cm2-03-03-2016-1 cm2-03-03-2016-4
cm2-03-03-2016-2 cm2-03-03-2016-3

នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ នៅសាលប្រជុំពិសេសព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រុមការងារសម្រាប់ពិធីបូជាសពឯកឧត្តមនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា ដែលបានទទួលមរណភាព ដើម្បីសម្តែងនូវការគោរពក៏ដូចជាការផ្តល់កិត្តិយសចុងក្រោយសម្រាប់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ក្រោមអធិបតីភាពឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា។ កម្មវិធីបូជាសពនឹងប្រព្រឹត្តទៅនាព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ នៅឈាបនដ្ឋានមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន