Main Page
21 | 02 | 2018
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

គណៈកម្មការទី៣ព្រឹទ្ធសភាប្រជុំអន្តរគណៈកម្មការ និងជួបពិភាក្សាការងារជាមួយតំណាងរាជរដ្ឋាភិបាល

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
com3_09_04_2014_1
com3_09_04_2014_2 com3_9-04-2014-1-1
នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ នៅបន្ទប់ប្រជុំគណៈកម្មការទី៣ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអន្តរគណៈកម្មការជាមួយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ និងវិសោធនកម្មលើកិច្ចព្រម ព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពី ការជំរុញ និងការការពារវិនិយោគ៕

រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន

ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី បដិសណ្ឋារកិច្ចទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូព្រឹទ្ធសភា

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
1111 11111
1111111 11111111111
នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ទេព ងន អនុប្រធានទី២នៃព្រឹទ្ធសភាក្នុងនោះក៏មានការអញ្ចើញចូលរួមអមដំណើរដោយមន្តី្ររាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សរុបចំនួន៧០នាក់ បានអញ្ជើញទៅធ្វើទស្សនកិច្ចតំបន់អភិវឌ្ឍន៍ឧកញ៉ា ម៉ុង កែវផុស ស្ថិតនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមការបដិសណ្ឋារកិច្ចទទួលដោយឯកឧត្តមបណ្ឌិតម៉ុងឫទ្ធីប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា។ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានអញ្ជើញទៅ ពិនិត្យមើលរោង-ចក្រចម្រាញ់ដូងប្រេង ចម្ការដូងប្រេង ចម្ការស្វាយអាយវិន ចម្ការកៅស៊ូ កសិដ្ឋានចិញ្ចឹមជ្រូក បរិយាកាសការងារ ការបរិភោគ និងការស្នាក់នៅរបស់កម្មការផងដែរហើយគណៈ-ប្រតិភូក៏បានបន្តដំណើរ ទៅទស្សនកិច្ចកំពុងផែឧកញ៉ាម៉ុង។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតប្រធានក៏បានជម្រាបជូនគណៈប្រតិភូអំពីបរិមាណក្នុងការចម្រាញ់ដូងប្រេង(ដែលអាច ចម្រាញ់ដូងប្រេងស្រស់បានចំនួន៣០តោនក្នុង០១ថ្ងៃ)បច្ចេកទេសក្នុ្ងងការដាំនិងថែទាំចម្ការបច្ចេកទេសក្នុងការធ្វើទ្រុង ជ្រូកក៏ដូចជាវិធីសាស្រ្តក្នុងការចិញ្ចឹមនិងការការពារជម្ងឺផ្សេង។ល។
បន្ទាប់ពីបញ្ចប់កម្មវិធី ទស្សនកិច្ច ឯកឧត្តមបណ្ឌិតប្រធាន ក៏បានរៀបចំពិធីទទួលទានអាហារថ្ងៃត្រង់ជូន គណៈប្រតិភូនិងមន្ត្រីអមដំណើរ ផងដែរ។

គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា សិក្សាឈ្វេងយល់និងសម្រង់ព័ត៌មានពាក់ព័ន្ធទៅនឹងវិន័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តព្រះសីហនុ

