ប្រធានព្រឹទ្ធសភា មានភារកិច្ចដូចតទៅ ៖

- ទទួលខុសត្រូវរួមលើការងារដឹកនាំ និងការប្រព្រឹត្ដទៅនៃស្ថាប័នព្រឹទ្ធសភា
- គណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការជំនាញទាំង៩ និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- តំណាងព្រឹទ្ធសភាក្នុងការទាក់ទងជាមួយព្រះមហាក្សត្រ រដ្ឋសភា រាជរដ្ឋាភិបាល និងអាជ្ញាធរ សាធារណៈ
- តំណាងព្រឹទ្ធសភាក្នុងទំនាក់ទំនងអន្ដរជាតិ។

អនុប្រធានទី ១ព្រឹទ្ធសភា មានភារកិច្ចដូចតទៅ ៖

-​ ជួយធ្វើការប្រធានលើការងារទំនាក់ទំនងអន្ដរជាតិរបស់ព្រឹទ្ធសភា ៖
- តាមដាន និងដឹកនាំការងារពាក់ព័ន្ធដល់ក្រុមមិត្ដភាពរបស់ព្រឹទ្ធសភា និងទំនាក់ទំនងរវាងព្រឹទ្ធសភាជា មួយសភា នៃប្រទេសជាមិត្ដ
- តាមដាន និងដឹកនាំការងារពាក់ព័ន្ធដល់កិច្ចសហប្រតិបត្ដិការរបស់ព្រឹទ្ធសភាក្នុងរង្វង់អង្គការអន្ដរសភា

អាស៊ាន (AIPA) សហភាពអន្ដរសភា(IPU) សមាគមសភា នៃប្រទេសប្រើភាសាបារាំង (APF)និងអង្គការអន្ដរជាតិផ្សេងទៀត

- ចាត់ចែងការរៀបចំសមាសភាពគណៈប្រតិភូព្រឹទ្ធសភា ទៅបំពេញបេសកកម្មនៅក្រៅប្រទេស (ទស្សនកិច្ចមិត្ដភាពជាផ្លូវការ ទស្សនកិច្ចសិក្សា ការចូលរួមសន្និសីទ សិក្ខាសាលា ឬវេទិកាតំបន់ និងអន្ដរជាតិ)
- តាមដាន និងដឹកនាំការងារពាក់ព័ន្ធដល់កិច្ចសហប្រតិបត្ដិការរវាងព្រឹទ្ធសភាជាមួយនឹងដៃគូអន្ដរជាតិ ៖

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)មូលនិធិខុនរ៉ាដ(KAF) គំរោងគាំទ្រនីតិប្បញ្ញត្ដិកម្ពុជា-កាណាដា (CCLSP)

- ជួយបំពេញកិច្ចការផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ប្រធាន។

អនុប្រធានទី២ ព្រឹទ្ធសភា មានភារកិច្ចដូចតទៅ ៖

- ជួយធ្វើការប្រធានលើការងារប្រចាំថ្ងៃ ផ្ទៃក្នុងព្រឹទ្ធសភាខាងរដ្ឋបាល នីតិកម្ម និងទំនាក់ទំនងសាធារណៈ
- តាមដានការប្រព្រឹត្ដទៅ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- ចាត់ចែងការងាររដ្ឋបាល នីតិកម្ម ទំនាក់ទំនងសាធារណៈរបស់ព្រឹទ្ធសភា ព្រមទាំងសុវត្ថិភាពសណ្ដាប់ធ្នាប់ក្នុងព្រឹទ្ធសភា
- តាមដាន សម្របសម្រួលការងារ និងបេសកកម្មក្នុងប្រទេសរបស់គណៈកម្មការជំនាញ និងសមាជិកព្រឹទ្ធសភា
- ចូលរួមរៀបចំប្រតិទិនការងារ ការប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ និងសម័យប្រជុំពេញអង្គព្រឹទ្ធសភា
- ចាត់ចែងការឆ្លើយឆ្លង និងបញ្ជូនលិខិតស្នាមផ្ទៃក្នុងព្រឹទ្ធសភា និងទំនាក់ទំនងទៅខាងក្រៅស្ថាប័ន។
- ជួយបំពេញកិច្ចការផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ប្រធាន។

ថ្នាក់ដឹកនាំព្រឹទ្ធសភា

សារលិខិតអបអរសាទរ របស់ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា គោរពជូន លោកជំទាវ ឃួន សុដារី ក្នុងឱកាសដែលលោកជំទាវ ត្រូវបានសម័យប្រជុំលើកទី១ របស់រដ្ឋសភា នីតិកាលទី៦ បោះឆ្នោតជ្រើសតាំង លោកជំទាវ ជាអនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

Read More
សារលិខិតអបអរសាទរ របស់ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក្នុងឱកាសដែលឯកឧត្តម ត្រូវបានសម័យប្រជុំលើកទី១ របស់រដ្ឋសភា នីតិកាលទី៦ បោះឆ្នោតជ្រើសតាំង ឯកឧត្តម ជាអនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

Read More
សារលិខិតអបអរសាទរ របស់ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា គោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសដែលសម្តេច ត្រូវបានសម័យប្រជុំលើកទី១ របស់រដ្ឋសភា នីតិកាលទី៦ បោះឆ្នោតជ្រើសតាំង សម្តេច ជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

Read More
សារលិខិតអបអរសាទរ របស់ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាស ដែលសម្តេចត្រូវបានសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

Read More

របាយការណ៍ ព្រឹទ្ធសភា

images/banners/report-template.jpg
images/banners/v-template.jpg
 
Go to top