នាព្រឹកថ្ងៃច័ន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ស៊ុ សោភ័ណ្ឌ នាយករងបេឡាជាតិរបបសន្តិសុខសង្គម និងជាតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ស្តីពីកញ្ចប់អត្ថប្រយោជន៍ នៃរបបសោធនរបស់មន្ត្រីរាជការ នៃក្រុមនីតិបញ្ញត្តិ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា៕

 
Go to top