Main Page
25 | 04 | 2018
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ទំព័រដើម

ឯកឧត្តម ទេព ងន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាស្តីពី ព្រឹទ្ធសភា និងការលើកកម្ពស់ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយេនឌ័រ នៅខេត្តស្វាយរៀង

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 1
អន់ល្អ 
leader_14_11_2013_1
leader_14_11_2013_2 leader_14_11_2013_3
នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាស្តីពី ព្រឹទ្ធសភា និងការលើកកម្ពស់ការអនុវត្តគោល នយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយេនឌ័រ ដែលសហការរៀបចំ​ដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ក្រុមសមាជិកាព្រឹទ្ធសភា ជាមួយនឹងវិទ្យាស្ថានសភាកម្ពុជា ដោយមាន​ការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងខេត្តព្រៃវែង ប្រធានក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ មន្រ្តីជំនាញមកពីក្រសួងមហាផ្ទៃ តំណាងវិទ្យាស្ថានសភាកម្ពុជា ក្រុមប្រឹក្សាឃុំ-សង្កាត់ សម្ព័ន្ធភាពជាតិឃុំ-សង្កាត់ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ឯកឧត្តម ជៀង អំ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា តាមរយៈការអនុវត្តគោលនយោបាយ​វិមជ្ឈការ វិសហមជ្ឈការ និងកម្មវិធីកំណែទម្រង់របស់រាជ    រដ្ឋាភិបាល  រដ្ឋបាលដែនដី មន្ទីរ អង្គភាពនានា បានខិតខំ​ពង្រឹងការគ្រប់គ្រង ដឹកនាំ និងការអនុវត្ត តួនាទីភារកិច្ចរបស់មន្រ្តីរាជការ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីធានានិរន្តរភាព​កិច្ចការរដ្ឋ បាលប្រចាំថ្ងៃ ឲ្យមានដំណើរការល្អ ប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាព សំដៅជំរុញឲ្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរឡើង។
ថ្លែងបើកវេទិកានាឱកាសនោះ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តអនុវត្តកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ឲ្យកាន់តែស៊ីជម្រៅតាមរយៈការបន្តពង្រឹង រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់ថ្នាក់ គ្រប់ស្ថាប័ន និងប្រព័ន្ធគ្រប់គ្រង បន្តអភិវឌ្ឍន៍ធនធាន មនុស្ស ការផ្ទេរមុខងារ និងធនធាន ព្រមទាំងប្រព័ន្ធថវិកា ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ សំដៅ ធានាឲ្យរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ បំពេញការងារដោយមានគណនេយ្យភាព តម្លាភាព និងការឆ្លើយតបក្នុងការផ្តល់​សេវាសាធារណៈសម្រាប់ការអភិវឌ្ឍមូលដ្ឋាន និងការចូលរួមកាត់បន្ថយភាពក្រីក្រ ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិប្រកបដោយ ចីរភាព។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ពីនីតិកាល ទី២មកដល់នីតិកាលទី៣នេះ កើតឡើងដោយការបោះឆ្នោត  សមាជិកព្រឹទ្ធសភាជាតំណាង ឲ្យសិទ្ធិ និងផលប្រយោជន៍របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាម្ចាស់ឆ្នោតនៅតាមភូមិភាគទាំង៨។ ក្រៅពីភាពជាតំណាង ព្រឹទ្ធសភាយកចិត្តទុកដាក់ស្តាប់មតិយោបល់ សំណូមពរ បញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងលើការប្រតិបត្តិការការងារជាក់ស្តែង និងការអនុវត្តលិទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្សនៅថ្នាក់មូលដ្ឋាន។ ជាមួយគ្នានោះដែរព្រឹទ្ធ សភា ក៏បានយកចិត្តទុកដាក់យ៉ាងសំខាន់អំពីស្ថានភាពស្រ្តី និងកុមារនៅក្នុងសង្គម ជាពិ សេសសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយបានបង្កើតក្រុមសមាជិកាព្រឹទ្ធសភា ដែលមានសមាជិកព្រឹទ្ធសភាជាស្រ្តីទាំងអស់ចូលរួម។
ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា តាមរយៈវេទិកានេះ សង្ឃឹមថាអ្នកចូលរួម នឹងទទួលបាននូវចំណេះដឹង ចំណេះធ្វើថ្មីៗ ព្រមទាំងចូលរួមមតិយោបល់ និងចែករំលែកបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ដើម្បីជាគុណប្រយោជន៍ក្នុងការបំពេញការងាររបស់ ខ្លួនឲ្យកាន់តែប្រសើរឡើងថែមទៀតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាមួយគ្នានោះ នឹង ស្វែករកដំណោះស្រាយជាមួយនឹងបញ្ហាប្រឈមនានា ដែលនៅសេសសល់ តាមរយៈការ កសាងគោលនយោបាយ ការលើកសំណើវិសោធនកម្មច្បាប់ និងការលើកសំណូមពរទៅ ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន