Main Page
19 | 02 | 2018
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំខ្លឹមសារត្រៀមបំពេញទស្សនកិច្ចសិក្សានៅព្រឹទ្ធសភាបារាំង

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
29-05-2017-0-0-0-12

នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ ទី២ព្រឹទ្ធសភា និងជាប្រធាន ក្រុមការងារ រៀបចំ សេចក្តីព្រាងក្រមសីលធម៌សភា របស់ សមាជិក ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំខ្លឹមសារ ត្រៀមបំពេញទស្សនកិច្ច សិក្សានៅព្រឹទ្ធសភា បារាំងនាពេលខាងមុខនេះ នៅសាលប្រជុំ គណៈកម្មការទី២ព្រឹទ្ធសភា។

គណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញគោរពជូនពរសម្តេចមហាពញាចក្រី ហេង សំរិន

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
29-05-2017-0-0-0-7 29-05-2017-0-0-0-7

នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ គណៈកម្មការទី២ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ស៊ីម កា និងឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញគោរពជូនពរសម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចំរើនព្រះជន្មាយុគំរប់៨៣វស្សា ឈានចូល៨៤វស្សា នៅគេហដ្ឋានសម្តេច។

លោកជំទាវ កែវ ម៉ាលី បានអញ្ជើញសាកសួរសុខទុក្ខលោក សឺន ស័ព្ទ ប្រធានក្រុមប្រឹក្សាស្រុកបារាយណ៍

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
29-05-2017-0-0-0-3 29-05-2017-0-0-0-4

នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ លោកជំទាវ កែវ ម៉ាលី សមាជិកាគណៈកម្មការទី២នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញសាកសួរសុខទុក្ខលោក សឺន ស័ព្ទ ប្រធាន ក្រុមប្រឹក្សាស្រុកបារាយណ៍ ដែលកំពុងសម្រាកព្យាបាលជំងឺ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ ម៉ែត្រ។ ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានជួយឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។

លោកជំទាវ កែវ ម៉ាលី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ និងតំណាងក្រុមប្រជាពលរដ្ឋក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
12-05-2017-0-0-12--2-20 12-05-2017-0-0-12--2-20

លោកជំទាវ កែវ ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញ​ចុះជួបសំណេះសំណាល ជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ និងតំណាងក្រុមប្រជាពលរដ្ឋក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមអធិបតី ភាពឯកឧត្តមបណ្ឌិត ងួន ញុិល អនុប្រធានទី២រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

 
 
 
 
+5

លោកជំទាវ កែវ ម៉ាលី បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបទឧទ្ទេស ស្តីពី " បដិវត្តពណ៌ : វិនាសកម្មនៃសង្គ្រាម " ជូនដល់និស្សិត នៃ សាកលវិទ្យាល័យមានជ័យ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
cc2 8 5 2017 1 cc2 8 5 2017 2
cc2 8 5 2017 3 cc2 8 5 2017 4

លោកជំទាវ កែវ ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបទឧទ្ទេស ស្តីពី   " បដិវត្តពណ៌ :  វិនាសកម្មនៃសង្គ្រាម  " ជូនដល់និស្សិត នៃ សាកលវិទ្យាល័យមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥រដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ និងនិស្សិត នៃសាកលវិទ្យាល័យមានជ័យ ដែលស្ថិតនៅផ្លូវជាតិលេខ៥ ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧។

អត្ថបទផ្សេងទៀត គណៈកម្មការទី២
...........