នារសៀលថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំផែនការ ការតាមដាន និងវាយតម្លៃ» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសិក្ខាកាមចំនួន៣២នាក់ នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ និងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ឧទ្ទេសនាមដោយលោក សាន វណ្ណរិទ្ធ ប្រធាននាយកដ្ឋានផែនការវិនិយោគ នៃក្រសួងផែនការ៕

 
Go to top