ព័ត៌មានថ្មី​ ថ្នាក់ដឹកនាំ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាអូស្រ្តាលី ដឹកនាំដោយឯកឧត្តម Scott Ryan ប្រធានព្រឹទ្ធសភាអូស្រ្តាលី
សារលិខិតរំលែកទុក្ខ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ លោកជំទាវ យឹម គឹមអូន ព្រមទាំងក្រុមគ្រួសារ
សារលិខិតរំលែកទុក្ខ របស់ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ លោកជំទាវ យឹម គឹមអូន ព្រមទាំងក្រុមគ្រួសារ

  ប្រកាសព័ត៌មាន

កម្មវិធី

images/sss/iosapp.jpg
images/sss/download-google.jpg
images/sss/e-library.png
images/sss/law-database2.png
គណៈប្រតិភូមន្រ្តីព័ត៌មានវិទ្យាព្រឹទ្ធសភាដឹកនាំដោយលោក សោម សាវុធ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យានៃព្រឹទ្ធសភា អមដំណើរដោយ លោក ឡុង សុខា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និង លោក អ៊ុំ វិសាល ប្រធានការិយាល័យគេហទំព័រ បានមកបំពេញទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតសង្គមនិយមប្រជាធិបតេយ្យឡាវ ចាប់ពីថ្ងៃទី១៦-២០ ខែមិថុនា ឆ្នាំ២០១៣ ។ ដំណើរទស្សនកិច្ចសិក្សានេះមានគោល បំណងសំខាន់ ១.ចូលរួមរឹតចំណងមិត្តភាព និងទំនាក់ទំនងកិច្ច​សហប្រតិបត្តិការរវាង​ព្រឹទ្ធសភា​កម្ពុជា និងរដ្ឋសភាឡាវអោយកាន់លក្ខណៈស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ២. ការផ្លាស់ប្តូរបទ ពិសោធន៍ និងចំណេះ ដឹងជាមួយអង្គភាពព័ត៌មានវិទ្យានៃរដ្ឋសភាឡាវទាក់ទងនឹងការប្រើប្រាស់សេវាព័ត៌មានវិទ្យានៅក្នុង​ព្រឹទ្ធសភា​កម្ពុជា និងក្នុងរដ្ឋសភាឡាវ ៣. សិក្សាស្វែងយល់ពីដំណើរការទូទៅ និងការអភិវឌ្ឍ ជាពិសេសការត្រៀម​ខ្លួនរបស់រដ្ឋសភាឡាវសំរាប់ ការធ្វើសមាហរណកម្មអាស៊ានសំរាប់ឆ្នាំ២០១៥ សហគមន៍អាស៊ានតែមួយ វាសនាតែមួយ។ ដោយឡែកចំពោះកម្មវិធីនៃដំណើរទស្សនកិច្ចនេះនឹងមានការជួបពិភាក្សាការងារជាមួយនឹងក្រុមជំនាញនៃ​មជ្ឈមណ្ឌល​ព័ត៌មានវិទ្យានៃរដ្ឋសភាឡាវទៅតាមជំនាញ និងផ្នែក នីមួយៗ ព្រមទាំងនឹងមានជំនួបសម្តែងការគួរសមជាមួយនឹងឯកឧត្តម​អគ្គលេខាធិការរដ្ឋសភាឡាវផងដែរ។

អត្ថបទៈ នាយកដ្ឋានព័ត៌មានវិទ្យា(ការិ.គេហទំព័រ)
ព័ត៌មានលំអិតនៃជំនួបនីមួយៗនឹងជម្រាបជូននាពេលបន្ទាប់

ប្រតិទិនព្រឹទ្ធសភា

images/sss/calendarimage1.gif

ប្រតិទិនកម្មវិធី

No events

វីដេអូ

ទិដ្ឋភាពទាំងស្រុងនៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតគុយបាចូលជួបសម្តែងការគួរសម 01-03-2016
សម្តេចវិបុលសេនាភក្តីសាយ ឈុំអនុញ្ញាតអោយឯកអគ្គរដ្ឋទូតស្វីសចូលជួបសម្តែងការគួរសម ០២-០៣-២០១៦
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បំពាក់មេដាយសមាជិកព្រឹទ្ឌសភា

កម្មវិធី

អគ្គលេខាធិការព្រឹទ្ធសភា

ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា

នារសៀលថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្វិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Valentin DIKUSHIN អគ្គទីប្រឹក្សាស្ថានទូតរុស្សីប្រចាំកម្ពុជា

វិមានព្រឹទ្ធសភា: នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៣:៤៥នាទីរសៀល ឯកឧត្តម អ៊ុំ សារ

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកំណត់គោលដៅសូចនាករគន្លឹះ របស់ផែនការសកម្មភាពរួមដំណាក់កាលទី៣ ឆ្នាំ២០១៩

  នារសៀលថ្ងៃសុក្រ ១៣រោច ខែមិគសិរ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២

Read More

 
Go to top