Main Page
19 | 02 | 2018
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ឯកឧត្តម អ៊ុក គង់ បានអញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ ភូមិទាំង៧ក្នុងឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
27-08-2017-0-0-0-5 27-08-2017-0-0-0-6

នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ ភូមិទាំង៧ក្នុងឃុំអូរសំរិល ស្រុកសំឡូត អំពីសាមគ្គីភាព ឯកភាព ធ្វើការងារផ្តល់សេវាជូនប្រជាជន ដែលជាម្ចាស់ឆ្នោតឱ្យបានល្អ ។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភា។
ឯកឧត្តម បានស្តាប់ និងកត់ត្រានៅសំណូមពរ និងបញ្ហាប្រឈមដើម្បីពិភាក្សាដោះស្រាយ ធ្វើអន្តរាគមន៍ទៅសមត្ថកិច្ចជំនាញដើម្បីឆ្លើយតបតាមសភាពការណ៍ជាក់ស្តែង ស្ថិតនៅឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

ឯកឧត្តម អ៊ុក គង់ បានអញ្ជើញចុះពិនិត្យស្ពានចម្លងគួយ ឃុំអូសំរិល ស្រុកសំឡូត ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
27-08-2017-0-0-0-3 27-08-2017-0-0-0-4

កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យស្ពានចម្លងគួយ ឃុំអូសំរិល ស្រុកសំឡូត ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កសាងដោយក្រុមវិស្វកម្ម របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ សៀម ដែលបានសម្រេច ៧០%ហើយ បច្ចុប្បន្នផ្អាកសិន លុះដល់រដូវទឹកស្រកទើបចាប់ផ្តើមបន្តទៀត ស្ថិតនៅឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

ឯកឧត្តម អ៊ុក គង់ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមវេជ្ជៈបណ្ឌិតមកពី SOON CHUN HYANG University Medical Center

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
09-08-2017-0-0-44 09-08-2017-0-0-45

នាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមវេជ្ជៈបណ្ឌិតមកពី SOON CHUN HYANG University Medical Center លោក Byung-Wook Yoo,M.D.,Ph.D Dean,School of Global Education & Exchange លោក Yonghyun Kim. Manager/Project Corp Development & Consulting និងលោក SeuBoo Yang ស្តីពី ការទាក់ទាញភ្ញៀវឱ្យមកវិនិយោគសេវាកម្មខាងសុខភាពនៅប្រទេសកម្ពុជា និងទទួល យកនិស្សិតកម្ពុជា ជាពិសេសសិស្សជាប់BacIIថ្មីៗ នៅស្រុកសំឡូត ឱ្យបានទៅរៀនផ្នែកសុខាភិបាលជំនាញវេជ្ជបណ្ឌិត នៅសាធារណៈរដ្ឋកូរ៉េខាងត្បូង តាមរយះការផ្តល់អាហារូបករណ៍ និងមធ្យោបាយគាំទ្រផ្សេងៗទៀតដែលអាចធ្វើទៅបាន នៅរាជធានីភ្នំពេញ។

...........