ទំព័រដើម

សម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣ នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
អន់ល្អ 
បាន​បង្កើត​នា អង្គារ, 23 មករា 2018 02:38
21-01-2018-2
23-01-2018-3 23-01-2018-4
23-01-2018-5 23-01-2018-6

នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ព្រឹទ្ធសភា បានបើកសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ វរាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណៈរដ្ឋឥណ្ឌា។