ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

សម្តេចវិបុលសេនាភក្តី​ សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងព្រះរាជពិធីបុណ្យ « រុក្ខទិវា » ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធិ​ផលនានា នៅវត្តព្រៃក្តួច
សារលិខិតរំលែកទុក្ខ សម្តេចវិបុលសេនាភកី្ត សាយ ឈុំ ជូនចំពោះលោកជំទាវ គង់ សំអាត ព្រមទាំងក្រុមគ្រួសារ
4_cc1_5_8_2015_1 4_cc1_5_8_2015_1
4_cc1_5_8_2015_1 4_cc1_5_8_2015_1

នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងគណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការបានអញ្ជើញជួបពិភាក្សាការងារ ជាមួយនឹងឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីស្តាប់សេចក្តីរាយការណ៍ស្តីពីការដោះស្រាយ ពាក្យ បណ្តឹងរបស់ប្រជាពលរដ្ឋនិងអង្កេតស្ថានភាពសិទ្ធិមនុស្ស បញ្ហាប្រឈមក្នុងការអនុវត្តកន្លងមកនិងសំណូមពរផ្សេងៗ ដោយសមាសភាព អញ្ជើញចូលរួមរួមមាន៖ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលក្រុង-ស្រុកប្រធានក្រុមប្រឹក្សាក្រុង-ស្រុក ស្នងការប៉ូលីសខេត្តមេបញ្ជាការកងរាជ អាវុធហត្ថខេត្ត និងមន្ទីរនានាក្នុងខេត្ត។


ឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាស៍ថាគោលបំណងរបស់គណៈកម្មការទី១ ព្រឹទ្ធសភាចុះបំពេញ បេសកកម្មនាពេលនេះគឺ ដើម្បីស្តាប់សេចក្តីរាយការណ៍ស្តីពីការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនិងអង្កេតស្ថានភាពសិទ្ធិមនុស្ស បញ្ហាប្រឈមក្នុងការអនុវត្តកន្លងមកនិងសំណូមពរផ្សេងៗរបស់អាជ្ញាធរខេត្ត។
ឯកឧត្តម ប្រធានគណៈកម្មការ ក៏បានមានប្រសាសន៍លើកឡើងអំពីតួនាទីភារកិច្ចរបស់ព្រឹទ្ធសភា និងគណៈកម្មការទី១ព្រឹទ្ធសភា ជូន ដល់អាជ្ញាធរខេត្តផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានមានប្រ​សាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវត្តមានរបស់ គណៈតិភូគណៈកម្មការទី១ព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម គង់ គាំប្រធានគណៈកម្មការ ក្នុងឱកាសចុះបំពេញបេសកកម្មនៅទឹក ដីខេត្តកំពង់ឆ្នាំងនាពេលនេះ។

ឯកឧត្តមបានមានប្រសាសន៍រាយការណ៍អំពីសកម្មភាពដែលពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ជាមួយនឹងក្រុមហ៊ុនឯកជន ដីសម្បទានសង្គមកិច្ចការបែងចែកដីរដ្ឋទៅឱ្យប្រជាពលរដ្ឋ ការគោរពសិទិ្ធមនុស្សនិងការអភិវឌ្ឍន៍ទូទាំងខេត្ត កំពង់ឆ្នាំងក៏ដូចជាបញ្ហាប្រឈមនានាដែលជួបប្រទះនាពេលកន្លងមកជូនដល់ គណៈប្រតិភូ បានជ្រាបផងដែរ។
ឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានមានប្រសាសន៍វាយតម្លៃខ្ពស់និងកោតសរសើរចំពោះអាជ្ញាធរខេត្ត ដែលបានខិតខំ ដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋប្រកបដោយសន្តិវិធីគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍ ដែលធ្វើឲ្យខេត្តមានការរីកចំរើនជាបន្ត បន្ទាប់៕

រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន

ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម អ៊ុំ សារឹទ្ធ ​បានអញ្ជើញចូលរួម​ កិច្ចប្រជុំASGPF​នៅរដ្ឋសភាQuebec

កិច្ចប្រជុំASGPFនៅរដ្ឋសភាQuebec ( បន្ទប់នាយករដ្ឋមន្ត្រី ) ថ្ងៃ ០៧ កក្កដា ២០១៨ ម៉ោង ៩

Read More
ឯកឧត្តម អ៊ុ សារឹទ្ធ បានអញ្ជើញចូលរួមប្រជុំតុមូលរវាងប្រធាន​ ព្រមទាំងប្រធានគណៈប្រតិភូនៃ​សភានិយាយភាសាបារាំង(APF) ​ជាមួយនឹងអគ្គលេខាធិការនៃសភាប្រើភាសាបារាំង

នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឺត្ធសភា បានអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយសមាគមអគ្គលេខាធិការសភាប្រើប្រាស់ភាសាបារាំងក្រោមអធិបតីភាពឯកឧត្តម Jacques Chagnon ប្រធានរដ្ឋសភាកេប៊ិច

កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឺត្ធសភា បានអ

Read More

 
Go to top