Main Page
19 | 02 | 2018
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

លោកជំទាវ កែវ ម៉ាលី បានអញ្ជើញ នាំយកទានព្រះវស្សា និងគ្រឿងបរិក្ខាមួយចំនួនប្រគេនដល់វគ្គចំនួន០៨

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
com2 7 7 2017 1 com2 7 7 2017 2
com2 7 7 2017 3 com2 7 7 2017 4
com2 7 7 2017 5 com2 7 7 2017 6
com2 7 7 2017 7 com2 7 7 2017 8

នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃទី១៣កើតខែអាសាឍ ឆ្នាំរកា នព្វស័កពុទ្ធសករាជ២៥៥៦ លោកជំទាវ កែវ ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញ នាំយកទានព្រះវស្សា និងគ្រឿងបរិក្ខាមួយចំនួនប្រគេនដល់វគ្គចំនួន០៨ ដែលរួមមាន÷ វត្តឥន្ទ្រីយ៍វត្តសំវរ ហៅវត្តកំពង់ធំ វត្តស្រឡៅត្បូង វត្តបល័្លង្ក វត្តត្រពាំងជ្រៃ វត្តបារាយណ៍ជាន់ដែក វត្តព្រៃតាត្រាវ វត្តចាស់ភូមិដូង ដែលស្ថិតនៅខេត្តកំពង់។ វត្តចំនួន០២ទៀតរួមមាន÷ វត្តភ្នំគូលែន ខេត្តសៀមរាប និងវត្តយាយយ៉ាត នៅខេត្តប៉ៃលិន។
សូមបញ្ជាក់ផងដែរថា ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ដែលបានប្រគេន នាឱកាសនោះរួមមាន៖ ទានព្រះវស្សា១គូរ អង្ករ៥០គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យូរ ទឹកត្រី០១យូរ ទឹកសេអ៊ីវ០១យូរ ឆៃប៉ូវ០៥គីឡូក្រាម សៀង០៥គីឡូក្រាម តែ ស្ករស ការហ្វេ  ទឹកដោះគោកំប៉ុង  ធូប០៥ដុំធំ ទឹកសុទ្ធ០១កេស ទឹក្រូច០១កេស ព្រមទាំងបច្ច័យមួយចំនួន៕

លោកជំទាវ កែវ ម៉ាលី​​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំ​ដើម្បីត្រួតពិនិត្យលេីការងារសំខាន់ៗ​

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
cc2 7 7 2017 1 cc2 7 7 2017 2
cc2 7 7 2017 3 cc2 7 7 2017 4

នាព្រឹក​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ លោកជំទាវ កែវ ម៉ាលី​​ សមាជិកាគណៈកម្មកាទី២ព្រឹទ្ធសភាបានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំស្តីពីត្រួតពិនិត្យលេីការងារសំខាន់ៗ ដេីម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា​​រដ្ឋសភា ក្នុងឆ្នាំ២០១៨​ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងួន ញុិល អនុប្រធានទី២រដ្ឋសភា  នៅគេហដ្ឋានឯកឧត្តម​​ ភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ៕

លោកជំទាវ កែវ ម៉ាលី បានអញ្ជេីញចូលរួមជាកិត្តិយស​ក្នុងពិធីសិតទៀនព្រះវស្សា​ នៅវត្តព្រែកប្រាំង ហៅវត្តលោកតាផង់

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
c2 7 7 2017 1 c2 7 7 2017 2
c2 7 7 2017 3 c2 7 7 2017 4

នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ លោកជំទាវ កែវ ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជេីញចូលរួមជាកិត្តិយស​ក្នុងពិធីសិតទៀនព្រះវស្សា​ នៅវត្តព្រែកប្រាំង ហៅវត្តលោកតាផង់ ដែលស្ថិតនៅស្រុកពញាព្ញ ខេត្តកណ្តាល។

គណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ហាខាន់ អាតាសេវ័រ (Mr. Hakan Atasever) នាយកប្រតិបត្តិនៃវិទ្យាស្ថានសន្ទនាមេគង្គ (MDI) និងសហការី

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
29-05-2017-0-0-0-27 29-05-2017-0-0-0-28

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ហាខាន់ អាតាសេវ័រ (Mr. Hakan Atasever) នាយកប្រតិបត្ នៃវិទ្យាស្ថានសន្ទនាមេគង្គ (MDI) និងសហការី ដើម្បីពិនិត្យពិភាក្សាអំពីគម្រោងអញ្ជើញ សមាជិកព្រឹទ្ធសភាចូល រួមពិធីពិសាអាហារ មិត្តភាពក្នុងឱកាសពិធីស្រាយបួសខែរ៉ាម៉ាឌន (Ramadan) នៃសាសនា ឥស្លាមកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។

ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំភូមិទាំង៥ នៃសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
29-05-2017-0-0-0-21

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) និងជាប្រធានគណៈកម្មការ ទី២ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះ សំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ ភូមិទាំង៥ នៃសង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីឲ្យពួកគាត់ជួយ ជម្រុញប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ នៅគេហដ្ឋានរបស់ ឯកឧត្តមប្រធានផ្ទាល់។

អត្ថបទផ្សេងទៀត គណៈកម្មការទី២
...........