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
cm3-31-03-2014-1
cm3-31-03-2014-3 cm3-31-03-2014-2
នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ គណៈប្រតិភូគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន(គណៈកម្មការទី៣ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញ ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ប្រាក់ ស៊ីហារ៉ា  អភិបាលរងខេត្តព្រះសីហនុដើម្បីសិក្សាឈ្វេងយល់និងសម្រង់ព័ត៌មានពាក់ព័ន្ធទៅនឹងវិន័យជាសមត្ថកិច្ច
របស់គណៈកម្មការ ដោយមានការចូលរួមពី ឯកឧត្តមជាសមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា មន្ត្រីេលខាធិការគណៈកម្មការ ទី៣ព្រឹទ្ធសភា និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម មន្ទីរធនធានទឹក មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរបរិស្ថាន និងមន្ទីរពាក់ព័ន្ធនានាចំណុះឲ្យខេត្តព្រះសីហនុ។
ក្រោយពីបានស្តាប់ប្រសាសន៍រាយការណ៍របស់ឯកឧត្តម ប្រាក់ ស៊ីហារ៉ា អភិបាលរងខេត្តព្រះសីហនុ រួចមក ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានមានប្រសាសន៍ថា គោលបំណងនៃកិច្ច ប្រជុំនេះគឺដើម្បីសិក្សាឈ្វេងយល់អំពីដំណើរការនៃការអភិវឌ្ឍរបស់ឃុំ សង្កាត់ ស្រុក ខណ្ឌក្នុងខេត្ត ព្រះសីហនុ និងដំណើរការក្នុងការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងដំណើរការវិស័យ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការ (ផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ និងបរិស្ថាន) ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ក្រោយពីទទួលបានទិន្នន័យអំពី ភាពងាយស្រួលនិងភាពលំបាក នៃការអភិវឌ្ឍលើវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ និងព័តមានអំពីកម្រិតនៃការចូលរួមរបស់ស្ត្រី ក្នុងការអភិវឌ្ឍមូលដ្ឋាន គោលនយោបាយបញ្ជ្រៀបយេនឌ័រ និងសមភាពយេនឌ័រ គឺដើម្បីកសាងបាននូវ ទំនាក់ទំនង ភាពជិតស្និត រវាងស្ថាប័នព្រឹទ្ធសភាជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងរៀបចំចងក្រង ជាសៀវភៅរបាយការណ៍ព័ត៌មាន សម្រាប់សិក្សាស្រាវជ្រាវ  អំពីការអភិវឌ្ឍ  ការរីកចម្រើន បញ្ហាប្រឈម ដែលទាក់ទងទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ជ្រាប។
ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈប្រតិភូក៏បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ ដែលខិតខំប្រឹងប្រែងក្នុងការដឹកនាំអភិវឌ្ឍន៍ខេត្តទទួលបានជោគជ័យជាបន្តបន្ទាប់ហើយជាពិេសសខេត្តព្រះសីហនុ ជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ចជាតិជាច្រើនរួមមាន កំពង់ផែរអន្តរជាតិ តំបន់អេកូរទេសចរណ៍ កសិឧស្សាហកម្ម និងឧស្សាហកម្មផ្សេងៗ ដែលបានលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរ ហើយក៏ជាប្រភពទុនដ៏ធំសម្រាប់ប្រមូលចំណូលជាតិ ។
ទន្ទឹមនឹងការវាយតម្លៃខ្ពស់របស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈប្រតិភូក៏បាន ផ្តល់នូវអនុសាសន៍មួយចំនួនដល់អាជ្ញាធរខេត្តព្រះសីហនុ គប្បីបន្តកិច្ចខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរ និងគប្បីពិនិត្យទៅលើការទាក់ទាញវិនិយោ គិនវិស័យឯកជន ដោយផ្តល់នូវបរិយាកាសល្អដល់វិនិយោគិន ដើម្បីវិនិយោគលើវិស័យនានាក្នុងខេត្តរួមទាំងវិស័យទេសចរណ៍ ជាវិស័យអទិភាព និងបន្តអនុវត្តគោលនយោបាយទីក្រុងស្អាតដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ឲ្យមានការកើនឡើង។
ដោយឡែកនារសៀលថ្ងៃដដែលនោះដែរ គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញទស្សនកិច្ច តំបន់អភិវឌ្ឍន៍ឧកញ៉ាម៉ុង ក្នុងនោះរួមមានចំការដូងប្រេង ចំការស្វាយ ចំការសាវមាវ ចំការកៅស៊ូ និងកសិដ្ឋានចិញ្ចឹមជ្រូក ដែលស្ថិតស្រុកកែវផុស ខេត្តព្រះសីហនុ៕

អត្ថបទ និងរូបភាព នាយកដ្ឋានព័តមាន

គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ចុះសិក្សាឈ្វេងយល់និងសម្រង់ព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តកំពត

