាទាំងជំនាញរឹង(Hard Skill) និងជំនាញទន់(Soft Skill)។

    ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន អញ្ជើញចូលរួមពិធីស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២៦ ជាមួយថ្នាក់ដឹកនាំអ៉ិស្លាមគ្រប់លំដាប់ថ្នាក់ អាជីវករ ពាណិជ្ជករ តំណាងសមាគម អង្គការអ៉ិស្លាម