គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ ចុះសិក្សាឈ្វេងយល់ និងសម្រង់ព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តប៉ៃលិន

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
អន់ល្អ 
បាន​បង្កើត​នា ពុធ, 30 មេសា 2014 04:03
com3_30-04-2014-1-1-1 com3_30-04-2014-1-1-2
នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តប៉ៃលិនគណៈប្រតិភូគណៈកម្មការ សេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន(គណៈកម្មការ ទី៣ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធាន  គណៈកម្មការ បានជួបពិភាក្សាការងារ ជាមួយនឹងអាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយ ឯកឧត្តម កើត សុធា អភិបាលរងខេត្ត ដើម្បីសិក្សា ឈ្វេងយល់ និងសម្រង់ព័ត៌មានដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដោយមានការអញ្ជើញចូលរួមពី សំណាក់ប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត។
ឯកឧត្តម កើត សុធា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់អំពីស្ថានភាពភូមិសាស្រ្ត របស់ខេត្តថា ខេត្តគឺជាតំបន់ខ្ពង់រាប ឋិតនៅភាគខាងលិចនៃព្រះរាជាណាចក្រ កម្ពុជា សំបូរទៅដោយ ព្រៃភ្នំ ជ្រលង អូរ ស្ទឹង និងរ៉ែត្បូងថ្មមានតម្លៃ...។ដំណាំកសិកម្មដែល និយមដាំរួមមាន៖ដំឡូងមី ពោត ស្រូវ ដំណាំឈើហូបផ្លែ សណ្តែកសៀង សណ្តែកបាយ ល្ង និងបន្លែបង្កាផ្សេងៗទៀត។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានពាំនាំនូវ ការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ និងមានការនឹករលឹកចំពោះថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រជាពល- រដ្ឋ ទូទាំងខេត្តបាត់ដំបង។
ឯកឧត្តម បានបន្តមានប្រសាសន៍ថា ដើម្បីឆ្លើយតបបានយ៉ាងត្រឹមត្រូវទៅនឹងមុខងារទាំងបីរបស់ ព្រឹទ្ធសភាគឺមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារជាតំណាង គណៈកម្មការទាំង៩ព្រឹទ្ធសភា ក៏មានមុខងារបីដែរ គឺមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារផ្តល់ព័ត៌មាន។ ហើយមុខងារជា តំណាងឲ្យម្ចាស់ ឆ្នោតទាំងមូលក៏អាចអនុវត្តតាមរយៈគណៈកម្មការនានាបានដែរ ពីព្រោះថា គណៈកម្ម ការនានាដើរតួនាទីជាស្ថាប័នព្រឹទ្ធសភាទាំងមូលតាមវិស័យដែលជាសមត្ថកិច្ចរបស់គណៈកម្មការនីមួយៗ។
ឯកឧត្តម បានបន្តមានប្រសាសន៍ទៀតថា គោលបំណងនៃដំណើរបេសកកម្មគឺដើម្បីសិក្សាឈ្វេងយល់ និងធ្វើការសម្រង់ព័ត៌មាននានាដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថ កិច្ចរបស់គណៈកម្មការ ដោយផ្តោតទៅ លើ ទី១-ការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងលទ្ធផលនៃការអភិវឌ្ឍ របស់ឃុំ-សង្កាត់ ស្រុក-ខណ្ឌ ក្នុងខេត្តនាពេលបច្ចុប្បន្ន ទី២-ការងារនឹងលទ្ធផលតាមវិស័យដែលពាក់ព័ន្ធ ទៅនឹងសមត្ថកិច្ចរបស់  គណៈកម្មការដូចជា៖ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ទី៣-ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹង ការ ពង្រឹងវិស័យនីតិរដ្ឋនៅកម្ពុជា។
ឯកឧត្តម បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការវិនិយោគគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងជាសសៃឈាមរបស់ ប្រជាពលរដ្ឋ ដូច្នេះហើយរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទាក់ទាញអ្នកវិនិយោគពី បណ្តាប្រទេសនានាមកធ្វើការវិនិយោគនៅកម្ពុជាជាក់ស្តែងក្នុងដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាល ពីពេលថ្មីៗនេះនៅប្រទេសអាហ្សាបៃហ្សង់ និងប៊ែលឡារុស សម្តេចបានស្នើដល់ រដ្ឋាភិបាលនៃប្រទេសទាំងពីរបញ្ជូនអ្នកវិនិយោគមកធ្វើការវិនិយោគនៅប្រទេសកម្ពុជាផងដែរ។
បន្ទាប់មកគណៈប្រតិភូ អមដំណើរដោយឯកឧត្តម កើត សុធា អភិបាលរងខេត្តប៉ៃ លិន បាន អញ្ជើញទស្សនកិច្ចរោងចក្រស៊ីភី កេមបូឌាចំកាត់ដែលស្ថិតនៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជារោងចក្រដ៏ធំមួយក្នុងខេត្តប៉ៃលិនដែលទទួលទិញផលិតរបស់ប្រជាពលរដ្ឋដូចជា៖ដំឡូងមី និងពោត សម្រាប់កែឆ្នៃធ្វើជាចំណីសត្វ៕

រូបភាព និងអត្ថបទ៖ នាយកដ្ឋានព័ត៌មាន