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
cm3-28-03-2014-3 cm3-28-03-2014-4
នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកំពត ដឹកនាំដោយឯកឧត្តម ខូយ ឃុនហួរ អភិបាលនៃគណៈអភិបាលខេត្ត ស្តីពីការអនុវត្តគោលនយោបាយ របស់រដ្ឋាភិបាល ការវិនិយោគវិស័យកសិកម្ម ការចិញ្ជឹមសត្វ និងការវិវឌ្ឍប្រព័ន្ធវិមជ្ឈការវិសហមជ្ឈការ។
ឯកឧត្តម ខូយ ឃុនហួរ អភិបាលនៃគណៈអភិបាលខេត្តកំពត បានសម្តែងការស្វាគមន៍យ៉ាងកក់ ក្តៅសម្រាប់ការអញ្ជើញមកដល់នៃគណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភានិងក្រុមលេខាអមដំណើរដែល
ដឹកនាំដោយឯកឧត្តមម៉ុងឬទ្ធីប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ខេត្តកំពតនាពេលបច្ចុប្បន្នវិស័យទេសចរណ៍មាន ការរីកចម្រើនគួរឲ្យកត់សំគាល់ ជាពិសេសលំហូរចូលនៃភ្ញៀវបរទេសមកកំសាន្ត និងស្នាក់ នៅក្នុងខេត្ត មានជាហូរហែរ មិនតែប៉ុណ្ណោះក៏មានក្រុមហ៊ុនមួយចំនួនមកធ្វើការវិនិយោគ នៅទី នេះផងដែរ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ខេត្តកំពតក៏មានបញ្ហាប្រឈមមួយចំនួនដូចជា៖ បញ្ហាកសិកម្ម បញ្ហាប្រព័ន្ធធារាសាស្រ្ត បញ្ហាបរិស្ថាន និងបញ្ហាអំពើហិង្សាក្នុងគ្រួសារ ទាំងនេះ គឺបញ្ហាដែលខេត្តកំពត បានជួបប្រទះនាពេលកន្លងមក។
ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានពាំនាំមកនូវការផ្តាំផ្ញើរ សាកសួរសុខទុក ពីសំណាក់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដែលជានិច្ចការតែងតែយកចិត្ត ទុកដាក់អំពីសុខទុក្ខរបស់ថ្នាក់ដឹកនាំខេត្ត ជាពិសេសប្រជាពលរដ្ឋដែលរស់នៅទូទាំងខេត្តកំពត។
ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា គោលបំណងរបស់គណៈប្រតិភូគណៈកម្ម ការទី៣ព្រឹទ្ធសភា ដែលអញ្ជើញមកបំពេញបេសកកម្មនៅលើទឹកដីនៃ ខេត្តកំពតក្នុងថ្ងៃនេះគឺ សិក្សាឈ្វេងយល់ និងសម្រង់ព័ត៌មាន គឺគណៈកម្មការចង់ដឹងនិងយល់ច្បាស់ អំពីកិច្ចការមួយ ចំនួនដែលពាក់ព័ន្ធទៅនឹង វិស័យសមត្ថកិច្ចរបស់គណៈកម្មការដូចជា៖ ទី១-លទ្ធផលនៃការអភិវឌ្ឍរបស់ឃុំ សង្កាត់ ស្រុក ខណ្ឌ និងខេត្ត ទី២-ការងារតាមវិស័យ ដែលពាក់ព័ន្ធ និង សមត្ថកិច្ចរបស់គណៈកម្មការ ទី៣-ការផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តដែលពាក់ទៅនឹងវិស័យជាសមត្ថកិច្ច ដើម្បីបំពេញមុខងារ សំខាន់ៗទាំង៣របស់ព្រឹទ្ធសភា គឺមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារតំណាង។
ឯកឧត្តម  បានមានប្រសាសន៍បន្តថា មុខងារព័ត៌មានដែលគណៈកម្មការទាំង៩ ទទួលរ៉ាប់រង គឺជាវិធីសាស្ត្រដ៏មានប្រយោជន៍បំផុតដែលនឹងឆ្លើយតបបានយ៉ាងត្រឹមត្រូវទៅ នឹងមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារតំណាងរបស់ព្រឹទ្ធសភា ហើយមុខងារ តំណាងឲ្យប្រជាជាតិទាំងមូលក៏អាច អនុវត្តតាមរយៈគណៈកម្មការទាំង៩បានដែរ ពីព្រោះគណៈកម្មការទាំង៩ដើរតួនាទីតំណាងឲ្យស្ថាប័ន ព្រឹទ្ធសភា តាមវិស័យដែលសមត្ថកិច្ចក្នុង     ការអនុវត្តមុខងាររបស់ខ្លួន ហើយនឹងពាំនាំនូវសំណូមពរក៏ ដូចជាបញ្ហាប្រឈមនានា ដែល កើតមានក្នុងខេត្តកំពតជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាពិនិត្យ និងដោះស្រាយ ៕

អត្ថបទនិងរូបភាព នាយកដ្ឋានព័ត៌មាន

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បើកកិច្ចប្រជុំផ្ទៃក្នុង

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
com3_28_03_2014_1 com3_28_03_2014_2
នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធ សភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយឯកឧត្តម ប្រាក់ ចំរើន ប្រធាន​ក្រុម​សមា​ជិក​ព្រឹទ្ធសភាប្រចាំភូមិ​ភាគ​ទី​៣ បានបើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីឆ្លងរបាយ ការណ៍វេទិកាថ្នាក់ស្រុកនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤កន្លងមក និងពិនិត្យលើគម្រោង រៀបចំវេទិកាថ្នាក់ស្រុក នៅស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល និងស្រុកល្វាឯម ខេត្តកណ្តាល៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

អត្ថបទផ្សេងទៀត គណៈកម្មការទី៣
...........