Main Page
19 | 02 | 2018
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ប៉ិល សុខា

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
25-07-2017-0-0-7 25-07-2017-0-0-8

នាល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២នៃព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ប៉ិល សុខា ត្រូវជាដន្លង និងជាម្តាយរបស់ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានទទួល មរណភាពក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសពផ្ទះលេខ១០ ផ្លូលេខ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យពិភាក្សាបញ្ចប់នូវសេចក្តីព្រាងដើមក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា និងពិនិត្យលើខ្លឹមសារសំខាន់ៗមួយចំនួន ដើម្បីបញ្ចូលក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភាក្នុងសេចក្តីព្រាងវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
co2 20 7 2017 1 co2 20 7 2017 2

នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងដើមវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាដើម្បីបញ្ចូលក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យពិភាក្សាបញ្ចប់នូវសេចក្តីព្រាងដើមក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា និងពិនិត្យលើខ្លឹមសារសំខាន់ៗមួយចំនួន ដើម្បីបញ្ចូលក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភាក្នុងសេចក្តីព្រាងវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។

លោកជំទាវ កែវ ម៉ាលី បានអញ្ជើញចូលរួមក្នុងពិធីពិនិត្យព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋចំនួន៥០០នាក់ ពីសំណាក់ក្រុមគ្រូពេទ្យសមាគមចក្ខុខ្មែរ ក្រោមការផ្តួចផ្តើមពី ឯកឧត្តម សាយ សំអាល់

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
c2 15 7 2017 1 c2 15 7 2017 2
c2 15 7 2017 3 c2 15 7 2017 4
c2 15 7 2017 5 c2 15 7 2017 6

នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ លោកជំទាវ កែវ ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីពិនិត្យព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋចំនួន៥០០នាក់ ពីសំណាក់ក្រុមគ្រូពេទ្យសមាគមចក្ខុខ្មែរ ក្រោមការផ្តួចផ្តើមពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅមណ្ឌលសុខភាពឃុំបល្ល័ង្គ ស្រុកបារាយរណ៍ ខេត្តកំពង់ធំ។

ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញមកដល់មាតុប្រទេសវិញ បន្ទាប់ពីបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចសិក្សាស្តីពី «សេចក្តីព្រាងក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភាកម្ពុជា» នៅព្រឹទ្ធសភាបារាំង

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 1
c2 14 7 2017 1 c2 14 7 2017 2

នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូក្រុមសភាកម្ពុជានិយាយភាសាបារាំង (APF) បានអញ្ជើញមកដល់មាតុប្រទេសវិញ បន្ទាប់ពីបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចសិក្សាស្តីពី «សេចក្តីព្រាងក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភាកម្ពុជា» នៅព្រឹទ្ធសភាបារាំង និងចូលរួមមហាសន្និបាតលើកទី៤៣ នៃសភានិយាយភាសាបារាំង (APF) នៅប្រទេសលុចហ្សំបួរ។

ឯកឧត្តម ជា ជេដ្ឋ ព្រមទាំងសមាជិកប្រតិភូបានចូលរួមពិធីបើកដ៏ឧឡារឹកសម័យប្រជុំលើកទី៤៣សម័យប្រជុំសភាហ្វ្រង់កូហ្វូន ដោយមានសុន្ទរកថារបស់ព្រះអង្គម្ចាស់លុចសំបួរ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
10-07-2017-0-0-1-2-0-1
10-07-2017-0-0-1-2-0-2 10-07-2017-0-0-1-2-0-3

ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ (មជ្ឈមណ្ឌលសន្និសីទអឺរ៉ុប) ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈប្រតិភូក្រុមសភាកម្ពុជានិយាយភាសាបារាំង (APF) ព្រមទាំងសមាជិកប្រតិភូបានចូលរួមពិធីបើកដ៏ឧឡារឹកសម័យប្រជុំលើកទី៤៣សម័យប្រជុំសភាហ្វ្រង់កូហ្វូន ដោយមានសុន្ទរកថារបស់ព្រះអង្គម្ចាស់លុចសំបួរ ,អគ្គលេខា មីខាអែលហ្សង់,នាយករដ្ឋមន្ត្រី,ប្រធានAPF(ប្រធាសភាកុងហ្គូ) និងប្រធានរដ្ឋសភាលុចសំបួរ ដោយឯកភាពលើកឡើងពីប្រវត្តិ នៃការកកើតដំបូងនៃAPF ដែលដំបូងមានឈ្មោះថាជា« សមាគមអន្តរជាតិនៃសមាជិកសភានិយាយភាសាបារាំង» ដែលសម្តេចបរមរតនកោដ្ឋ នរោត្តមសីហនុ ជាសមាជិកស្ថាបនិកមួយរូបនៃអង្គការ ដែលមានគោលដៅ ប្រជាធិបតេយ្យ សេរីភាព វិវិធភាព វប្បធម៌ អភិវឌ្ឍ និង សន្តិភាពប្រកបដោយចីរភាព។

អត្ថបទផ្សេងទៀត គណៈកម្មការទី២
...........