Main Page
25 | 04 | 2018
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអនុញ្ញាតឲ្យកញ្ញា និត នីតិការ ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកនីតិជំនួញ និងពន្ធដារ នៅប្រទេសបារាំង ចូលជួបដើម្បីូជម្រាបលា មុននឹងទៅសិក្សាបន្តនៅប្រទេសបែលហ្សិក

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 1
25-01-2018-5 25-01-2018-4

នាព្រឹកថ្ងៃព្រហស្បតិ៍ ០៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្មការទី២ ព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអនុញ្ញាតឲ្យកញ្ញា និត នីតិការ ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកនីតិជំនួញ និងពន្ធដារ នៅប្រទេសបារាំង  ចូលជួបដើម្បីូជម្រាបលា មុននឹងទៅសិក្សាបន្តនៅប្រទេសបែលហ្សិក ក្រោមការឧបត្ថម្ភរបស់ក្រុមមិត្តភាពទេ្វភាគីព្រឹទ្ធសភាកម្ពុជា ជាមួយ សភាសហព័ន្ធវ៉ាឡូនីប្រ៊ុចសែល (PFWB) ។ ក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់អនុសាសន៍ឲ្ កញ្ញាខិតខំរៀនសូត្របង្កើនចំណេះដឹង និងពាំនាំនូវបទពិសោធន៍ពីការសិក្សាមកចែករំលែកជូនស្ថាប័នព្រឹទ្ធសភាវិញ ។

ឯកឧត្តម ជា ជេដ្ឋ បានអនុញ្ញាតឲ្យ កញ្ញា និត នីតិការ ជានិស្សិតបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតផ្នែកនីតិជំនួញ និងពន្ធដារ នៅប្រទេសបារាំង ចូលជួបសម្តែងការគួរសម និងបានផ្តល់អនុសាសន៍ឲ្យខិតខំរៀនសូត្រអំពីកិច្ចការសភា

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 1
06-11-2017-00-355

នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ៩:៣០នាទីព្រឹក នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជា ប្រធានក្រុមមិត្តភាពទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាឡូនីប្រ៊ុចសែល (PFWB) បានអនុញ្ញាតឲ្យ កញ្ញា និត នីតិការ ជានិស្សិតបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតផ្នែកនីតិជំនួញ និងពន្ធដារ នៅប្រទេសបារាំង ចូលជួបសម្តែងការគួរសម និងបានផ្តល់អនុសាសន៍ឲ្យខិតខំរៀនសូត្រអំពីកិច្ចការសភា មុនពេលដែល កញ្ញាត្រូវទៅចូលរួមវគ្គសិក្សាស្តីពីយុវជនសភា នៅសភាសហព័ន្ធវ៉ាឡូនីប្រ៊ុចសែល (PFWB) នៃប្រទេសប៊ែលហ្ស៊ិក ដែលនឹងប្រព្រឹត្តទៅនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។

 

ឯកឧត្តម ជា ជេដ្ឋបានអញ្ជើញចូលរួមពិធីសូត្រមន្ត ក្នុងបិណ្ឌទី៩ នៅវត្តនាគវ័ន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 1
14-09-2017-0-0-27 14-09-2017-0-0-28

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា អមដោយមន្រ្តីជំនួយការ និងក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ នៃសង្កាត់ផ្សារដើមគរ បានអញ្ជើញចូលរួមពិធីសូត្រមន្ត ក្នុងបិណ្ឌទី៩ នៅវត្តនាគវ័ន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន សាច់ញាតិទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅ បរលោកខាងមុន និងបួងសួងសូមឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ។

ឯកឧត្តម ជា ជេដ្ឋ បានរៀបចំពិធីជប់លៀងជូន លោកស្រី អាន ឡង់ (Anne Lange) អគ្គនាយិកាប្រតិភូសភាសហគមន៍បារាំងវ៉ាឡូនីព្រុចសែលប្រចាំការអមស្ថានទូតវៀតណាម

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 1
09-09-2017-0-0-01-0-1-33 09-09-2017-0-0-01-0-1-34

នារាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីរវាង ព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាឡូនីប្រ៊ុចសែល (PFWB) បានរៀបចំពិធីជប់លៀងជូន លោកស្រី អាន ឡង់ (Anne Lange) អគ្គនាយិកាប្រតិភូសភាសហគមន៍បារាំងវ៉ាឡូនីព្រុចសែលប្រចាំការអមស្ថានទូតវៀតណាម និងទទួលបន្ទុកបន្ថែមផ្នែកអប់រំនៅកម្ពុជា និងឡាវ និងសហការី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈួន ឡេង លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា និង ឯកឧត្តម ម៉ែន-ស៊ីផាន់ សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា ព្រមទាំងមន្រ្តីជំនាញ នៅភោជនីយដ្ឋានទន្លេបាសាក់ទី២ រាជធានីភ្នំពេញ។
ពិធីជប់លៀងក្នុងឳកាសនេះ បានប្រព្រឹត្តទៅក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាឡូនី ព្រុចសែល (PFWB) ស្របតាមខ្លឹមសារនៃអនុស្សារណៈយោគយល់រវាងព្រឹទ្ធសភាកម្ពុជា ជាមួយ PFWB កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅ។

 

ឯកឧត្តម ជា ជេដ្ឋបានអញ្ជើញចូលរួមពិធីបុណ្យ ខួបគម្រប់៤៩ថ្ងៃ និង១០០ថ្ងៃសពឧបាសិកា ប៉ិល សុខា

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 1
09-09-2017-0-0-01-0-1-32

នារាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីរវាង ព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាឡូនីប្រ៊ុចសែល (PFWB) បានរៀបចំពិធីជប់លៀងជូន លោកស្រី អាន ឡង់ (Anne Lange) អគ្គនាយិកាប្រតិភូសភាសហគមន៍បារាំងវ៉ាឡូនីព្រុចសែលប្រចាំការអមស្ថានទូតវៀតណាម និងទទួលបន្ទុកបន្ថែមផ្នែកអប់រំនៅកម្ពុជា និងឡាវ និងសហការី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈួន ឡេង លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា និង ឯកឧត្តម ម៉ែន-ស៊ីផាន់ សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា ព្រមទាំងមន្រ្តីជំនាញ នៅភោជនីយដ្ឋានទន្លេបាសាក់ទី២ រាជធានីភ្នំពេញ។

ពិធីជប់លៀងក្នុងឳកាសនេះ បានប្រព្រឹត្តទៅក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាឡូនីព្រុចសែល (PFWB) ស្របតាមខ្លឹមសារនៃអនុស្សារណៈយោគយល់រវាងព្រឹទ្ធសភាកម្ពុជា ជាមួយ PFWB កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅ។

 

 

អត្ថបទផ្សេងទៀត គណៈកម្មការទី២