នារសៀលថ្ងៃអាទិត្យ ៨រោច ខែមិគសិរ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៦:៥៥នាទីល្ងាច ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ។
សពឯកឧត្តម ផន សូគីម ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ២HA២ ផ្លូវបេតុង ភូមិថ្មី សង្កាត់គោកឃ្លាន ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

 
Go to top