Main Page
25 | 04 | 2018
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ទំព័រដើម

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងពុទ្ធាភិសេក វត្តឧត្តមសាមគ្គីរតនារាម

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0

photo 2018-03-22 14-03-37

photo 2018-03-22 14-03-36 photo 2018-03-22 14-03-38
photo 2018-03-22 14-03-39 photo 2018-03-22 14-03-40
photo 2018-03-22 14-03-41 photo 2018-03-22 14-03-42
photo 2018-03-22 14-03-43 photo 2018-03-22 14-03-44

នាព្រឹកថ្ងៃព្រសហ្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងពុទ្ធាភិសេក វត្តឧត្តមសាមគ្គីរតនារាម (ហៅវត្តភូមិហ្វាំង) ស្ថិតក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។ពិធីបុណ្យនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា អាជ្ញាធរខេត្ត កងកម្លាំងមានសមត្ថកិច្ច សិក្សានុសិស្ស និងពុទ្ធបរិស័ទទូទាំងខេត្តរតនគិរីផងដែរ។
ព្រះវិហារថ្មីដែលប្រារព្វពិធីបុណ្យបញ្ជុះសីមា និងពុទ្ធាភិសេកនាពេលនេះ ត្រូវបានចាប់ផ្តើមដំណើរការកសាងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ និងបាន បញ្ចប់ការសាងសង់នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧។ ព្រះវិហារថ្មីនេះ មានទំហំខឿនទី១ កម្ពស់០,៨ម៉ែត្រ ទំហំ១៨ម៉ែត្រx២៤ម៉ែត្រ និងខឿនទី២ ឬតួ ព្រះវិហារមានកម្ពស់១,២ម៉ែត្រ ទំហំ១០,២ម៉ែត្រx១៦,២ម៉ែត្រ សរុបកម្ពស់ខឿនទី១ និងខឿនទី២ មានកម្ពស់២ម៉ែត្រ និងជញ្ជាំងកម្ពស់៧,២ម៉ែត្រ និងដំបូលកម្ពស់៧,៥ម៉ែត្រ សរុបកម្ពស់ព្រះវិហារ គឺមាន កម្ពស់១៦,៧ម៉ែត្រ ចំណាយ ថវិកាសាងសង់ចំនួន ៥៣៧,៨២៨,៣០០៛ (ប្រាំរយសាមសិបប្រាំពីរពាន់ ប្រាំបីម្ភៃប្រាំបីរយ រៀលគត់)៕

អត្ថបទ​ផ្សេងៗ​ទៀត...

  1. សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
  2. សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
  3. សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា សូមគោរពជូន លោកជំទាវ សៅ ទី ហេង សំរិន
  4. កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នាថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៨:០០នាទីព្រឹក
  5. សម្តេចវិបុលសេនាភក្តី សាយ ឈុំបានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព ឯកឧត្តម ឯក វីរៈដេដ្ឋ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