Developed in conjunction with Ext-Joom.com
ឈ្មោះអ្នកប្រើ
ពាក្យសម្ងាត់
ចងចាំខ្ញុំ
នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជេីញប្រជុំណែនាំ ការងារ ជាមួយក្រុមលេខាធិការអមគណៈកម្មការទី៧ ដេីម្បីត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងការរៀបចំផែន ការ ប្រតិបត្តិរបស់គណៈកម្មការឆ្នាំ២០១៨ ព្រមទាំងកំណត់កាលបរិច្ឆេទប្រជុំផ្ទៃក្នុងរបស់គណៈកម្មការផង នៅបន្ទប់ប្រជុំគណៈកម្មការ។
នារសៀលថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជា សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៧ ដេីម្បី ត្រួតពិនិត្យការអនុវត្តគោលនយោបាយឃុំ-សង្កាត់មានសុវត្ថិភាព និងផ្សព្វផ្សាយសភាពសំខាន់ៗ ជូនដល់ក្រុមប្រឹក្សាសង្កាត់ និង ប៉ុស្តិ៍រដ្ឋបាលផងដែរ នៅសាលប្រជុំសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ និង ថ្នាក់ដឹកនាំភូមិ ផ្តោតសំខាន់លើលទ្ធផលនៃការអភិវឌ្ឍន៍មូលដ្ឋាន ការងារភូមិ-សង្កាត់មានសុវត្ថិភាព ជាពិសេសលើការចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បានយ៉ាងល្អប្រសើរ នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នាវេលាម៉ោង១៨:៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឺទ្ធសភា បានដឹកនាំ គណៈប្រតិភូគណៈកម្មការ ជួបសំណេះសំណាល់ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សា នៅសាធារណៈរដ្ឋសិង្ហបុរី នៅភោជនីយដ្ឋាន Pan Pacific Orchard។
នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូគណៈកម្មការ ជួបសម្តែងការគួសម និងស្តាប់នៅបទបង្ហាញអំពីប្រព័ន្ធអប់រំ និងគោលនយោបាយអប់រំថ្នាក់ចំណេះដឹងទូទៅនៅប្រទេសសិង្ហបុរី ដែលមានកម្មវិធីអប់រំទំនើប សំបូរបែប និងស្របទៅតាមការអភិវឌ្ឍនៃសង្គម និងសេដ្ឋកិច្ចនាថ្ងៃអនាគត ដោយលោកស្រី Liew Wei Li អគ្គនាយករងអប់រំ នៃក្រសួងអប់រំ នៅទីស្តីការក្រសួងអប់រំ ។ ឯកឧត្តមប្រធាន បានសម្តែងការពេញចិត្តចំពោះការដឹកនាំ និងគ្រប់គ្រងរបស់ថ្នាក់ដឹកនាំក្រសួងអប់រំសិង្ហបុរី។
ទំព័រទី 1 ទាំងអស់ 11 ទំព័រ
All Rights Reserved © 2018 Designed by ICT Department