Main Page
19 | 02 | 2018
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសាលាកសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធី

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 1
cm3-03-01-2014-1 cm3-03-01-2014-2
កាលពីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាកសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធី ដែលមានទីតាំងស្ថិតនៅ ផ្លូវឧកញ៉ា ម៉ុង, ភូមិកែវផុស, ឃុំកែវផុស, ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

អាន​បន្ត៖ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី...

ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអនុញ្ញាតឲ្យ តំណាងក្រុមហ៊ុនAgritech Solutions Cambodia មកពីប្រទេសអ៊ីស្រាអែល ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
com3_27_12_2013_1
com3_27_12_2013_2jpg com3_27_12_2013_3
នៅការិយាល័យគណៈកម្មការទី៣នៃព្រឹទ្ធសភា អគារ C វិមានរដ្ឋចម្ការមន នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង១៦ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអនុញ្ញាតឲ្យM.r Jordan J. Kunderតំណាងក្រុមហ៊ុន Agritech Solutions Cambodia មកពីប្រទេសអ៊ីស្រាអែលចូលជួប សំដែងការគួរសមនិងពិភាក្សាការងារ ដើម្បីរកឱកាសមកវិនិយោគរួមគ្នានៅកម្ពុជា ដោយផ្តោតសំខាន់ទៅ លើប្រព័ន្ធស្រោចស្រព ទំនើបគ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័រ។
ឯកឧត្តមបណ្ឌិតបានជម្រាបជូន អំពី បញ្ហាប្រឈមរបស់ឯកឧត្តម គឺ ការប្រាក់នៅធនាគារមានតម្លៃខ្ពស់ និងតម្លៃនៃការធ្វើប្រព័ន្ធស្រោចស្រពក៏ថ្លៃ និងសំណូមពរសូម M.r Jordan J. Kunderជួយរកដំណោះ ស្រាយលើបញ្ហានេះ។
M.r Jordan J. Kunder ក៏បានជម្រាបជូនដែរថា ប្រព័ន្ធស្រោចស្រពនេះមានលក្ខណៈទំនើបគ្រប់គ្រង ដោយប្រព័ន្ធកុំព្យូទ័រ ដែលអាចបញ្ជូនទៅទាំងទឹកនិងជីជាមួយគ្នាតែម្តង ហើយសម្រាប់ដំណាំវិញ គឺ ទទួល បានផលល្អជាងប្រព័ន្ធស្រោចស្រពធម្មតា ដោយឡែកចំពោះសំណូមពរដែលឯកឧត្តមបានលើកឡើង គឺ លុះត្រាតែចុះទៅពិនិត្យមើលទីតាំងជាក់ស្តែងជាមុនសិនទើបអាចឆ្លើយតបបាន។
ឯកឧត្តមបណ្ឌិតក៏បានជម្រាបជូនផងដែរថា ប្រព័ន្ធស្រោចស្រពចម្ការស្វាយរបស់ឯកឧត្តម ដែលបាន រៀបចំឡើងដោយឯកឧត្តមផ្ទាល់ គឺ អស់ទឹកប្រាក់ចំនួន១,៦០០ដុល្លារក្នុង១ហិកតា ហើយឯកឧត្តមបាន រៀបចំរួចរាល់ជាស្ថាពរបានចំនួន១០០ហិកតា ដែលត្រូវចំណាយទឹកប្រាក់សរុបចំនួន១៦០,០០០ដុល្លារ ចំណែកឯការងារស្រោចស្រពវិញ ឯកឧត្តមប្រើប្រាស់កម្មករចំនួន៤នាក់ដែលទទួលបានប្រាក់ខែក្នុងម្នាក់ ចំនួន២០០ដុល្លារ ក្នុងមួយខែ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញM.r Jordan J. Kunderទៅពិនិត្យមើលទីតាំងជាក់ ស្តែង នៅតំបន់កែវផុសជាមុនសិន ចាំពិភាក្សាគ្នាបន្តទៅទៀត។

កិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មការទី៣ព្រឹទ្ធសភា នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
com3_25_12_2013_1 com3_25_12_2013_2
កិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មការទី៣ព្រឹទ្ធសភាលើរបៀបវារៈបូកសរុបលទ្ធផលការងាររបស់គណៈកម្មការ
​ប្រចាំឆ្នាំ២០១៣, ពិនិត្យ និងសម្រេច ផែនការប្រតិបតិ្តរបស់គណៈកម្មការប្រចាំឆ្នាំ២០១៤ និងគម្រោង
​ចំណាយថវិកាប្រចាំឆ្នាំ២០១៤,បញ្ហាផេ្សងៗ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតប្រធាន​គណៈកម្ម-
​ការទី៣ លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការបានឯកភាពទាំងស្រុងទៅលើរបៀបវារៈ
ខាងលើ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង ៩:០០ព្រឹក នៅអគារ(C) ព្រឹទ្ធសភា

រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា

ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
com3_24_12_2013_1 com3_24_12_2013_2
នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាថ្ងៃទី២៤ ខែធ្នូ វេលាម៉ោង៨ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣​នៃព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីអំពីការអភិវឌ្ឍវិស័យកសិកម្ម​តាមបច្ចេកវិទ្យាទំនើបនៅកម្ពុជា
ថ្លែងក្នុងឱកាសនៃពិធីបើកអង្គសិក្ខាសាលានេះផងដែរ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ដំណើរការអភិវឌ្ឍន៍​នៅកម្ពុជាបានឈានដល់ការស្តារនិងកសាងឡើងវិញ តាមរយៈការតម្រង់ទិសត្រីវិស័យឆ្ពោះទៅរកការអភិវឌ្ឍ​មួយ​ដែលកាន់តែមាននិរន្តរភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ-​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ត៖ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី...

ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអញ្ជើញជាគណៈអធិបតីក្នុងអង្គសិក្ខាសាលា នៅសណ្ឌាគារកាំបូឌីយ៉ាណា (ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣)

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
com3_23-12-2013-1 com3_23-12-2013-2
នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញជា   គណៈអធិបតីក្នុងអង្គសិក្ខាសាលាផ្សព្វ- ​​ផ្សាយ ស្តីអំពី “ការគ្រប់គ្រងឧស្សាហកម្មចិញ្ចឹមជ្រូកនិងទស្សនវិស័យរបស់ក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី” ដោយមានការចូលរួមពីប្រជាពលរដ្ឋ សិស្ស និស្សិត និងអ្នកចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនិត ឧស្សាហកម្មគ្រប់ខេត្ត រាជធានី ទូទាំងព្រះរាជាណាចកកម្ពុជា ប្រហែលជាង២០០នាក់ ។

អាន​បន្ត៖ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី...

អត្ថបទផ្សេងទៀត គណៈកម្មការទី៣
...........