Main Page
21 | 02 | 2018
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ឯកឧត្តម ជា ជេដ្ឋ បានជួបសំដែងការគួរសម ឯកឧត្តម RAKOTOMAMAONJY Jean Max ប្រធានរដ្ឋសភា ម៉ដាហ្កាសស្ការ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
ccc2 10 7 2017 1 ccc2 10 7 2017 2

ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ (មជ្ឈមណ្ឌលសន្និសីទអឺរ៉ុប)  ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈប្រតិភូក្រុមសភាកម្ពុជានិយាយភាសាបារាំង (APF) បានជួបសំដែងការគួរសម ឯកឧត្តម RAKOTOMAMAONJY Jean Max ប្រធានរដ្ឋសភា ម៉ដាហ្កាសស្ការ ដែលក្នុងពេលនោះ ឯកឧត្តម បានកោតសរសើរមិនដាច់ពីមាត់អំពីការរៀបចំ ប្រជុំគណអចិន្ត្រៃយ៍APនៅខេត្តសៀមរាប កាលពីដើមឆ្នាំ២០១៦ ហើយឯកឧត្តមសន្យាថានឹងមកទស្សនកិច្ច សៀមរាប អង្គរនាពេលខាងមុខនេះ។

ឯកឧត្តម ជា ជេដ្ឋ បានពិសាអាហារថ្ងៃត្រង់ការងារជាមួយប្រតិភូ ឡាវ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
cc2 10 7 2017 1 cc2 10 7 2017 2

នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ (មជ្ឈមណ្ឌលសន្និសីទអឺរ៉ុប) ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈប្រតិភូក្រុមសភាកម្ពុជានិយាយភាសាបារាំង (APF) ឯកឧត្ដម ម៉ែន ស៊ីផាន់ អមដោយមន្រ្ដីហ្រ្វង់កូហ្វូន បានពិសាអាហារថ្ងៃត្រង់ការងារជាមួយប្រតិភូ ឡាវ មាន លោកជំទាវ ផុននិផេត បុប្ផា ឯកឧត្តមសាយ៉ា ប្រសិទ្ធិ ភាគីវៀតណាម មានង៉ូវៀង ធុយ អាញ់ ប្រធានផ្នែកសភាAPF រដ្ឋសភាវៀតណាម និង សមាជិករដ្ឋសភាវៀតណាមពីររូប បានឯកភាព លើប្រធានបទនៃសម័យប្រជុំលើកទី៣៨នៃសភា អាស៊ី ប៉ាស៊ីហ្វិកគឺ : 1/ គោលដៅអភិវឌ្ឍន៍ចីរភាពឆ្នាំ២០១៥-២០២០ស្តីពីវិស័យ សុខាភិបាលសមភាពរវាង បុរស ស្ត្រី។ 2/កិច្ចសហប្រតិបត្តការរវាងប្រទេសក្នុងតំបន់ក្នុងគោលដៅធានានូវសន្តិភាព ការអភិវឌ្ឍន៍ចីរភាព ។

ឯកឧត្តម ជា ជេដ្ឋ បានចូលរួមប្រជំុគណៈកម្មការកិច្ចការសភា ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ (មជ្ឈមណ្ឌលសន្និសីទអឺរ៉ុប សាលប្រជុំ B)

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
c2 10 7 2017 1
c2 10 7 2017 2

ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ (មជ្ឈមណ្ឌលសន្និសីទអឺរ៉ុប សាលប្រជុំ B) ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈប្រតិភូក្រុមសភាកម្ពុជានិយាយភាសាបារាំង (APF) អមដោយឯកឧត្ដមម៉ែន ស៊ីផាន់ បានចូលរួមប្រជំុគណៈកម្មការកិច្ចការសភា។ បន្ទាប់ពីលោក Jean Rousselle (Québec) បានលើកប្រធានបទ "ក្រមសីលធម៌សភាក្នុងលំហហ្រ្វង់កូហ្វូន" ឯកឧត្ដម ជា ជេដ្ឋ បានធ្វើបទអន្តរាគមន៍ (រយៈពេល៤នាទី) ក្នុងប្រធានបទ "ក្រមសីលធម៌សភាក្នុងលំហហ្រ្វង់កូហ្វូន" បញ្ជាក់អំពីការរៀបចំបញ្ចប់ក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា និងការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដោយដាក់បញ្ចូលក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា ដែលនឹងអនុម័តឲ្យបានមុនដំណាច់ឆ្នាំ២០១៧។

ឯកឧត្តម ជា ជេដ្បានចូលរួមប្រជំុគណៈកម្មការនយោបាយ ដោយបានបង្ហាញ បទពិសោធន៍(រយៈពេល២នាទី) ក្នុងនោះផ្ដោះសំខាន់អំពីស្ដានភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំុ សង្កាត់

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
09-07-2017-0-0-5

នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និសីទអឺរ៉ុប ទីក្រុងប៉ារីស ប្រទេសបារាំង ឯកឧត្តម ជា ជេដ្ឋ ប្រធាន គណៈប្រតិភូក្រុមសភាកម្ពុជានិយាយភាសាបារាំង (APF) បានចូលរួមប្រជំុគណៈកម្មការនយោបាយ ដោយបានបង្ហាញ បទពិសោធន៍(រយៈពេល២នាទី) ក្នុងនោះផ្ដោះសំខាន់អំពីស្ដានភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំុ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នៅកម្ពុជា ដែលបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ គ្មានការរំខាន និងទទួលយបាន ដោយមានការទទួលស្គាល់ពីអង្កការជាតិ អន្តរជាតិ។

លោកជំទាវ កែវ ម៉ាលី បានអញ្ជើញនាំយកទានព្រះវស្សា និងគ្រឿងបរិក្ខាប្រគេនសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
08-07-2017-0-1-1 08-07-2017-0-1-2
08-07-2017-0-1-3 08-07-2017-0-1-4

នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃទី១៥កើតខែអាសាឍ ឆ្នាំរកា នព្វស័កពុទ្ធសករាជ២៥៦១ នៅវត្តបទុមធម្មយុត្តិ​ ដែលស្ថិត​ក្នុ​ងសង្កា​ត់​ចតុមុខ ខណ្ឌដូនពេញ​​ រាជធានីភ្នំពេញ លោកជំទាវ កែវ ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញនាំយកទានព្រះវស្សា និងគ្រឿងបរិក្ខាប្រគេនសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ដែលបានប្រគេននាពេលនេះ រួមមាន៖ ទានព្រះវស្សា១គូរ អង្ករ៥០គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យូរ ទឹកត្រី០១យូរ ទឹកសេអ៉ីវ០១យូរ ឆៃប៉ូវ០៥គីឡូក្រាម សៀង០៥គីឡូក្រាម តែ ស្ករស ការហ្វេ ទឹកដោះគោកំប៉ុង ធូប០៥ដុំធំ ទឹកសុទ្ធ០១កេស ទឹកក្រូច០១កេស ព្រមទាំងបច្ច័យមួយចំនួន៕

 
អត្ថបទផ្សេងទៀត គណៈកម្មការទី២
...........