ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានដឹកនាំបុគ្គលិក កម្មករ ប្រជាជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរដែនដីឱ្យមកចូលរួមដាំកូនឈើចំនួន9.660ដើមនៅលើផ្ទៃដីទំហំ២៤ហិតា នៅក្នុងឃុំកែវផុស

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
អន់ល្អ 
បាន​បង្កើត​នា សៅរ៍, 08 កក្កដា 2017 09:53
c3 8 7 2017 1
c3 8 7 2017 2 c3 8 7 2017 3
c3 8 7 2017 4 c3 8 7 2017 5

ថ្ងៃសុក្រទី៧ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីចូលរួមអបអរសាទរក្នុង ពិធីរុក្ខទិវាថ្ងៃទី៩ ខែកក្កដា ខាងមុខនេះ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណកម្មការទី៣ព្រឹទ្ធសភា ទទួលបន្ទុកផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ និងបរិស្ថាន បានដឹកនាំបុគ្គលិក កម្មករ ប្រជាជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរដែនដីឱ្យមកចូលរួមដាំកូនឈើចំនួន9.660ដើមនៅលើផ្ទៃដីទំហំ២៤ហិតា នៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
- ក្នុងឆ្នាំ១៩៩៧ដាំកូនឈើបានចំនួន 667ដើម
- ក្នុងឆ្នាំ១៩៩៨ដាំកូនឈើបានចំនួន 2.999ដើ
- ក្នុងឆ្នាំ២០១១ដាំកូនឈើបានចំនួន 96ដើម
- ក្នុងឆ្នាំ២០១៣ដាំកូនឈើបានចំនួន 2.034ដើម
- ក្នុងឆ្នាំ២០១៤ដាំកូនឈើបានចំនួន 992ដើម
- ក្នុងឆ្នាំ២០១៥ដាំកូនឈើបានចំនួន 14.422ដើម
- ក្នុងឆ្នាំ២០១៦ដាំកូនឈើបានចំនួន 9.106ដើម
- ក្នុងឆ្នាំ២០១៧នេះបានដាំរួចហើយចំនួន 4.311ដើម
- ក្នុងឆ្នាំ២០១៦ ២០១៧ដាំនៅភ្នំសែនដីខេត្តកំពង់ស្ពឺចំនួន16.770ដើម
សរុបកូនឈើដែលបានដាំទាំងអស់កន្លងមកមានចំនួន 57.397ដើម ។
ប្រភេទកូនឈើដែលបានដាំកន្លងមករួមមានបេង ធ្នង់ គគី កកោះ ផ្ចឹក ឈើក្រម នាងនួន គីនិន ក្រញូង ឈើទាល អង្កាញ់ ៕ល៕